ធនធាននានា
មជ្ឈមណ្ឌលធនធានភាពខ្លួនទីពឹងខ្លួន
ស្ដេកទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យបង្កើតមជ្ឈមណ្ឌលធនធានភាពខ្លួនទីពឹងខ្លួននៅក្នុងអគារសាសនាចក្រមួយ ដែលជាញឹកញាប់ត្រូវប្រើបន្ទប់រួមគ្នាជាមួយនឹងមជ្ឈមណ្ឌលពង្សប្រវត្តិ ។ មជ្ឈមណ្ឌលធនធានភាពខ្លួនទីពឹងខ្លួនមានអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មសាសនាចក្រ ហើយអ្នកស្ម័គ្រចិត្តធ្វើការ និងផ្ដល់នូវសេវាអ៊ិនធើរណែត ណែនាំ និងផ្ដល់នូវធនធានដ៏មានប្រយោជន៍ជាច្រើនដល់អ្នកស្វែងរកការងារ អ្នកធ្វើអាជីវកម្មផ្ទាល់ខ្លួន និងសិស្សត្រៀមខ្លួនចូលរៀន ។
ក្រុមខ្លួនទីពឹងខ្លួន
ការប្រជុំក្រុមភាពខ្លួនទីពឹងខ្លួន ធ្វើឡើងតាមគំរូនៃការប្រជុំក្រុមប្រឹក្សា ហើយមានលក្ខណៈខុសពីថ្នាក់រៀន ការចែកចាយមេរៀន ឬថ្នាក់បណ្ដុះបណ្ដាលភាគច្រើននៅក្នុងសាសនាចក្រ ។ គ្មានគ្រូបង្រៀន ឬអ្នកបំពាក់បំប៉ននោះទេ ។ ផ្ទុយទៅវិញ សមាជិកក្រុមប្រឹក្សាជាមួយគ្នា រៀនជាមួយគ្នា ណែនាំគ្នាទៅវិញទៅមក ប្ដេជ្ញាចិត្តដើម្បីប្រព្រឹត្តតាមអ្វីដែលពួកគេកំពុងរៀន និងជួយគ្នាទៅវិញទៅមកសម្រាប់ការទទួលខុសត្រូវលើការប្ដេជ្ញាចិត្តទាំងនោះ ។ ក្រុមផ្ដល់យោបល់ និងការប្រឹក្សានេះ ធ្វើដំណើរការព្រមគ្នាជាមួយនឹងសៀវភៅលំហាត់ និងវីដេអូនានា នឹងបង្កើតឲ្យមានបរិយាកាសរៀនសូត្ររស់រវើកមួយ ដែលនឹងពង្រឹងដល់ភាពរីកចម្រើនរបស់សមាជិកម្នាក់ៗ ឆ្ពោះទៅកាន់ជីវិតខ្លួនទីពឹងខ្លួនមួយ ។
ថ្នាក់ដឹកនាំស្ដេក ឬវួដ ហៅអ្នកជំនាញភាពខ្លួនទីពឹងខ្លួនឲ្យរៀបចំ និងសម្របសម្រួលដល់ក្រុមខ្លួនទីពឹងខ្លួនទាំងឡាយ ។ ក្រុមអ្នកសម្របសម្រួលមិនមែនជាគ្រូបង្រៀនទេ ផ្ទុយទៅវិញពួកគាត់ជួយដល់ក្រុមនេះដើម្បីធ្វើតាមដំណើរការនៃភាពខ្លួនទីពឹងខ្លួនដែលបានរចនាឡើងនៅក្នុងសៀវភៅសិក្សានេះ ។ ពួកអ្នកសម្របសម្រួលនឹងត្រូវការប្រើប្រាស់អ៊ិនធើរណែតម្ដងម្ដាល និងត្រូវការរបៀបមួយដើម្បីបង្ហាញវីដេអូនៅក្នុងការប្រជុំក្រុមនេះ ។ ថ្នាក់ដឹកនាំអាចបង្កើតក្រុមជាច្រើន និងហៅឲ្យមានអ្នកជំនាញភាពខ្លួនទីពឹងខ្លួនកាន់តែច្រើនតាមដែលត្រូវការ ។ សមាជិកក្រុមអាចស្នើសុំឲ្យជួយសម្របសម្រួល បើចាំបាច់ ។ ក្រុមនីមួយៗនឹងត្រូវជួបគ្នាយ៉ាងហោចណាស់ ១២ ដង ដែលមួយវគ្គៗមានរយៈពេលពីរម៉ោង ហើយមានសមាជិកចូលរួមពី ៨ ទៅ ១៤ នាក់ ។ ក្រុមទាំងឡាយអាចជួបគ្នានៅក្នុងមជ្ឈមណ្ឌលធនធាននៃភាពខ្លួនទីពឹងខ្លួនស្ដេក អគារសាសនាចក្រ ឬកន្លែងសមរម្យផ្សេងទៀតដែលងាយស្រួលដល់សមាជិកម្នាក់ៗ ។
