មូលនិធិអប់រំដែលមានជាបន្តបន្ទាប់សម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
មូលនិធិអប់រំដែលមានជាបន្តបន្ទាប់
មូលនិធិអប់រំដែលមានជាបន្តបន្ទាប់
សម្រាប់ភាពខ្លួនទីពឹងខ្លួន
បានបោះពុម្ពដោយ
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ទីក្រុងសលត៍ លេក រដ្ឋយូថាហ៍
© 2017 by Intellectual Reserve, Inc.
All rights reserved.
បានបោះពុម្ពនៅក្នុងសហរដ្ឋអាមេរិក
អនុមតិជាភាសាអង់គ្លេស ៖ ១១/១៧
សេចក្ដីណែនាំសម្រាប់ការប្រើសៀវភៅសិក្សានេះ
មេរៀននេះត្រូវបានរៀបចំឡើងសម្រាប់អ្នកចូលរួមកម្មវិធីមូលនិធិអប់រំដែលមានជាបន្តបន្ទាប់ដែលមានសក្តានុពល ប៉ុន្តែវាក៏អាចត្រូវបានប្រើប្រាស់ ដើម្បីជួយដល់អ្នកចូលរួមបច្ចុប្បន្នផងដែរ ប្រសិនបើសមរម្យ ។ វាអាចត្រូវបានបង្រៀនជាក្រុម ឬមួយទល់មួយ ។
-
ជម្រើសទី ១ ៖មុននឹងស្នើសុំប្រាក់កម្ចី ភី.អ៊ី.អេហ្វ. អ្នកចូលរួមដែលមានសក្តានុពល តម្រូវឲ្យចូលរួមវគ្គសិក្សា ការអប់រំសម្រាប់ការងារដ៏ប្រសើរ ហើយពួកគេក៏ត្រូវបានតម្រូវឲ្យរៀនមេរៀននេះផងដែរ ។ មេរៀននេះគួរត្រូវបានបង្រៀនបន្ទាប់ពីការប្រជុំលើកទី ១២ នៃវគ្គសិក្សាការអប់រំសម្រាប់ការងារដ៏ប្រសើរ ( នៅល្ងាចដដែល ឬជាសប្ដាហ៍ទី ១៣ ) ។
-
ជម្រើសទី ២ ៖អ្នកដឹកនាំស្តេក ឬវួដ អាចប្រើមេរៀននេះដើម្បីរំឭកអ្នកចូលរួមកម្មវិធី ភី.អ៊ី.អេហ្វ. រួចហើយ អំពីការតាំងចិត្តទាំងឡាយដែលពួកគេបានធ្វើ នៅពេលដាក់ពាក្យស្នើសុំប្រាក់កម្ចី ។ វាក៏អាចត្រូវបានប្រើប្រាស់ ដើម្បីជួយអ្នកចូលរួមម្នាក់ដែលកំពុងជួបការលំបាកក្នុងការបង់ប្រាក់ ឬដែលត្រូវការស្នើសុំការផ្តល់មូលនិធិមួយទៀត ។
នៅពេលអ្នកឃើញនូវការប្រាប់ទាំងនេះ សូមធ្វើតាមការដឹកនាំទាំងនេះ | ||
---|---|---|
អាន |
ពិភាក្សា |
សកម្មភាព |
មនុស្សម្នាក់អានឮៗសម្រាប់ក្រុមទាំងមូល ។ |
សមាជិកក្រុមចែកចាយគំនិតរយៈពេលពីពីរទៅបួននាទី ។ |
សមាជិកក្រុមធ្វើកិច្ចការរៀងៗខ្លួន ឬជាមួយអ្នកដទៃតាមម៉ោងដែលបានកំណត់ ។ |
រៀន—ម៉ោងជាអតិបរមា ៖ ៦០ នាទី
ទៀងត្រង់នៅក្នុងគ្រប់ការណ៍ទាំងអស់
-
អាន ៖ព្រះគម្ពីរមរមនបង្រៀនអំពីប្រជាជនដែលត្រូវបានប្រទានពរជ័យដោយសារភាពទៀតត្រង់របស់ពួកគេ ៖ « ហើយពួកគេត្រូវបានញែកចេញ ដោយព្រោះគេមានចិត្តឧស្សាហ៍ដល់ព្រះ និងដល់មនុស្សលោកផង ព្រោះពួកគេមានចិត្តទៀងត្រង់ និងសុចរិតដោយឥតខ្ចោះក្នុងគ្រប់ការណ៍ទាំងអស់ … ម្ល៉ោះហើយ ពួកគេជាប្រជាជនមួយ … ដ៏សំណប់ជាខ្លាំងនៃព្រះអម្ចាស់ » ( អាលម៉ា ២៧:២៧, ៣០ ) ។ កាលដែលយើងខិតខំដើម្បីប្រែកាន់តែទៀងត្រង់ និងសុចរិតក្នុងគ្រប់ការណ៍ទាំងអស់ នោះព្រះអម្ចាស់នឹងលើកតម្កើងកិច្ចប្រឹងប្រែងរបស់យើង ហើយប្រទានពរដល់យើងទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ។
