បទពិសោធន៍ការរៀនសូត្រទី ៩
ការរៀបចំមេរៀន ៖ ការសម្រេចចិត្តពីអ្វីដែលត្រូវបង្រៀន
សេចក្ដីសង្ខេប
កំណត់ចំណាំ ៖បទពិសោធន៍ការរៀនសូត្រចំនួនប្រាំទៀត ត្រូវបានរៀបចំឡើងដើម្បីជួយអ្នករៀនពីរបៀបដើម្បីរៀបចំមេរៀន ។ បទពិសោធន៍ការរៀនសូត្រទី ៩-១០ ផ្ដោតទៅលើការសម្រេចចិត្តពីអ្វីត្រូវបង្រៀន ហើយបទពិសោធន៍ការរៀនសូត្រទី ១១-១៣ ផ្ដោតទៅលើការសម្រេចចិត្តពីរបៀបដើម្បីបង្រៀន ។
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការបង្រៀនព្រះគម្ពីរតាមលំដាប់លំដោយ
-
ការធ្វើឲ្យមានតុល្យភាពចំពោះអ្វីដែលត្រូវបង្រៀន និងរបៀបដើម្បីបង្រៀន
-
ការសម្រេចចិត្តពីអ្វីដែលត្រូវបង្រៀន
គោលគំនិតសំខាន់ៗ
ជាញឹកញាប់ គ្រូបង្រៀនដែលត្រូវបានហៅថ្មីៗ មានសំណួរដូចតទៅនេះ ៖
-
តើការបង្រៀនដល់ថ្នាក់សិក្ខាសាលា ខុសពីការបង្រៀនថ្នាក់ផ្សេងទៀត ដូចជាថ្នាក់គោលលទ្ធិដំណឹងល្អ ថ្នាក់សមាគមសង្គ្រោះ ថ្នាក់កូរ៉ុមអែលឌើរ ជាដើម យ៉ាងដូចម្តេចខ្លះ ?
-
តើខ្ញុំរៀបចំមេរៀនយ៉ាងដូចម្តេច ?
-
តើខ្ញុំត្រូវការពេលប៉ុន្មានដើម្បីជ្រើសរើសនូវអ្វីត្រូវបង្រៀន និងរបៀបដើម្បីបង្រៀន ?
-
តើខ្ញុំត្រូវសម្រេចចិត្តចំពោះអ្វីដែលត្រូវបង្រៀនយ៉ាងដូចម្តេច ?
បទពិសោធន៍ការរៀនសូត្រនេះ នឹងជួយឆ្លើយដល់សំណួរមួយចំនួនទាំងនេះ ។
ការសិក្សា និងការបង្រៀនបទគម្ពីរតាមលំដាប់លំដោយ
នៅក្នុងវគ្គសិក្សាថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដែលផ្ដោតទៅលើព្រះគម្ពីរបរមាណី គម្ពីរ និងជំពូកនៃបទគម្ពីរ ត្រូវបានបង្រៀនតាមលំដាប់ដែលលេចឡើងនៅក្នុងបទគម្ពីរ ។ មេរៀនទាំងឡាយត្រូវបានរៀបចំដោយបណ្ដុំបទគម្ពីរជាជាងតាមប្រធានបទ ។ បណ្ដុំបទគម្ពីរនីមួយៗអាចមាននូវជំពូក គោលការណ៍ និងប្រធានបទច្រើនដែលអ្នកអាចគូសបញ្ជាក់ ។ វិធីសាស្ត្រនេះ ខុសគ្នាពីវគ្គសិក្សាថ្នាក់វិទ្យាស្ថានដែលត្រូវបានបង្រៀនដោយវិធីសាស្ត្រជាផ្ទៃរឿង ។
សូមមើលវីដេអូ «Studying the Scriptures Sequentially»(០:៤៦) មាននៅគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពិពណ៌នាអំពីអត្ថប្រយោជន៍នៃការសិក្សាបទគម្ពីរតាមលំដាប់លំដោយ ។
នៅពេលបង្រៀនបណ្ដុំបទគម្ពីរតាមលំដាប់លំដោយ នោះអ្នកនឹងបង្រៀនគោលការណ៍ចម្រុះនៅក្នុងមេរៀនតែមួយ ។ គោលការណ៍នីមួយៗ អាចទទួលបានកម្រិតនៃការគូសបញ្ជាក់ខុសប្លែកគ្នាមួយ ។
សូមមើលវីដេអូ «Teaching the Scriptures Sequentially»(៤:២៨) មាននៅគេហទំព័រchurchofjesuschrist.org។ វីដេអូនេះ បង្ហាញអំពីគោលគំនិតសំខាន់ជាច្រើនដើម្បីពិចារណានៅពេលរៀបចំដើម្បីបង្រៀនបណ្ដុំបទគម្ពីរតាមលំដាប់លំដោយ ។
បង្រៀនអ្វី និងដោយរបៀបណា ៖ ការធ្វើឲ្យការរៀបចំរបស់អ្នកឲ្យមានតុល្យភាព
អំឡុងពេលរៀបចំមេរៀន វាសំខាន់ដើម្បីធ្វើឲ្យកិច្ចខិតខំរបស់អ្នកមានតុល្យភាពគ្នាក្នុងការសម្រេចចិត្តទាំងអ្វីត្រូវបង្រៀន និងរបៀបដើម្បីបង្រៀន ។
