ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាពអំពី​ផ្ទះការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ ៖

ថវិកា

គំនូរ​រូប​ផ្ទះ

ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ

ពិភាក្សា ៖ហេតុអ្វី​អ្នក​គិត​ថា « ថិវកា »​ គឺជា​ជញ្ជាំង​មួយ​នៅ លើ​ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ជា​ជាង​ស្រទាប់​មួយ ?

អាន ៖នៅ​ថ្ងៃ​នេះ យើង​នឹង​ពិភាក្សា​នូវ​ឧបករណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បង្កើត​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ ហើយ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ៖ គឺ​ការ​បង្កើត និង​ការ​ប្រើ​ថវិកា​ឲ្យ​មាន​ប្រសិទ្ធភាព ។ ថវិកា​គឺជា​ផែនការ​មួយ ។ ដោយ​ប្រើ​ថវិកា​មួយ អ្នក​ដាក់​ផែនការ​អំពី​របៀប​ដែល​អ្នក​នឹង​ប្រើ​ប្រាស់​ប្រាក់​របស់​អ្នក​សម្រាប់​គ្រា​ជាក់​លាក់​មួយ ។

ការ​ធ្វើ​តាម​គម្រោង​ថវិកា​មួយ​នឹង​ជួយ​អ្នក និង​គ្រួសារ​ឲ្យ​ចេះ​គ្រប់​គ្រង​ជីវិត​ខាង​សាច់​ឈាម​របស់​អ្នក សម្រាត​ភាព​ខាង​សាច់​ឈាម​ចេញ ( សូម​មើល ម៉ូសាយ ៣:១៩ ) ហើយ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក ។ ការ​ធ្វើ​ផែនការថវិកា​ក៏​អាច​ជួយ​អ្នក​ឲ្យ​ការពារ​គ្រួសារ​របស់​អ្នក​ពី​ការ​លំបាក កាល​អ្នក​ប្រើ​វា​ដើម្បី​បម្រុង​ទុក​ប្រាក់​សម្រាប់​ការ​បង្កើត​មូលនិធិ​សម្រាប់​ភាព​អាសន្ន​មួយ ការ​បង់​រំលោះ​បំណុល និង​ការ​សន្សំ​ប្រាក់​សម្រាប់​ការ​ចំណាយ​នា​ពេល​អនាគត ។

ការ​បង្កើត និង​ការ​ធ្វើ​តាម​ថវិកា​មួយ​គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ ។ យើង​ពុំ​អាច​ដឹង​ជា​មុន​ពី​អនាគត​នោះទេ ហើយ​ជារឿយៗ​ថ្លៃ​ចំណាយ​កើន​ឡើង​ដោយ​ពុំ​បាន​រំពឹង​ទុក ។ វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​ចងចាំ​ថា ថវិកា​មួយ​ត្រូវ​តែ​មាន​ភាព​បត់​បែន—មាន​ការ​កែ​សម្រួល និង​ការ​កែលម្អ​ជា​បន្ត​បន្ទាប់ ។ នៅ​ពេល​អ្នក​បង្កើតផែនការ​ថវិការ​មួយ​នៅ​សប្ដាហ៍​នេះ សូម​ចងចាំ​ថា វា​នឹង​ត្រូវការ​ការពិនិត្យ​មើល ហើយ​កែ​សម្រួល​ជា​ទៀង​ទាត់​អំឡុង​ក្រុម​ប្រឹក្សា​គ្រួសារ​ជា​ទៀង​ទាត់​របស់​អ្នក ។ ប្រសិន​បើ​អ្នក​ចំណាយ​លើស​ថវិកា សូម​កុំ​បោះបង់​ឡើយ ! វា​អាច​ចំណាយ​ពេល​បី​បួន​ខែ​នៃ​ការ​សម្របសម្រួល​ពី​មុន​អ្នក​មាន​ថវិកា​មួយ​ដ៏​មាន​ប្រសិទ្ធភាព ។

