ភាពខ្លួនទីពឹងខ្លួន
ទំនួលខុសត្រូវ​របស់អ្នកដឹកនាំ​បព្វជិតភាព


ទំនួលខុសត្រូវ​របស់អ្នក​ដឹកនាំ​បព្វជិតភាព

គណៈប្រធាន​ស្ដេក ( ឬ គណៈប្រធាន​មណ្ឌល )

  1. សូម​រៀន និង​បង្រៀន​គោលលទ្ធិ និង គោលការណ៍នៃ​ភាពខ្លួន​ទីពឹង​ខ្លួន ( សូមមើល​ក្រប​ខាងក្រោយ ) ។ សូម​បង្រៀន​ប៊ីស្សព​និង​សមាជិក​ទាំងឡាយ​នៃ​គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន​ស្ដេក​អំពី​ទទួលខុសត្រូវ​របស់​ពួកគាត់ ។

  2. សូម​ពន្យល់​ពី​គោលដៅ​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​ដល់​ស្ដេក ។

  3. ការរៀបចំ​គណៈកម្មការ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ស្តេក​ដែល​អាច​អភិវឌ្ឍន៍ ប្រតិបត្តិការ និង​ត្រួតពិនិត្យ​មើល​គម្រោង​សកម្មភាព​ខ្លួន​ទីពឹង​ខ្លួន​ស្ដេក ។

  4. សូម​ដាក់​អាទិភាព​ដើម្បី​អញ្ជើញ​ពួកអ្នក​ត្រឡប់​មក​ពី​ផ្សព្វផ្សាយ​សាសនា​ និង​អ្នកប្រែចិត្ត​ជឿ​ថ្មី ( បើ​ចាំបាច់ ) ឲ្យ​ចូលរួម​នៅក្នុង​សកម្មភាព​ភាពខ្លួន​ទីពឹង​ខ្លួន ។

  5. សូម​ដាក់បញ្ចូល​ភាពខ្លួន​ទីពឹង​ខ្លួន​ទៅ​លើ​របៀបវារៈ​ការប្រជុំ​ក្រុមប្រឹក្សា​ស្ដេក ។

  6. សូម​ហៅ​អ្នកជំនាញ​ខាង​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្ដេក​ម្នាក់ ។

  7. សូម​ហៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​សាសនា​ចក្រ​តាម​ដែល​ចាំបាច់ ។

  8. សូម​ពិនិត្យមើល និង​ធ្វើ​របាយការណ៍​នៃភាពរីកចម្រើន​លើ​ភាពខ្លួន​ទីពឹង​ខ្លួន និង​របាយការណ៍​ប្រាក់​កម្ចី ភី អ៊ី អែហ្វ ។

  9. សូម​ផ្ដល់​ការណែនាំ​អំពី​ការប្រើប្រាស់​មជ្ឈមណ្ឌល​ពង្សប្រវត្តិ ក្នុង​គោលបំណង​សម្រាប់​ភាពខ្លួន​ទីពឹង​ខ្លួន​ តាម​តម្រូវការ។

គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្ដេក

គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្ដេក​រួមមាន​ទាំង​បុគ្គល​ដូច​ខាងក្រោមនេះ ៖ សមាជិក​មួយ​រូបពីគណៈ​ប្រធាន​ស្ដេក ( ជា​ប្រធាន ) ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​ត្រូវបាន​ចាត់តាំង​ចំពោះ​កម្មវិធី​ភាពខ្លួន​ទីពឹង​ខ្លួន សមាជិក​មួយ​រូប​ពី​គណៈ​ប្រធាន​សមាគម​សង្គ្រោះ​ស្ដេក ប្រធាន​នៃ​ក្រុមប្រឹក្សា​សុខុមាលភាព​របស់​ពួកប៊ីស្សព និង​អ្នកជំនាញ​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្ដេក ។ អ្នក​ចូលរួម​ដែលអាចជ្រើសរើស​ អាច​រួមមាន​សមាជិក​នៃ​គណៈប្រធាន​យុវជន និង​យុវនារី​ស្ដេក ពួក​អ្នក​ជំនាញ​ប្រចាំ​ស្ដេក​បន្ថែមទៀត ពួកអ្នកផ្សព្វផ្សាយ​សាសនា​រៀមច្បង​ពេញ​ម៉ោង និង​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​សាសនាចក្រ ។