ថ្នាក់ដឹកនាំក្នុងតំបន់នឹងសម្រេចថាតើក្រុមខាងក្រោមមួយណាដែលចាំបាច់នៅក្នុងអង្គភាពរបស់ពួកលោក ។
-
ក្រុម ការចាប់ផ្ដើម និង ការពង្រីកអាជីវកម្មរបស់ខ្ញុំ ជួយដល់អ្នកដែលចាប់ផ្ដើម ឬបង្កើនអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្រុមទាំងនេះជំនួសឲ្យវគ្គបណ្ដុះបណ្ដាលអ្នកធ្វើអាជីវកម្មផ្ទាល់ខ្លួន ។
-
ក្រុមការស្វែងរកការងាររបស់ខ្ញុំ ជួយដល់អ្នកដែលស្វែងរកការងារថ្មី ឬការងារដ៏ល្អជាងមុន ។ ក្រុមទាំងនេះជំនួសឲ្យវគ្គបណ្ដុះបណ្ដាលអាជីព ។
-
ក្រុមការអប់រំសម្រាប់ការងារដ៏ល្អប្រសើរ ជួយស្វែងរកការអប់រំដែលជួយបង្កើនប្រាក់ចំណូលរបស់ពួកគេ ។ ក្រុមទាំងនេះជំនួសឲ្យការដាក់ផែនការដើម្បីភាពជោគជ័យ ។
ក្នុងនាមជាផ្នែកមួយនៃក្រុមនីមួយៗ នោះសមាជិកទាំងឡាយក៏នឹងសិក្សាផងដែរអំពីប្រធានបទគោលលទ្ធិ លើភាពខ្លួនខ្លួនទីពឹងខ្លួនចំនួន ១២ ចេញមកពីកូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ ។
បញ្ជីអ្នកគាំទ្រដែលជានិយោជិតសាសនាចក្រ និងបញ្ជីធនធានដែលតម្រូវមុនគេ
សាសនាចក្រជួលបុគ្គលិកពីផ្នែកនីមួយៗដើម្បីជួយដល់កិច្ចការនៃភាពខ្លួនទីពឹងខ្លួន ។ អ្នកទាំងនេះរួមមានអ្នកគ្រប់គ្រងភាពខ្លួនទីពឹងខ្លួនតំបន់ ( ASRM ) អ្នកគ្រប់គ្រងប្រតិបត្តិការភាពខ្លួនទីពឹងខ្លួន អ្នកគ្រប់គ្រងសេវាកម្មភាពខ្លួនទីពឹងខ្លួន និងបុគ្គលិកដទៃទៀត ។ បុគ្គលិកទាំងនេះជួយសម្របសម្រួលដល់តម្រូវការរបស់មជ្ឈមណ្ឌលធនធាននៃភាពខ្លួនទីពឹងខ្លួនស្ដេក និងផ្ដល់ដល់ស្ដេកទាំងឡាយឲ្យទទួលធនធាននានា និងការបំពាក់បំប៉ន ។ ធនធានទាំងនេះអាចរួមមាន អ្នកផ្ដល់យោបល់ បញ្ជីនៃកម្មវិធី និងសាលាដែលតម្រូវមុនគេ ឱកាសការងារនានាក្នុងស្រុក និងឈ្មោះនៃអង្គការហិរញ្ញវត្ថុទាំងឡាយសម្រាប់ជំនួយថវិកាដើម្បីចាប់ផ្ដើមអាជីវកម្ម ។
គេហទំព័រនៃក្រុមខ្លួនទីពឹងខ្លួន
សម្រាប់ព័ត៌មានបន្ថែមទៀតសម្រាប់អ្នកដឹកនាំ និងសមាជិកទាំងឡាយ មាននៅ srs.lds.org ។
ធនធានសម្រាប់ ថ្នាក់ដឹកនាំ និង ស្មៀន
ឧបករណ៍ភាពខ្លួនទីពឹងខ្លួនសម្រាប់សមាជិកដែលមានវ័យមជ្ឈិមអាចជួយដល់ប៊ីស្សព នៅពេលពួកគាត់កំណត់ និងផ្តោតយកចិត្តទុកដាក់ទៅលើសមាជិកដែលខ្វះតម្រូវការចាំបាច់នៅក្នុងជីវិត ។ ធនធាននេះអាចទទួលបាននៅគេហទំព័រ leader.lds.org/self-reliance ។
ការប្រជុំធម្មនិដ្ឋានមាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន
