ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ រស់​នៅ​ក្នុង​ជីវិត​មួយ​​មាន​តុល្យភាព


My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ រស់​នៅ​ក្នុង​ជីវិត​មួយ​ដ៏​មាន​តុល្យភាព—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖តើ​ខ្ញុំ​រក្សា​តម្រូវការ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ឲ្យ​មាន​តុល្យភាព​តាម​របៀប​ណា ?

សូម​មើល ៖« ទាក់ទង​នឹង​ការសោកស្ដាយ និង ការតាំងចិត្ត »​ មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​ទំព័រ ៥៥ ) ។

ទាក់ទង នឹង ការសោកស្ដាយ និង ការតាំងចិត្ត

ប្រសិន​បើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

ដក​ស្រង់​ចេញ​ពី ​ទាក់ទង​នឹង​ការសោកស្ដាយ និង ការតាំងចិត្ត

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ តើ​វា​មិន​ពិត​ទេ​ឬ ដែល​ជា​រឿយៗ​យើង​មាន​ភាព​មមាញឹក​នោះ ? ហើយ​វា​ជា​ការក្រៀមក្រំ​មួយ​ដើម្បី​និយាយ​ថា យើង​ថែមទាំង​គិត​ថា​ការរវល់​នោះ គឺជា​កិត្តិយស​មួយ ដោយ​សារ​ការរវល់​នោះ​គឺជា​សមិទ្ធិផល ឬ ទីសម្គាល់​មួយ​នៃ​ជីវិត​ដ៏អស្ចារ្យ​នោះ ។

មែន​ទេ ?

ខ្ញុំ​គិត​អំពី​ព្រះអម្ចាស់ និង ​គំរូ​ដ៏​ឥតខ្ចោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ពី​ជីវិត​ដ៏​ខ្លី​របស់​ទ្រង់​ក្នុង​ចំណោម​ប្រជាជន​កាលីឡេ​និង​យេរូសាឡិម ។ ខ្ញុំ ព្យាយាមស្រមៃពីទ្រង់ប្រញាប់ប្រញាល់រវាង ការប្រជុំ ឬ ការធ្វើកិច្ចការច្រើនដើម្បីបញ្ចប់រឿង បន្ទាន់ដែលទ្រង់ត្រូវសម្រេច ។

ខ្ញុំស្រមៃមិនចេញនោះទេ ។

ផ្ទុយ​មក​វិញ ខ្ញុំ​ឃើញ​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​មេត្តា​ករុណា​និង​យក​ចិត្ត​ទុកដាក់​នោះ គង់​នៅ​រាល់ថ្ងៃ​ពេញ​ដោយ​គោល​បំណង ។ នៅពេល​ទ្រង់​ទាក់ទង​នឹង​អ្នក​នៅ​ជុំវិញ​ទ្រង់ ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​សំខាន់​ហើយ​ថា​ទ្រង់​ស្រឡាញ់​គេ ។ ទ្រង់​ជ្រាប​ពី​តម្លៃ​ដ៏​ពិត​ប្រាកដ​របស់​មនុស្ស​ដែល​ទ្រង់​បាន​ជួប​នោះ ។ ទ្រង់​បាន​ប្រទានពរ​ហើយ បម្រើ​ដល់​ពួកគេ ។ ទ្រង់​បាន​លើក​ពួកគេ​ឡើង ហើយ​ព្យាបាល​ពួកគេ ។ ទ្រង់​បាន​ផ្ដល់​អំណោយទាន​ដ៏​មាន​តម្លៃ​នៃ​ពេលវេលា​របស់​ទ្រង់​ដល់​ពួកគេ ។

( ឌៀថើរ អេស្វ អុជដូហ្វ « Of Regrets and Resolutions » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​ ២០១២ ទំព័រ ២២ )

សូម​ត្រឡប់​ទៅ ទំព័រ ៥៤

ពិភាក្សា ៖តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​សម្រេច​បាន​ជីវិត​មួយ​ដ៏​មាន​តុល្យភាព ?

អាន ៖ម៉ូសាយ ៤:២៧, នីហ្វៃទី ២ ៩:៥១ និង​ពាក្យ​ដក​ស្រង់​មក​ពី​អែលឌើរ អិម រ័សុល បាឡឺដ ( នៅ​ខាង​ស្ដាំ ) និង​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( នៅ ទំព័រ ៥៥ ) ។

ពិភាក្សា ៖តើ​រឿង​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​សាមញ្ញ ឬ​អាច​លុប​បំបាត់​ចោល​ចេញ​ពី​ជីវិត​របស់​យើង​ដើម្បី​យើង​អាច​មាន​អំណរ​កាន់​តែ​ច្រើន ?

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់​ទាំងឡាយ នៅ​ពេល​អ្នក​បញ្ចប់​ការ​តាំង​ចិត្ត​នីមួយៗ ។

  • ធ្វើ​តាម​គំនិត​របស់​អ្នក​ដើម្បី​នាំ​ជីវិត​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​តុល្យភាព ។

  • ចែកចាយ​ជាមួយ​នឹង​គ្រួសារ ឬ​មិត្ត​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការ​ស្វែង​រក​តុល្យភាព ។