១. បង្កើត​ថវិកា

អាន ៖នៅ​ក្នុង​សកម្មភាព​ខាង​ក្រោម យើង​នឹង​អនុវត្ត​ការ​បង្កើត​ថវិកា​មួយ ។

សម្រាប់​ថ្ងៃ​នេះ អ្នក​នឹង​ប៉ាន់​ប្រមាណ​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវការ​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ដឹង និង​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី​ការ​តាម​ដាន​ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​អ្នក ។ ការ​តាំង​ចិត្ត​មួយ​របស់​អ្នក​នៅ​សប្ដាហ៍​នេះ​គឺជា​ការ​ធ្វើ​លំហាត់​នេះ​ឡើង​វិញ​ជាមួយ​នឹង​ចំនួន​ពិត​ប្រាកដ ដោយ​ប្រើ​តារាង​នៅ​ចុង​បញ្ចប់​នៃ​ជំពូក​នេះ ។

ដើម្បី​បង្កើត​ថវិកា​មួយ សូម​ចាប់​ផ្ដើម​ជាមួយ​នឹង​ប្រាក់​ចំណូល​របស់​អ្នក ។

អាន ៖ជំហាន​បន្ទាប់​ដើម្បី​បង្កើត​ថវិកា​មួយ​គឺ​ការ​ចាត់​ថ្នាក់ និង​ប៉ាន់​ស្មាន​ការ​ចំណាយ​របស់​អ្នក ។ អ្នក​បាន​ធ្វើ​ការ​តាម​ដាន​ការ​ចំណាយ​របស់​អ្នក ហើយ​ដាក់​វា​នៅ​ក្នុង​ផ្នែក​នានា​ដែល​អ្នក​បាន​បង្កើត​នៅ​ជំពូក​ទី ១ ។ ឥឡូវយើង​នឹង​បំបែក​ការ​ចំណាយ​របស់​យើង​ជា​ពីរ​ប្រភេទ ៖ « មាន​កាល​កំណត់ » និង « គ្មាន​កាល​កំណត់ » ។ ខាង​ក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ។

ការ​ចំណាយ​ថេរ​ ( ថ )

ការ​ចំណាយ​គ្មាន​កាល​កំណត់ ( គ )

ឥណទាន​គេហដ្ឋាន/ថ្លៃជួល​ផ្ទះ

វិក្ក័យបត្រ​ទឹក​ភ្លើង

ថ្លៃ​បង់​សម្រាប់​រថយន្ត

គ្រឿង​ទេស

ថ្លៃ​បង់​ធានារ៉ាប់រង

ការ​បរិភោគ​នៅ​ខាង​ក្រៅ

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

ប្រេង និង​ការ​ធ្វើ​ដំណើរ

មូលនិធិ​សម្រាប់​ភាព​អាសន្ន

បរិក្ខារ​ក្នុង​ផ្ទះ

វិក្ក័យបត្រ​ផ្សេង​ទៀត

សេវាកម្សាន្ត

ការ​ចំណាយ​ថេរ

អាន ៖ការ​ចំណាយ​ថេរ​គឺជា​ចំនួន​កំណត់​មួយ ហើយ​វា​ពុំ​ផ្លាស់​ប្ដូរ​ទេ ។ ភាគច្រើន ការ​ចំណាយ​ទាំង​នេះ​នឹង​មាន​ជា​ប្រចាំ​ខែ ប៉ុន្តែ​ប្រហែល​ជា​មាន​ខ្លះ​កើត​ឡើង​ជា​ញឹកញាប់ ឬ​ម្ដង​ម្កាល ។ ការ​ចំណាយ​ថេរ​ពុំ​អាច​គ្រប់​គ្រង​ដោយ​ផ្ទាល់​ដោយ​ទម្លាប់​ចំណាយ​នោះ​ទេ ផ្ទុយ​ទៅវិញ ការ​ចំណាយ​ថេរ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ការ​វាយ​តម្លៃ​ពី​ស្ថានភាព​របស់​អ្នក និង​ការ​ធ្វើ​ការ​ផ្លាស់​ប្ដូរ ។ វិធីដ៏​ល្អ​មួយ​ដើម្បី​ស្គាល់​ការ​ចំណាយ​ថេរ​គឺ​ការ​សួរ​សំណួរ​ថា « តើ​ការ​ចំណាយ​នេះ​កើត​ឡើង​ទៀង​ទាត់​ដែរ​ឬ​ទេ ហើយ​តើ​ការ​ចំណាយ​នេះ​មាន​ចំនួន​ដូចគ្នា​រាល់​ពេល​ដែរ​ឬ​ទេ ? » ឧទាហរណ៍​រួម​បញ្ចូល​ទាំង​ឥណនទាន​គេហដ្ឋាន ថ្លៃ​ជួល​ផ្ទះ ថ្លៃ​បង់​សម្រាប់​រថយន្ត និង​ការ​ចំណាយ​ជាក់​លាក់​ដូចជា​ថ្លៃ​អ៊ិនធើរណែត ថ្លៃ​ទូរទស្សន៍​ខ្សែ​កាប ឬ​វិក្ក័យបត្រ​ទូរសព្ទ ។