ស្ដេក ឬវួដទាំងឡាយនឹងដឹកនាំការប្រជុំធម្មនិដ្ឋាន មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ជាទៀងទាត់ ។ ការប្រជុំធម្មនិដ្ឋាននេះនឹងជួយសមាជិកទាំងអស់ឲ្យចាប់ផ្ដើមលើមាគ៌ាឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ដោយការជួយដល់ពួកគាត់ឲ្យយល់ពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួនខាងគោលលទ្ធិ ប៉ាន់ស្មានអំពីកម្រិតនៃភាពខ្លួនទីពឹងខ្លួនបច្ចុប្បន្នរបស់ពួកគាត់ កំណត់ពីជំនាញ និងប្រាក់ចំណូលដែលចាំបាច់ដើម្បីអាចមានភាពខ្លួនទីពឹងខ្លួនបណ្ដោះអាសន្ន និងជ្រើសរើសក្រុមភាពខ្លួនទីពឹងខ្លួនដែលនឹងជួយដល់ពួកគាត់ឲ្យសម្រេចបានគោលដៅនោះ ។ កូនសៀវភៅអំពី មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន នឹងជួយសម្របសម្រួលដល់ដំណើរការនេះ ។ ការវាយតម្លៃក៏អាចធ្វើឡើងដោយបុគ្គលម្នាក់ៗផងដែរ ជាមួយនឹងអ្នកដឹកនាំបព្វជិតភាព ជាមួយនឹងអ្នកជំនាញភាពខ្លួនទីពឹងខ្លួន នៅក្នុងមជ្ឈមណ្ឌលធនធាននៃភាពខ្លួនទីពឹងខ្លួន ឬក្នុងការរៀបចំផ្សេងៗទៀត ។ សូមមើល « របៀបប្រើប្រាស់ មាគ៌ារបស់ខ្ញុំ»នៅ srs.lds.org/videos ។
វីដេអូការបំពាក់បំប៉ន
សូមមើលវីដេអូខាងក្រោមដែលមានលើគេហទំព័រ srs.lds.org/videos ។
ទស្សនិកជន |
ចំណងជើងវីដេអូ |
---|---|
ថ្នាក់ដឹកនាំ |
ខ្ញុំនឹងផ្តល់ឲ្យដល់ពួកបរិសុទ្ធខ្ញុំ 2:3 |
គណៈកម្មការភាពខ្លួនទីពឹងខ្លួនស្ដេក 2:3 | |
ការប្រជុំគណៈកម្មការភាពខ្លួនទីពឹងខ្លួនស្ដេក 2:3 | |
អ្នកជំនាញភាពខ្លួនទីពឹងខ្លួនស្ដេក 2:3 | |
ការជួយដល់ក្រុមប្រឹក្សាវួដ 2:3 | |
របៀបដើម្បីបង្កើតក្រុមខ្លួនទីពឹងខ្លួន 2:3 | |
ធ្វើការដើម្បីមានភាពខ្លួនទីពឹងខ្លួន 6:17 | |
វីដេអូមូលដ្ឋានគ្រឹះរបស់ខ្ញុំ ( ១២ ) 2:3 | |
ពួកអ្នកសម្របសម្រួល |
គោលបំណងរបស់ខ្ញុំ 2:3 |
របៀបដើម្បីជួយសម្រួលដល់ក្រុម 2:3 | |
របៀបដើម្បី ៖ រៀបចំ 2:3 | |
របៀបដើម្បីដឹកនាំ ៖ មូលដ្ឋានគ្រឹះរបស់ខ្ញុំ 2:3 | |
របៀបដើម្បីដឹកនាំ ៖ របាយការណ៍ NaN:NaN | |
របៀបដើម្បីដឹកនាំ ៖រៀន 2:3 | |
របៀបដើម្បីដឹកនាំ ៖ពិចារណា 2:3 | |
របៀបដើម្បីដឹកនាំ ៖តាំងចិត្ត 2:3 | |
របៀបដើម្បី ៖ ចាត់ចែងការប្រជុំ NaN:NaN | |
ការរៀន « ទៅ ហើយ ធ្វើ » NaN:NaN |
សូមស្វាគមន៍ចំពោះមតិកែលម្អ
សូមផ្ញើគំនិត មតិកែលម្អ យោបល់ និងបទពិសោធន៍នៅ SRSfeedback@ldschurch.org or srs.lds.org/feedback ។
សម្ភាររបស់ក្រុម