  1. សូមមើល​វីដេអូ « Laboring unto Self-Reliance (ធ្វើការ​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន) » ( មាន​នៅ srs.lds.org/videos ) ។

  2. សូម​អភិវឌ្ឍន៍ ប្រតិបត្តិ និង​ត្រួតពិនិត្យ​មើលលើ​ផែនការ​សកម្មភាព​ខ្លួន​ទីពឹង​ខ្លួន​សម្រាប់​ស្ដេក ។

  3. សូម​ផ្ដល់​នូវ​ការប្រជុំ​ធម្មនិដ្ឋាន​អំពី មាគ៌ា​ខ្ញុំ​ឆ្ពោះ​ទៅរក​ភាពខ្លួន​ទីពឹង​ខ្លួន ជា​ទៀងទាត់ ( សូមមើល ទំព័រ ៤ ) ។

  4. សូម​បង្កើត និង​រៀបចំ​បុគ្គលិក​សម្រាប់​មជ្ឈមណ្ឌល​ធនធាន​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្ដេក ។ សូម​ចាត់តាំង​ឲ្យ​មាន​អ្នកផ្សព្វផ្សាយ​សាសនាជា​ប្តីប្រពន្ធ​ផ្នែក​សេវាកម្ម​សាសនាចក្រ ឬ​អ្នកជំនាញ​ភាពខ្លួន​ទីពឹង​ខ្លួន ឲ្យ​ដឹកនាំ​ដំណើរការ​នៃ​មជ្ឈមណ្ឌល​និង បង្កើត​ក្រុម​ខ្លួន​ទីពឹង​ខ្លួន​នានា ។ ( សូមមើល ទំព័រ ២ ) ។

  5. សូម​បង្រៀន​ក្រុមប្រឹក្សា​វួដអំ​ពី​កាតព្វកិច្ច​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​ពួកគេ ។

  6. សូម​ប្រើប្រាស់​ធនធាន និង​សេវាកម្ម​ដែល​បាន​បង្កើត​ដោយ​បុគ្គលិក​ផ្នែកកម្មវិធីភាពខ្លួន​ទីពឹង​ខ្លួន ។

  7. សូម​អញ្ជើញ​ពួកអ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​វិញ និង​អ្នកប្រែចិត្ត​ជឿ​ថ្មី ( បើ​ចាំបាច់ ) ឲ្យ​ចូលរួម​ការប្រជុំ​ធម្មនិដ្ឋាន និង​ចូល​ក្រុម​ខ្លួនទីពឹង​ខ្លួន មាគ៌ា​របស់ខ្ញុំ ។

អ្នកជំនាញ​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំស្ដេក

អ្នកជំនាញ​បម្រើ​ជា​អ្នក​សម្របសម្រួល ចំពោះ​ដំណើរការ​ទាំងអស់​នៃ​សេវាកម្ម​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន ( គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន​ស្ដេក មជ្ឈមណ្ឌល​ធនធាន​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​ស្ដេក និង​អ្នកគ្រប់គ្រង​សេវាកម្មភាពខ្លួន​ទីពឹង​ខ្លួន ) ។

  1. រៀបចំ​របៀបវារៈ​នៃ​ការប្រជុំ​របស់​គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន​ស្ដេក ។

  2. បំពាក់បំប៉នដល់​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​សាសនាចក្រ និង​អ្នក​ស្ម័គ្រចិត្ត​ទាំងឡាយ​ឲ្យ​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​ធនធាន​ភាពខ្លួន​ទីពឹង​ខ្លួន ។

  3. បំពាក់បំប៉ន និង​មើល​ការខុសត្រូវ​លើ​អ្នក​ជំនាញ​ខ្លួន​ទីពឹង​ខ្លួន​ដទៃ​ទៀត​ក្នុង​ស្ដេក ។

  4. បញ្ជា​ទិញ​សម្ភារ​ភាពខ្លួន​ទីពឹង​ខ្លួន​ដែល​ចាំបាច់ ។

  5. បំពាក់បំប៉ន និង​ជួយ​ដល់​ប៊ីស្សព និង​ក្រុមប្រឹក្សា​វួដ ​នៅពេល​ពួកគាត់​ស្នើសុំ ។