ការរៀបចំដែលពុំមានតុល្យភាព
-
បង្រៀនអ្វី
នៅពេលគ្រូបង្រៀនម្នាក់ចំណាយពេល និងការខិតខំច្រើនពេកដើម្បីសម្រេចចិត្តថាត្រូវបង្រៀនអ្វី នោះគាត់នឹងពុំមានពេលគ្រប់គ្រាន់ដើម្បីពិចារណាអំពីរបៀបដើម្បីជួយសិស្សចូលរួមក្នុងការរៀនសូត្រនោះទេ ។ ជាញឹកញាប់វាចេញជាលទ្ធផលថា មេរៀននេះគួរឲ្យធុញទ្រាន់ ហើយផ្ដោតទៅលើគ្រូបង្រៀនខ្លាំងពេក ។
-
របៀបបង្រៀន
នៅពេលគ្រូបង្រៀនម្នាក់ចំណាយពេល និងការខិតខំច្រើនពេកដើម្បីសម្រេចចិត្តពីរបៀប ដើម្បីបង្រៀន នោះមេរៀនអាចនឹងខ្វះគោលបំណង ហើយខ្វះអានុភាព ។ នៅក្នុងករណីនេះ សិស្សអាចនឹងចងចាំវិធីសាស្ត្របង្រៀនច្រើនជាងសារលិខិតបំផុតគំនិតមកពីបទគម្ពីរ ។
ការរៀបចំដែលមានតុល្យភាព
« នៅពេលរៀបចំមេរៀនមួយ គ្រូបង្រៀនគ្រប់រូបត្រូវតែសម្រេចចិត្តថា ៖ ‹ តើខ្ញុំនឹងបង្រៀនអ្វី ? › ហើយ ‹តើខ្ញុំនឹងបង្រៀនវាដោយរបៀបណា ?›» (ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ, ទំព័រ ៥២) ។ អ្នកទើបរៀនអំពីអ្វីដែលបានកើតឡើងនៅពេលអ្វីនិងរបៀបណាពុំមានតុល្យភាពនៅក្នុងការរៀបចំរបស់អ្នក ។ ឥឡូវសូមអានវគ្គខាងក្រោម ហើយកត់ចំណាំលក្ខណៈនៃការរៀបចំនៅពេលត្រូវបង្រៀនអ្វីនិងបង្រៀនដោយរបៀបណាមានតុល្យភាពគ្នា ។
-
បង្រៀនអ្វី
ការរៀបចំថាត្រូវបង្រៀនអ្វីមានដូចជា ៖
-
យល់អំពីបរិបទ ( ផ្ទៃរឿង វប្បធម៌ និងទីតាំង ) ។
-
យល់អំពីមាតិកា ( ខ្សែរឿង មនុស្ស ព្រឹត្តការណ៍ ទេសនកថា និងការពន្យល់ដ៏បំផុសគំនិត ) ។
-
ការស្គាល់ពីគោលលទ្ធិ ឬ គោលការណ៍សំខាន់ៗទាំងឡាយ ។
-
-
បង្រៀនដោយរបៀបណា
ការរៀបចំត្រូវបង្រៀនដោយរបៀបណាមាននូវការតាំងចិត្តពីវិធីសាស្ត្រ មធ្យោបាយ និងសកម្មភាព ដែលអ្នកនឹងប្រើដើម្បីជួយសិស្សរៀន ( ការពិភាក្សាក្នុងថ្នាក់ សំណួរ ធនធានសោតទស្សន៍ ការសរសេរលំហាត់ ធ្វើការជាក្រុមតូចៗ ជាដើម ) ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលវគ្គ ៤.៣.២ («ការសម្រេចចិត្តពីអ្វីត្រូវបង្រៀន និងរបៀបដើម្បីបង្រៀនវា ») ទំព័រ ៥២ នៃក្បួនខ្នាតGospel Teaching and Learning។
កង្វល់របស់គ្រូបង្រៀនថ្មី
សូមមើលវីដេអូ« Obtain the Word »(៨:៥៤) មាននៅគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ លេអា មើរ៉េ គឺជាម្ដាយដ៏រវល់ម្នាក់ដែលត្រូវបានហៅជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាថ្មីៗនេះ ។ ដូចជាគ្រូបង្រៀនដែលហៅថ្មីជាច្រើនដែរ គាត់មានអារម្មណ៍ភ័យខ្លាចអំពីការរកពេលដើម្បីរៀបចំមេរៀន ហើយបង្រៀនជារៀងរាល់ថ្ងៃ ។ គាត់ងឿងឆ្ងល់ថាតើត្រូវចាប់ផ្ដើមត្រង់កន្លែងណា ។ នៅពេលអ្នកមើលវីដេអូ សូមរកមើលថានរណាដែលគាត់បានឈោងទៅរក នៅពេលគាត់ត្រូវការជំនួយក្នុងការហៅរបស់គាត់ ។ សូមរកមើលផងដែរពីការប្រឹក្សាដែលគាត់បានទទួល ស្ដីអំពីចំនុចសំខាន់បំផុតដើម្បីចាប់ផ្ដើមនៅពេលរៀបចំមេរៀន ។
