ការបោះពុម្ពផ្សាយលើកមុន
អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ


អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

ពិចារណា ៖តើ​សេចក្ដីជំនឿ​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ នឹង​ជះ​ឥទ្ធិ​ពល​លើ​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

2:3

« អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » ( មាននៅ srs.lds.org។ បើ​អ្នក​ពុំ​មាន​វីដេអូ សូមអាន​ប្ររូល​នៅ​ទំព័រ​បន្ទាប់ ) ។

ពិភាក្សា ៖តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បីអនុវត្ត​សេចក្ដីជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នឹង​ជួយអ្នក​ឲ្យ​កាន់​តែ​មានភាព​ខ្លួនទីពឹងខ្លួន ?

អាន ៖សូមអាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៤:១៥ ( នៅ​ខាង​ស្តាំ​ដៃ ) ។

អនុវត្ត ៖សូម​ជ្រើស​រើស​ប្រយោគ​ខាង​ក្រោម​មួយ ហើយ​អាន​វាឭៗ ។ សូម​គិត​អំពី​របៀប​ដែល​បទ​គម្ពីរ​នេះ​អនុវត្ត​ចំពោះ​អ្នក កាល​ដែល​អ្នក​ស្វែង​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ សូម​ចែកចាយ​គំនិត​របស់​អ្នក​ជា​មួយ​ក្រុម ។

បទ​គម្ពីរ​នានាអំពី​សេចក្តី​ជំនឿ​ជា​សកម្មភាព​

ដោយ​សារ​តែ ដានីយ៉ែល មិន​ព្រម​ឈប់​អធិស្ឋាន លោក​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​រូង​សត្វ​សិង្ហ ប៉ុន្តែ « ព្រះ … ចាត់​ទេវតា​របស់​ទ្រង់​ឲ្យ… បិទ​មាត់​សិង្ហទាំង​អស់… ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅខ្លួន​លោក​ឡើយ ពីព្រោះលោក​បាន​ទុក​ចិត្ត​នឹង​ព្រះ​នៃ​លោក ។ ដានីយ៉ែល ៦:២២–២៣ ( សូម​មើល​ផង​ដែរ ខ ១៦–២១ )

« នោះ​ការណ៍​ទាំង​អស់​នឹង​សម្រេច​បាន​ដល់​អ្នក​ណា​ដែល​ជឿ ។ … ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ។ … ប៉ុន្តែ​ព្រះ​យេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​វា​ឡើង​ហើយ​វា​ក៏​ក្រោក​ឈរ » ។ ម៉ាកុស ៩:២៣, ២៦–២៧ ( សូម​មើល​ផង​ដែរ ខ ១៧–២២, ២៤–២៥ )

« ចូរ​អំពាវ​នាវ​សម្រាប់​ហ្វូង​ចៀម នៅ​ឯ​វាល​ស្រែ​របស់​អ្នកដើម្បី​ឲ្យ​វា​អាច​កើន​ឡើង » ។ អាលម៉ា ៣៤:២៥

ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​លីហៃនូវ​លីអាហូណា​ដើម្បី​ដឹកនាំក្រុម​គ្រួសារ​គាត់ ហើយ « វា​ធ្វើ​ការ​ឲ្យ​គេ​ស្រប​តាម​សេចក្តី​ជំនឿ​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ ។ … [ នៅ​ពេល ] ពួក​គេ​ខ្ជិល​ច្រអូស ហើយ​ភ្លេច​អនុវត្ត​សេចក្តី​ជំនឿ និង​សេចក្តីព្យាយាម… ពួក​គេ​ពុំ​អាច​ធ្វើ​ដំណើរ​ទៅមុខ​ទៀត​បាន​ទេ » ។ អាលម៉ា ៣៧:៤០–៤១

« ចូរ​នាំ​យក​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំងអស់ មកដាក់​ក្នុង​ឃ្លាំង​ហើយ​ល្បង​ល​អញ​ឥឡូវ​នេះ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មកលើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ។ ម៉ាឡាគី ៣:១០

អំឡុង​ពេល​កើត​មាន​អំណត់អត់ឃ្លាន អេលីយ៉ា បាន​សុំ​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ជូន​អាហារ​ចុង​ក្រោយ​នាង​ដល់​គាត់ ។ អេលីយ៉ា បាន​សន្យា​ថា ដោយ​សារ​តែ​សេចក្តី​ជំនឿ​របស់​នាង ព្រះ​អម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​នាង ហើយ​នាង​នឹង​មិន​ដែល​អស់​អាហារ​ឡើយ ។ សូម​មើល ពង្សាវតារក្សត្រទី ១ ១៧ ។