-
អាន ៖ព្រះគម្ពីសញ្ញាចាស់បង្រៀនអំពីស្ត្រីមេម៉ាយម្នាក់ដែលជំពាក់បំណុល ហើយក្រីក្រខ្លាំងណាស់ ។ ព្យាការីអេលីសេបានប្រាប់ស្ត្រីមេម៉ាយនោះ និងកូនប្រុសរបស់គាត់ឲ្យប្រមូលភាជនៈ ដែលនៅទទេ ដើម្បីស្តុកទុកប្រេងដ៏តិចតួចរបស់ពួកគេ ។ កាលដែលគ្រួសារដ៏ស្មោះត្រង់នោះបានធ្វើតាមការណែនាំរបស់ព្យាការី អេលីសេបានប្រសិទ្ធិពរដល់ប្រេងរបស់ពួកគេ ហើយវាបានមានបរិមាណច្រើនឡើងរហូតដល់ភាជនៈដែលនៅទទេទាំងនោះបានពេញ ។ បន្ទាប់មក អេលីសេបាននិយាយទៅកាន់ស្ត្រីមេម៉ាយនោះថា « ចូរយកប្រេងនោះទៅលក់សងបំណុលគេទៅ ឯចំណែកដែលសល់នៅនោះ ចូរទុកចិញ្ចឹមខ្លួន និងកូនចុះ » ( ពង្សាវតារក្សត្រ ទី ២ ៤:៧ ) ។
-
ពិភាក្សា ៖តើយើងអាចទទួលពរជ័យអ្វីខ្លះមកពីការទៀងត្រង់ និងការសងបំណុលរបស់យើង ?
-
អាន ៖អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀន ៖ « យុវមជ្ឈិមវ័យជាច្រើននៅក្នុងពិភពលោកនឹងជំពាក់បំណុល ដើម្បីទទួលបានការអប់រំ ព្រោះតែថ្លៃសាលាមានតម្លៃថ្លៃជាងអ្វីដែលពួកគេអាចបង់សង ។ សូមរកមើលអាហាររូបករណ៍ និងប្រាក់ឧបត្ថម្ភ ។ ធ្វើការងារក្រៅម៉ោងដើម្បីជួយបង់ថ្លៃសាលាដោយខ្លួនអ្នក បើអាចធ្វើទៅបាន ។ ការណ៍នេះនឹងតម្រូវឲ្យមានការលះបង់ខ្លះៗ ប៉ុន្តែវានឹងជួយអ្នកឲ្យជោគជ័យ » ( « Meeting the Challenges of Today’s World » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤៥ ) ។ ពេលខ្លះសមាជិកគ្រួសារមានឆន្ទៈជួយជាថវិកា សម្រាប់គោលដៅអប់រំ ។ បន្ទាប់ពីអ្នកធ្វើអ្វីៗទាំងអស់ដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានមូលនិធិផ្សេងៗទៀតហើយ នោះប្រាក់កម្ចីមួយពីមូលនិធិអប់រំដែលមានជាបន្តបន្ទាប់ អាចមានប្រយោជន៍ដល់អ្នក ។
-
មើល ៖« The Perpetual Education Fund Today »មាននៅគេហទំព័រ medialibrary.lds.org ។
-
អាន ៖ពេលខ្លះ យើងបានទទួលអំណោយ ហើយពេលខ្លះយើងទទួលប្រាក់កម្ចី ។ ពេលយើងខ្ចីអ្វីមួយ យើងធ្វើសេចក្ដីសញ្ញាថា យើងនឹងសងវាវិញ ។ ដូចគ្នានេះដែរ ពេលយើងទទួលប្រាក់កម្ចី ភី.អ៊ី.អេហ្វ. យើងធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះថា យើងនឹងសងប្រាក់កម្ចីនោះវិញ ។ នៅក្នុងព្រះគម្ពីរមរមន ស្ដេចបេនយ៉ាមីនបានបង្រៀន ៖ « ហើយយើងចង់ឲ្យអ្នករាល់គ្នាចងចាំថា អ្នកណាមួយក្នុងចំណោមពួកអ្នករាល់គ្នាបានខ្ចីអ្វីពីអ្នកជិតខាង ត្រូវតែសងរបស់នោះទៅគេវិញ ស្របតាមអ្វីដែលខ្លួនបានសន្យា ឬពុំនោះសោតទេ អ្នកបានប្រព្រឹត្តអំពើបាប » ( ម៉ូសាយ ៤:២៨ ) ។
-
ពិភាក្សា ៖តើប្រាក់កម្ចី ភី.អ៊ី.អេហ្វ. ខុសគ្នាពីអំណោយ ប្រាក់ឧបត្ថម្ភ ឬអាហាររូបករណ៍ដោយរបៀបណា ?