ការសម្រេចពីអ្វីដែលត្រូវបង្រៀន ៖ ជំហានបួន
នៅពេលអ្នករៀបចំមេរៀន សូមធ្វើតាមជំហានទាំងបួននេះដើម្បីជួយអ្នកសម្រេចពីអ្វីដែលត្រូវបង្រៀន ។ ជំហានទាំងនេះ ត្រូវបានពន្យល់នៅក្នុងក្បួនខ្នាតGospel Teaching and Learningវគ្គ ៤.៣.៣ («សម្រេចចិត្តពីអ្វីដែលត្រូវបង្រៀន») នៅទំព័រ ៥២-៥៥ ។
-
ជ្រមុជខ្លួននៅក្នុងបទគម្ពីរដើម្បីយល់អំពីបរិបទ និងមាតិកានៃបណ្ដុំបទគម្ពីរ ។
-
ស្គាល់ និង ស្វែងយល់ពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលមាននៅក្នុងបណ្តុំ ។
-
សម្រេចចិត្តថាអ្វីជាគោលលទ្ធិ និងគោលការណ៍សំខាន់បំផុតសម្រាប់សិស្សរបស់អ្នកដើម្បីរៀន និង អនុវត្ត ។
-
សម្រេចចិត្តថាត្រូវគូសបញ្ជាក់ដល់កម្រិតណាចំពោះគ្រប់វគ្គនីមួយៗនៃបណ្តុំបទគម្ពីរ ។
សកម្មភាពដូចខាងក្រោមនឹងផ្តោតទៅលើជំហានទាំងបួននៃការសម្រេចចិត្តពីអ្វីត្រូវបង្រៀន ។ សម្រាប់ផ្នែកនីមួយៗក្នុងចំណោមផ្នែកទាំងបួននៃសកម្មភាព សូមមើលវីដេអូដែលបង្ហាញពីរបៀបដើម្បីបញ្ចប់ជំហាននីមួយៗ ។ បន្ទាប់មកអនុវត្តនូវអ្វីដែលអ្នកបានរៀនដោយការបង្កើតកំណត់ចំណាំមេរៀន ខណៈដែលរៀបចំម៉ូសាយ ២៧។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
នៅក្នុងវគ្គសិក្សាថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដែលផ្ដោតទៅលើព្រះគម្ពីរបរមាណី គោលលទ្ធិ និងគោលការណ៍ទាំងឡាយ គួរតែត្រូវបានបង្រៀនតាមលំដាប់លំដោយ ដែលវាលេចឡើងនៅក្នុងបទគម្ពីរ ។
-
នៅពេលរៀបចំមេរៀនមួយ សូមធ្វើឲ្យមានតុល្យភាពចំពោះអ្វីដែលត្រូវបង្រៀន និងរបៀបបង្រៀន ដើម្បីប្រាកដថាសិស្សនឹងមានបទពិសោធន៍ការរៀនសូត្រកាន់តែប្រកបដោយអានុភាព និងគោលបំណង ។
-
នៅពេលសម្រេចចិត្តអំពីអ្វីដែលត្រូវបង្រៀន ៖
-
ជ្រមុជខ្លួននៅក្នុងបទគម្ពីរដើម្បីយល់អំពីបរិបទ និងមាតិកានៃបណ្ដុំបទគម្ពីរ ។
-
ស្គាល់ និង យល់ពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលមាននៅក្នុងបណ្តុំ ។
-
សម្រេចចិត្តថាអ្វីជាគោលលទ្ធិ និងគោលការណ៍សំខាន់បំផុតសម្រាប់សិស្សរបស់អ្នកដើម្បីរៀន និង អនុវត្ត ។
-
សម្រេចចិត្តថាត្រូវគូសបញ្ជាក់ដល់កម្រិតណាចំពោះគ្រប់វគ្គនីមួយៗនៃបណ្តុំបទគម្ពីរ ។
-
« កំណត់ថាតើអ្វីទៅជាអាទិភាពខ្ពស់បំផុត សមស្របទៅនឹងសេចក្តីត្រូវការ និង សមត្ថភាពផ្ទាល់ខ្លួននៃសិស្សរបស់អ្នកម្នាក់ៗ ។ បើសិនជាគោលការណ៍សំខាន់មួយ ត្រូវបានយល់ ទទួលយកដាក់ក្នុងខ្លួន ហើយធ្វើឲ្យសៀវភៅណែនាំរបស់សិស្សមានចំណែកក្នុងជីវិត នោះយើងសម្រេចគោលដៅសំខាន់ហើយ » ( រីឆាដ ជី ស្កត «To Understand and Live Truth » [ល្ងាចមួយជាមួយនឹងអែលឌើរ រីឆាដ ជី ស្កត ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥] ទំព័រ ២–៣ si.churchofjesuschrist.org) ។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។