ភាពខ្លួនទីពឹងខ្លួន
រាយការណ៍


report icon
រាយការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

ការ​តាំង​ចិត្ត​កាល​ពី​សប្ដាហ៍​មុន

  1. អនុវត្តហើយ​ចែកចាយ​គោលការណ៍​មូល​ដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​កាល​ពី​សប្ដាហ៍​មុន ។

  2. តាម​ដាន​ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​ខ្ញុំ

  3. ពិភាក្សា​អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​ខ្ញុំ ។

  4. ទាក់ទង ហើយ​គាំទ្រ​ដល់​ដៃ​គូ​សកម្មភាព​របស់​ខ្ញុំ ។

ជំហាន​ទី ១ ៖ វាយ​តម្លៃ​ជាមួយ​នឹង​ដៃ​គូ​សកម្មភាព​ ( ៥ នាទី )

ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ក្នុង​ការ​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ។ ប្រើ​តារាង​ « ការ​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ »​ នៅ​ដើម​នៃ​សៀវភៅ​លំហាត់​នេះ ។ ចែកចាយ​ការ​វាយ​តម្លៃ​របស់​អ្នក​ជាមួយ​នឹង​ដៃ​គូ​របស់​អ្នក ហើយ​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ​ជាមួយ​នឹង​គាត់ ។ បន្ទាប់​មក គាត់ ​នឹង​ចារ​នៅ​ត្រង់​កន្លែង​ដែល​បាន​ចង្អុល​បង្ហាញ ។

ពិភាក្សា ៖តើ​អ្នក​ជួប​ឧបសគ្គ​អ្វីខ្លះ​ជាមួយ​នឹង​ការ​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ?

evaluating my efforts thumbnail

ជំហាន​ទី ២ ៖ រាយការណ៍​ទៅ​កាន់​ក្រុម ( ៨ នាទី )

បន្ទាប់​ពី​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក សូម​ត្រឡប់​មក​វិញ​រួម​គ្នា ហើយ​រាយការណ៍​អំពី​លទ្ធផល​របស់​អ្នក ។ សូម​ទៅ​សួរ​សមាជិក​ក្រុម​ម្នាក់ៗ​ថាតើ​អ្នក​គួរ​វាយ​តម្លៃ​ខ្លួន​ឯង​ជា​ « ក្រហម » « លឿង » ឬ​ « បៃតង »​ សម្រាប់​ការ​តាំង​ចិត្ត​នីមួយៗ​កាល​ពី​សប្ដាហ៍​មុន ។

ជំហាន​ទី ៣ ៖ ចែកចាយ​បទពិសោធន៍​របស់​អ្នក ​( ១០ នាទី )

ឥឡូវ​នេះ សូម​ចែកចាយ​ជា​ក្រុម​អំពី​អ្វី​ដែល​បាន​រៀន​មក​ពី​ការ​ខិតខំ​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​អំឡុង​សប្ដាហ៍​នេះ ។

    ពិភាក្សា ៖
  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​តាមរយៈ​ការ​អនុវត្ត ឬ​ការ​ចែកចាយ​គោលការណ៍​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ?

  • តើ​ការ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នឹង​ជួយ​អ្នក​តាម​របៀប​ណា ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មក​ពី​ការ​តាម​ដាន​ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​អ្នក ?

  • តើ​ការ​ធ្វើ​ការ​ជាមួយ​នឹង​ដៃ​គូ​សកម្មភាព​នឹង​ជួយ​អ្នក​តាម​របៀប​ណា ?

ជំហាន​ទី ៤ ៖ ជ្រើស​រើស​ដៃ​គូ​សកម្មភាព ​( ២ នាទី )

ជ្រើស​រើស​ដៃ​គូ​សកម្មភាព​ម្នាក់​ចេញ​ពី​ក្រុម​សម្រាប់​សប្ដាហ៍​ក្រោយ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែន​ជា​សមាជិក​គ្រួសារ​ទេ ។

ចំណាយ​ពេល​បីបួន​នាទី​ឥឡូវ​នេះ ដើម្បី​ជួប​ជាមួយ​នឹង​ដៃ​គូ​សកម្មភាព​របស់​អ្នក ។ ណែនាំ​ខ្លួន​ឯង ហើយ​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​នឹង​ទាក់​ទង​គ្នា​នៅ​សប្ដាហ៍​ក្រោយ ។

ឈ្មោះដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សរសេរ​អំពី​របៀប និង​ពេល​ដែល​នឹង​ទាក់ទង​គ្នា​នៅ​សប្ដាហ៍​នេះ ។

អាទិត្យ

ចន្ទ

អង្គារ

ពុធ

ព្រហស្បតិ៍

សុក្រ

សៅរ៍