តើមូលនិធិ ភី.អ៊ី.អេហ្វ. បានមកពីណា ?
-
អាន ៖សមាជិកសាសនាចក្រនៅទូទាំងពិភពលោកលះបង់ដើម្បីបង់ប្រាក់ទៅមូលនិធិអប់រំដែលមានជាបន្តបន្ទាប់ ។ ពេលដែលលោកបានប្រកាសពីការបង្កើតមូលនិធិអប់រំដែលមានជាបន្តបន្ទាប់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា អ្នកចូលរួម « នឹងសងប្រាកកម្ចីរបស់ពួកគេវិញ ដើម្បីធ្វើឲ្យអ្នកដទៃទៀតអាចទទួលបានពរជ័យ ដូចជាពួកគេបានទទួលពរជ័យដែរ » ( « The Perpetual Education Fund » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៥២ ) ។ មូលនិធិអប់រំដែលមានជាបន្តបន្ទាប់ ជា « បន្តបន្ទាប់ » ប្រសិនបើអ្នកចូលរួមសងត្រឡប់មកវិញនូវអ្វីដែលពួកគេបានទទួលប៉ុណ្ណោះ ។ ដោយការសងប្រាក់កម្ចី ភី.អ៊ី.អេហ្វ. វិញ យើងបង្ហាញពីសុចរិតភាពរបស់យើង ហើយអនុញ្ញាតឲ្យមនុស្សដទៃទៀតទទួលបានពរជ័យនៃការអប់រំ និងភាពខ្លួនទីពឹងខ្លួន ។ ប្រាក់នេះគឺពិសិដ្ឋ ហើយវាគួរតែត្រូវបានប្រើប្រាស់ដើម្បីជួយផ្ដល់មូលនិធិដល់ការអប់រំរបស់អ្នកតែប៉ុណ្ណោះ ដើម្បីនាំទៅកាន់ការងារកាន់តែប្រសើរ និងភាពខ្លួនទីពឹងខ្លួន ។
-
ពិភាក្សា ៖តើការសងប្រាក់កម្ចីរបស់អ្នកវិញ ផ្ដល់ពរជ័យដល់មនុស្សដទៃដែលត្រូវការជំនួយនោះដោយរបៀបណា ?
ការសងប្រាក់កម្ចីរបស់ខ្ញុំវិញ
-
អាន ៖ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖ « យើងសូមជំរុញចិត្ត [ ពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ ] ឲ្យចំណាយដោយសមរម្យ លត់ដំខ្លួនឯងក្នុងការទិញ ដើម្បីចៀសវាងពីបំណុល ។ សូមបង់សងបំណុលឲ្យបានឆាប់តាមដែលអ្នកធ្វើបាន ហើយដោះលែងខ្លួនអ្នកឲ្យរួចពីចំណងនេះ ។ សូមសន្សំប្រាក់បន្តិចបន្តួចឲ្យបានទៀងទាត់ ដើម្បីបង្កើតហិរញ្ញវត្ថុបម្រុងដោយសន្សឹមៗ » ( « Are We Prepared? » Ensign ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៥ ) ។
-
ពិភាក្សា ៖តើអ្នកអាចទទួលបានពរជ័យអ្វីខ្លះ មកពីការបង់សងប្រាក់កម្ចី ភី.អ៊ី.អេហ្វ. របស់អ្នកឲ្យបានទៀងទាត់ ?