« ទ្រង់​ក៏… ចិញ្ចឹម​ឯង​ដោយ​នំ​ម៉ាន៉ា [ អស់ ៤០ ឆ្នាំ ]​… ដើម្បីឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំបុ័ងប៉ុណ្ណោះទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋនៃ​ព្រះ​យេហូវ៉ា​មក​ដែរ » ។ ចោទិយកថា ៨:៣

អនុវត្ត ៖សូម​សរសេរ​វិធី​ច្បាស់​លាស់​ពីរ​យ៉ាង​ដែល​អ្នក​អាច​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ៖

តាំង​ចិត្ត ៖នៅ​ក្នុង​សប្តាហ៍​នេះ សូម​សញ្ជឹង​គិត​ពី​សេចក្តី​ថ្លែង​ការណ៍​ដែល​នៅសេស​សល់ និង​បទ​គម្ពីរ​ខាង​លើ ហើយ​សូម​តាំង​ចិត្ត​ដើម្បី​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម ។ សូមគូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បំពេញ​ចប់​ការងារ​នីមួយៗ ៖

  • អនុវត្ត​លំហាត់​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទជា​រៀង​រាល់​ថ្ងៃ ។

  • បង្រៀន​គោលការណ៍​នេះ​ដល់​ក្រុម​គ្រួសារ​អ្នក ។

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

បើ​អ្នក​ពុំ​អាច​មើលវីដេអូ សូមអាន​ប្ររូល​នេះ​ជំនួសវិញ ។

man in Bible-era clothing

អែលឌើរ បែតណា ៖ ការ​ធ្វើ​សកម្មភាព គឺជា​ការអនុវត្ត​សេចក្ដីជំនឿ ។ កូនចៅ​នៃ​អ៊ីស្រាអែល សែង​ហឹប​នៃ​សេចក្ដីសញ្ញា ។ ពួកគេ​បាន​ទៅដល់ទន្លេ​យ័រដាន់ ។ ការសន្យា​គឺថា ពួគគេ​នឹង​ដើរ​ឆ្លង​កាត់​ដើរ​ដីគោក ។ តើ​នៅពេល​ណា​ដែល​ទឹក​ញែកចេញ ? នៅពេល​ដែល​ជើង​របស់ពួកគេ​ទទឹក ។ ពួកគេ​ដើរ​នៅក្នុង​ទឹក​ទន្លេ--សកម្មភាព ។ អំណាច​បាន​កើត​មានមកតាមក្រោយ--​ទឹក​បាន​ញែកចេញ ។

ជាញឹកញាប់ យើង​ជឿថា « មែនហើយ ខ្ញុំ​នឹង​មាន​ការ​យល់​ដឹង​ដ៏ឥតខ្ចោះ​អំពី​ការណ៍នេះ រួច​ហើយ​ខ្ញុំ​នឹង​ប្រែ​រូប​រឿង​នោះ​ឲ្យទៅជា​អ្វី​ដែលខ្ញុំ​ធ្វើ » ។ ខ្ញុំ​នឹង​ផ្ដល់​យោបល់​ថា យើង​មាន​ល្មមគ្រប់គ្រាន់ដើម្បីចាប់​ផ្ដើម ។ យើង​បាន​ដឹង​អំពី​ទិសដៅត្រឹមត្រូវ​ហើយ ។ សេចក្ដីជំនឿ​គឺជា​គោលការណ៍​មួយ-- គោលការណ៍--​នៃ​សកម្មភាព និង​អំណាច ។ សេចក្ដីជំនឿ​ពិត​ ផ្ដោតចំពោះ និង​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​តែងតែ​ដឹកនាំ​ទៅ​រក​សកម្មភាព ។

(ដេវីឌ អេ បែតណា «What Must I Do?»​ [Leadership Pattern video ឆ្នាំ ២០១៤] ដេវីឌ អេ បែតណា «Seek Learning by Faith» [សុន្ទរកថា​ទៅកាន់​គ្រូ​បង្រៀនប្រព័ន្ធ​អប់រំសាសនាចក្រ​​ខាង​សាសនា ថ្ងៃទី ៣ ខែ​កុម្ភៈ ឆ្នាំ ២០០៦] lds.org/media-library)