ក៏​មាន​ការ​ចំណាយ​ថេរ​មួយ​ចំនួន​ទៀត​ដែល​មិន​កើត​ឡើង​រាល់​ខែ​ដែរ ពេល​ខ្លះ​ការ​ចំណាយ​ទាំងឡាយ​កើត​ឡើង​ប្រចាំ​ឆ្នាំ ប្រចាំឆមាស ឬ​ប្រចាំ​ត្រីមាស ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​បង់​ថ្លៃ​ធានារ៉ាប់រង​រថយន្ត​រៀងរាល់​៦​ខែ​ម្តង ឬ​ធានារ៉ាប់រង​ជីវិត​រៀងរាល់​១២​ខែ​ម្ដង វា​គឺជា​ការ​ចំណាយ​ថេរ​មួយ ។ ដើម្បី​បំលែង​ការ​ចំណាយ​ថេរ​នេះ​ឲ្យ​ត្រូវ​នឹង​ថវិកា​របស់​អ្នក សូម​ចែក​ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​បង់​នឹង​ចំនួន​ខែ​ចន្លោះ​ការ​បង់​ប្រាក់​នីមួយៗ ។ ខណៈ​ដែល​អ្នក​ប្រហែល​ជា​ពុំ​បង់​វិក្ក័យបត្រ​នេះ​រាល់ខែ នោះ​អ្នក​នឹង​ត្រូវ​ទុក​ផ្នែក​ដ៏​ចាំបាច់​ដាច់​ដោយ​ឡែក​រាល់​ខែ ដើម្បី​អ្នក​អាច​បង់​វិក្ក័យបត្រ​នោះ​នៅ​ពេល​វា​ដល់​កាល​កំណត់ ។

ការ​ចំណាយ​មាន​កាល​កំណត់

អាន ៖ការ​ចំណាយ​គ្មាន​កាល​កំណត់គឺ​ជា​ចំនួន​ពុំ​ដូចគ្នា​រៀង​រាល់​ខែ​នោះ​ទេ ។ មាន​ការ​ចំណាយ​គ្មាន​កាល​កំណត់​ខ្លះ​ដែល​ពុំ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ផ្ទាល់​ដោយ​ទម្លាប់​ចំណាយ​របស់​អ្នក ។ ឧទាហរណ៍ ការ​ចំណាយ​ដូចជា​វិក្ក័យប័ត្រ​ប្រើប្រាស់​ផ្សេងៗ​របស់​អ្នក​ ( ទឹក ហ្គាស់ ភ្លើង ជាដើម )​ ប្រែប្រួល​តាម​ការ​ប្រើ​ប្រាស់ ។ ប៉ុន្តែ ទោះជា​ចំនួន​ប្រចាំ​ខែ​ប្រហែល​ជា​ខុស​គ្នា​ក្ដី ក៏​អ្នក​នៅ តែ​អាច​ធ្វើ​ថវិកា​សម្រាប់​ការ​ចំណាយ​ទាំង​នេះ​ផង​ដែរ ។