សម្ភារ វីដេអូ និងការបំពាក់បំប៉នមាននៅក្នុងកម្មវិធីឧបករណ៍ចល័ត Gospel Library (បណ្ណាល័យដំណឹងល្អ) និងលើគេហទំព័រ srs.lds.org ។ សម្ភារទាំងឡាយក៏អាចបញ្ជាទិញបានពីមជ្ឈមណ្ឌលចែកចាយរបស់សាសនាចក្រផងដែរ ។
មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន
អ្នកចូលរួមទាំងអស់ចាប់ផ្ដើមប្រើប្រាស់កូនសៀវភៅនេះដើម្បីដឹងពីកម្រិតនៃភាពខ្លួនទីពឹងខ្លួនបច្ចុប្បន្នរបស់ពួកគេ ហើយដើម្បីសម្រេចថាតើក្រុមណាមួយ ដែលនឹងអាចជួយពួកគេមានភាពខ្លួនទីពឹងខ្លួន ។ ក្រុមទាំងឡាយរួមមានការធ្វើអាជីវកម្មផ្ទាល់ខ្លួន ការស្វែងរកការងារ និងការអប់រំ ។
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់
សមាជិកនៃក្រុមទាំងបីត្រូវប្រើកូនសៀវភៅនេះ នៅគ្រប់ការប្រជុំនីមួយៗដើម្បីពិភាក្សា និងអនុវត្តគោលការណ៍ភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណដ៏សំខាន់ទាំងឡាយ ។
ការចាប់ផ្ដើម និង ការពង្រីកអាជីវកម្មរបស់ខ្ញុំ
សម្រាប់អស់អ្នកមានអាជីវកម្មរួចហើយ ឬចង់ចាប់ផ្តើមបង្កើត ។ សមាជិកក្រុមអនុវត្តការកត់ត្រា ការធ្វើទីផ្សារ និងការគ្រប់គ្រងសាច់ប្រាក់ ។ ពួកគេក៏អាចសាកល្បងរបៀបដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ តាមរយៈការដកពិសោធន៍ចំពោះមុខជំនួញតូចៗផងដែរ ។
ការស្វែងរកការងាររបស់ខ្ញុំ
សម្រាប់អស់អ្នកដែលមានជំនាញដើម្បីទទួលបានការងារល្អ ។ សមាជិកក្រុមទទួលបានការងារតាមរយៈការស្គាល់ឱកាសនានា តាមបណ្តាញ ការណែនាំខ្លួនឯងតាមរបៀបដ៏មានឥទ្ធិពល ហើយការរៀបចំខ្លួនសម្រាប់ឆ្លើយសំណួរសម្ភាសន៍ ។ ការចូលរួមក្នុងក្រុមនេះផ្តល់ជាប្រយោជន៍ឲ្យទទួលបានការងារមួយ ។
ការអប់រំសម្រាប់ការងារដ៏ប្រសើរ
សម្រាប់អស់អ្នកដែលត្រូវការការអប់រំ ឬការបំពាក់បំប៉ន ដើម្បីទទួលបានការងារល្អមួយ ឬដើម្បីបង្កើតមុខជំនួញមួយ ។ សមាជិកក្រុមស្គាល់ការងារដែលនឹងជួយពួកគេឲ្យក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន បន្ទាប់មកស្វែងរកសាលារៀន ឬកម្មវិធី ( រួមទាំង ផ្លូវ ) ដែលដឹកនាំទៅរកការងារនោះ ។ ការចូលរួមក្នុងក្រុមនេះផ្តល់ជាប្រយោជន៍ឲ្យអាចទទួលបានប្រាក់កម្ចី ភី.អ៊ី.អែហ្វ. ( បើចាំបាច់ ) ។
សមាជិកក្រុមដែលបំពេញតាមតម្រូវការដែលមាននៅក្នុង មូលដ្ឋានគ្រឹះរបស់ខ្ញុំ និង ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំ អាចទទួលបានវិញ្ញាបនបត្រមកពីមហាវិទ្យាល័យពាណិជ្ជកម្ម អិល.ឌី.អែស ។