-
អាន ៖ក្នុងករណីធ្ងន់ធ្ងរមួយចំនួន យើងអាចនឹងមានបញ្ហាប្រឈមនានាដែលធ្វើឲ្យយើងមិនអាចទូទាត់ប្រាក់ជាបណ្តោះអាសន្នលើប្រាក់កម្ចី ភី.អ៊ី.អេហ្វ. របស់យើងបាន ។ បើមានការលំបាកបែបនេះកើតឡើង សូមទាក់ទងទៅកាន់ផ្នែកជំនួយគាំទ្រខាង ភី.អ៊ី.អេហ្វ. ក្នុងមូលដ្ឋានរបស់អ្នកភ្លាមៗ ( សូមមើល srs.lds.org/pefsupport ) ។
អនុវត្តការសម្ភាស
-
អាន ៖តម្រូវការមួយដើម្បីទទួលបានប្រាក់កម្ចី ភី.អ៊ី.អេហ្វ. គឺត្រូវធ្វើការសម្ភាសជាមួយសមាជិកម្នាក់នៃគណៈប៊ីស្សព ឬគណៈប្រធានសាខា ។ ដើម្បីរៀបចំសម្រាប់ការសម្ភាសនេះ យើងនឹងអនុវត្តសំណួរមួយចំនួនដែលអ្នកអាចនឹងត្រូវបានសួរ ។
-
ពិភាក្សា ៖សូមត្រឡប់មកជុំគ្នាជាក្រុមវិញ ។ តើអ្នកបានរៀនអ្វីខ្លះ អំឡុងការសម្ដែងនេះ ?
ពិចារណា—ម៉ោងជាអតិបរមា ៖ ៥ នាទី
សូមគិតរៀងៗខ្លួនអំពីអ្វីដែលអ្នកបានរៀននាថ្ងៃនេះ ហើយពិចារណាអំពីអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកធ្វើ ។ រំឭកសំណួរខាងក្រោមនេះឡើងវិញ ហើយសរសេរចម្លើយរបស់អ្នកទុក ។
ត្រឡប់ទៅវិញ ហើយពិនិត្យមើលការវាយតម្លៃខ្លួនឯង នៅលើទំព័រទី ២ ម្ដងទៀត ។
តើអ្វីជារឿងដ៏មានអត្ថន័យបំផុត ដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
តើខ្ញុំនឹងធ្វើអ្វីខ្លះខុសពីមុន ដោយសារតែអ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ ?
តើខ្ញុំនឹងធ្វើអ្វី ប្រសិនបើខ្ញុំប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុក្នុងការសងប្រាក់កម្ចី ភី.អ៊ី.អេហ្វ. របស់ខ្ញុំវិញ ? សូមសរសេរផែនការមួយទុកនៅខាងក្រោមនេះ ។
-
ពិភាក្សា ៖សូមចែកចាយគំនិតរបស់អ្នកសម្រាប់ផែនការពេលមានវិបត្តិហរិញ្ញវត្ថុ ។ ជាចុង ក្រោយ តើអ្នកមានគំនិត និងចំណាប់អារម្មណ៍អ្វីខ្លះ ?
វិញ្ញាបនបត្របញ្ចប់វគ្គសិក្សា
ខ្ញុំ បានចូលរួមនៅក្នុងការពិភាក្សា អំពីមូលនិធិអប់រំដែលមានជាបន្តបន្ទាប់សម្រាប់ភាពខ្លួនទីពឹងខ្លួន ដែលបានផ្ដល់ដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ជាលទ្ធផល ខ្ញុំនឹង ៖
-
ខិតខំឲ្យកាន់តែមានភាពទៀងត្រង់ជាងមុននៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ។
-
បង់សងប្រាក់កម្ចី ភី.អ៊ី.អេហ្វ. របស់ខ្ញុំឲ្យបានទៀងទាត់ដោយ ៖
-
បង់ចំនួនទឹកប្រាក់ដែលខ្ញុំត្រូវបង់ជារៀងរាល់ខែ ។
-
ទាក់ទងទៅផ្នែកជំនួយគាំទ្រ ( srs.lds.org/pefsupport ) ប្រសិនបើខ្ញុំឃើញថា ខ្លួនខ្ញុំមានវិបត្តិហិរញ្ញវត្ថុ ។
-
ឈ្មោះអ្នកចូលរួម
ហត្ថលេខារបស់អ្នកចូលរួម
កាលបរិច្ឆេទ
ខ្ញុំសូមបញ្ជាក់ថា អ្នកចូលរួមនេះបានបញ្ចប់ការពិភាក្សានេះ ។
ឈ្មោះអ្នកសម្របសម្រួល
ហត្ថលេខារបស់អ្នកសម្របសម្រួល
កាលបរិច្ឆេទ