  6. ជួយ​ចុះ​ឈ្មោះ​សម្រាប់​សមាជិក​លើ​គេហទំព័រ srs.lds.org/register ។

  7. បង្កើត ត្រួតពិនិត្យ គាំទ្រ និង​ជួយសម្រួលដល់​ក្រុម​នៃភាពខ្លួន​ទីពឹង​ខ្លួន ។ ( សមាជិក​ដទៃ​ទៀត​អាច​ស្នើសុំ​ឲ្យ​ជួយ​ដល់​ក្រុម​ទាំងឡាយ​តាម​ដែល​ចាំបាច់ ) ។

  8. សិក្សា និង​ធ្វើតាម​គោលការណ៍​ដែល​មាន​នៅលើ​គេហទំព័រ srs.lds.org/facilitator ។

គណៈប៊ីស្សព ( ឬ គណៈប្រធាន​សាខា )

  1. បង្រៀន​សមាជិក​វួដ​នូវ​គោលលទ្ធិ និង គោលការណ៍​​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន ( សូមមើល​ក្រប​ខាងក្រោយ ) ។

  2. ដឹកនាំ​កម្មវិធី​ភាពខ្លួន​ទីពឹង​ខ្លួន​តាមរយៈ​ក្រុមប្រឹក្សា​វួដ ៖

    • កត់​សម្គាល់ ចំនួន ហើយ​អញ្ជើញ​សមាជិក​ដែល​ក្រីក្រទាំងអស់​ឲ្យ​ក្លាយ​ជា​ខ្លួន​ទីពឹង​ខ្លួន ។ ឧបករណ៍​ភាព​ខ្លួនទីពឹង​ខ្លួន​សម្រាប់​សមាជិក​ដែល​មាន​វ័យមជ្ឈិម​មាននៅ leader.lds.org/self-reliance អាច​ជា​ជំនួយ​ដ៏​ប្រសើរ​នៅក្នុង​ដំណើរ​ការ​នេះ ។

    • តាមរយៈ​កូរ៉ុម និង​ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ​ទាំងឡាយ សូមផ្ដល់​ការគាំទ្រ ការត្រួតពិនិត្យ និង​ជំនួយ​ដល់​អស់​អ្នកដែល​ខ្វះខាត ។

  3. អញ្ជើញ​អស់​អ្នកដែល​ខ្វះខាត ទាំងនោះ ឲ្យ​បំពេញ​កូនសៀវភៅ មាគ៌ា​របស់ខ្ញុំ​ឆ្ពោះទៅរក​ភាពខ្លួន​ទីពឹង​ខ្លួន និង​ចូលរួម​នៅក្នុង​ក្រុម​ខ្លួន​ទីពឹង​ខ្លួន ។

  4. ហៅ​អ្នកជំនាញ​ភាពខ្លួន​ទីពឹង​ខ្លួន​វួដ​ឲ្យ​ជួយដល់​ក្រុម​ទាំងឡាយ​បើ​ចាំបាច់ ។

  5. ដឹកនាំ​ការសម្ភាស អនុមតិ​យល់ព្រម​ឲ្យ​ទទួល​ប្រាក់កម្ចី ភី.អ៊ី.អែហ្វ ( សូមមើល srs.lds.org/loans ) ។

  6. ពិនិត្យមើល និង​ធ្វើការលើ​របាយការណ៍​នៃ​ភាពរីកចម្រើន​លើ​ភាពខ្លួន​ទីពឹង​ខ្លួន និង​របាយការណ៍​ប្រាក់​កម្ចី ភី. អ៊ី. អែហ្វ ។ ប៊ីស្សព មិន​គួរ​ពាក់ព័ន្ធ​នៅក្នុង​ការប្រមូល​ប្រាក់កម្ចី ភី អ៊ី អែហ្វ ឡើយ ។

  7. ស្វែងរក​ជំនួយ​បន្ថែម​ពី​គណៈកម្មការ​ភាពខ្លួន​ទីពឹង​ខ្លួន​ប្រចាំ​ស្ដេក​បើចាំបាច់ ។