នៅ​ពេល​ដល់​វេលា​ដើម្បី​ធ្វើ​ថវិកា ការ​ចំណាយ​មិនថេរ​ដ៏​សំខាន់​បំផុត​គឺ​ជា​ការ​ចំណាយ​ទាំងឡាយ​ណា​ដែល​អ្នក​គ្រប់​គ្រង​បាន​ច្រើន​ជាង​គេ​បំផុត ។ ការ​ចំណាយ​ទាំង​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ផ្ទាល់​ដោយ​ទម្លាប់​ចំណាយ​របស់​អ្នក ។ វិធី​ដ៏​ល្អ មួយ​ដើម្បី​ស្គាល់​ការ​ចំណាយ​ទាំង​នេះ​ជាច្រើន​គឺ​ដោយ​ការ​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​ទិញ​របស់​នេះ​មក​ពី​ហាង​ ( ឬ​តាម​អ៊ិនធើរណែត ) ? » ចំពោះ​ការ​ចំណាយគ្មាន​កាល​កំណត់ជាច្រើន អ្នក​អាច​ធ្វើ​ការ​ជ្រើស​រើស​ដើម្បី​ចំណាយ​ច្រើន ឬ​តិច​នៅ​ក្នុង​ផ្នែក​ទាំង​នេះ ។ ឧទាហរណ៍​រួម​បញ្ចូល​ទាំង​គ្រឿង​ទេស សាំង ការ​បរិភោគ​នៅ​ខាង​ក្រៅ ទូរសព្ទ​ដៃ និង​សេវា​កម្សាន្ត ។

សកម្មភាព​ថវិកា​គំរូ​ ( ដោយ​ប្រើ​តម្លៃ​ប៉ាន់​ស្មាន )

ការពិពណ៌នា

ប្រភេទ

ចំណូល

ចំណាយ

សមតុល្យ

ចំណូល

( ម.អ )

សមតុល្យ

ថវិកា​គំរូ

ការពិពណ៌នា

ប្រភេទ

ចំណូល

ចំណាយ

សមតុល្យ

ចំណូល

( ម.អ. )

១,០០០

  • ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេងៗ

១១០

៨៩០

  • មូលនិធិ​សម្រាប់​ភាព​អាសន្ន​រយៈពេល​មួយ​ខែ

៥០

៨៤០

  • ការ​ធានា​រ៉ាប់​រង

៨០

៧៦០

  • ថ្លៃ​ជួល​ផ្ទះ

៣០០

៤៦០

  • ថ្លៃ​ទឹក​ភ្លើង

៣០

៤៣០

  • គ្រឿង​ទេស និង​ម្ហូប​អាហារ

២៣០

២០០

  • ថ្លៃ​បង់​សង​បំណុល

៨០

១២០

  • មធ្យោបាយ​ធ្វើ​ដំណើរ

៥០

៧០

  • សេវា​កម្សាន្ត

៣០

៤០

  • ផ្សេងៗ

៤០

សមតុល្យ

២. ធ្វើ​ឲ្យ​ថវិកា​មួយ​មាន​តុល្យភាព

អាន ៖នៅ​ពេល​អ្នក​ដាក់​ថវិកា​របស់​អ្នក​រួម​គ្នា អ្នក​ប្រហែល​ជា​រក​ឃើញ​ថា​អ្នក​មាន​ការ​ចំណាយ​ច្រើន​ជាង​ប្រាក់​ចំណូល ។ ប្រសិន​បើ​អ្នក​មាន​ស្ថានភាព​បែប​នេះ នោះ​អ្នក​ពុំ​មែន​ជា​មនុស្ស​តែ​ម្នាក់​ទេ ។ ហើយ​នេះ​គឺជា​បញ្ហា​មួយ​ដែល​អ្នក​អាច​ដោះ​ស្រាយ​បាន ។ មាន​វិធី​ពីរ​យ៉ាង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ​គឺ ៖ បង្កើន​ប្រាក់​ចំណូល ឬ​បន្ថយ​ការ​ចំណាយ ។ សម្រាប់​ឥឡូវ​នេះ ចូរ​យើង​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​ប្រើ​ថវិកា​មួយ​ដើម្បី​ជួយ​យើង​ចំណាយ​តិច​ជាង ដោយ​រៀន​ពី​របៀប​គ្រប់​គ្រង​ទំហំ​ទឹក​ប្រាក់​ដែល​យើង​ត្រូវ​ចំណាយ​លើ​អ្វី​ដែល​យើង​ចង់​បាន ។

សូម​មើល ៖« បន្ត​នៅ​ក្នុង​ភាព​អត់ធ្មត់ »​ មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៦៦ ) ។

video icon

ពិភាក្សា ៖តើ​ពេល​ខ្លះ​អ្នក​ដូចគ្នា​នឹង​កុមារ​ទាំង​នេះ​តាម​របៀប​ណា ? តើ​អ្នក​គឺជា​កុមារ​ម្នាក់​ណា ?

ពិភាក្សា​អំពី​គម្រោង​ថវិកា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក

អាន ៖អែលឌើរ រ៉ូបឺត ឌី ហែល បាន​បង្រៀន​ថា « វិធី​[ មួយ ]​ដ៏​សំខាន់​ដែល​ជួយ​កូនចៅ​របស់​យើង​រៀន​ដើម្បី​ក្លាយ​ជា​អ្នក​ផ្ដល់​ឲ្យ​ដែល​បម្រុង​ទុក​សម្រាប់​អនាគត​គឺ​ដោយ​ការ​បង្កើត​ថវិកា​គ្រួសារ​មួយ ។ យើង​គួរ​ពិនិត្យ​មើល​ផែនការ​ប្រាក់​ចំណូល ប្រាក់​សន្សំ និង​ការ​ចំណាយ​ក្នុង​គ្រួសារ​របស់​យើង​ជា​ទៀង​ទាត់​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រួសារ ។ ការណ៍​នេះ​នឹង​បង្រៀន​កូនចៅ​របស់​យើង​ដើម្បី​ស្គាល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ចង់​បាន និង​សេចក្ដី​ត្រូវការ ហើយ​ដាក់​ផែនការ​ទុក​ជា​មុន​សម្រាប់​ការ​ប្រើ​ប្រាស់​ធនធាន​គ្រួសារ​ឲ្យ​មាន​ប្រយោជន៍ » ( « Becoming Provident Providers Spiritually and Temporally » EnsignLiahona ខែ​ឧសភា ឆ្នាំ ​២០០៩ ទំព័រ ៩ ) ។

អំឡុង​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក​នៅ​សប្ដាហ៍​នេះ សូម​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក​ដើម្បី​បង្កើត​ថវិកា​គ្រួសារ​របស់​អ្នក ។ ប្រសិន​បើ​អ្នក​នៅ​លីវ ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ជំនួយ​បន្ថែម សូម​ប្រឹក្សា​ជាមួយ​នឹង​មិត្តភក្តិ ឪពុក ឬ​ម្ដាយ សមាជិក​គ្រួសារ អ្នក​ណែនាំ ឬ​សមាជិក​ក្រុម​ម្នាក់ ។ អ្នក​គួរ​ប្រើ​គម្រោង​មេរៀន​ខាង​ក្រោម​ « គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ » ។

គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ត្រូវ​ចាប់ផ្ដើម និង​បញ្ចប់​ដោយ​ការ​អធិស្ឋាន​ដើម្បី​យាង​ព្រះវិញ្ញាណ​មក ។

ផ្នែក​ទី ១ ៖​ ពិនិត្យ​ឡើង​វិញ

  • តើ​អ្នក​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​សម្រាប់​ផ្នែក​នីមួយៗ ?

  • តើ​ការ​រៀប​ថវិកា​គឺជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​តាម​របៀបណា ?

ផ្នែក​ទី ២ ៖​ ដាក់​ផែនការ

  • បង្កើត​ថវិកា​មួយ​ដោយ​ប្រើ​សេចក្ដី​ណែនាំ​នៅ​ក្នុង​ជំពូក​នេះ ។ សូម​បំពេញ​តារាង​ « ថវិកា​របស់​ខ្ញុំ »​ នៅ​ទំព័រ ៦៧ ។

  • តើ​អ្នក​មាន​ភាព​ប្រាកដ​និយម​អំពី​ប្រភេទ​ថវិកា​នីមួយៗ​ដែរ​ឬ​ទេ ?

  • ប្រសិន​បើ​ចាំបាច់ តើ​អ្នក​អាច​ចំណាយ​តិច​នៅ​ត្រង់​ចំណុច​ណា​ក្នុង​ថវិកា​របស់​អ្នក​ដើម្បី​ឲ្យ​មាន​សមតុល្យ ឬ​ដើម្បី​ឲ្យ​ការ​ចំណាយ​របស់​អ្នក​ស្រប​នឹង​សេចក្ដី​ត្រូវ​ការ ឬ​គុណ​តម្លៃ​របស់​អ្នក ?