ធនធាននានា បន្ដដោយភាពអត់ធ្មត់ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានចែកចាយការប្រឹក្សាដូចតទៅនេះ ៖ « អំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ មានសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យ ស្ទែនហ្វដ បានធ្វើការសាកល្បងលើបទពិសោធន៍តូចមួយអំពីកម្លាំងឆន្ទៈរបស់កុមារតូចៗ ដែលមានអាយុបួនឆ្នាំ ។ គាត់បានដាក់នំម៉ាស្សម៉ាឡូដ៏ធំមួយនៅចំពោះមុខកុមារតូចៗនោះ ហើយបានប្រាប់កុមារទាំងនោះថា ពួកគេអាចញ៉ាំនំនោះភ្លាមតែម្ដងបាន ឬ បើអាចចាំតែ ១៥ នាទីទៀត នឹងទទួលបាននំម៉ាស្សម៉ាឡូនោះដល់ទៅពីរ ។ « បន្ទាប់មក គាត់បានទុកឲ្យកុមារនោះនៅតែឯង ហើយឃ្លាំមើលពីក្រោយកញ្ចក់ដែលអាចឃើញតែម្ខាង ។ កុមារខ្លះបានញ៉ាំនំ ម៉ាស្សម៉ាឡូ ភ្លាមតែម្តង ហើយខ្លះទៀតអាច រង់ចាំបានតែប៉ុន្មាននាទី មុនពេលពួកគេចុះចាញ់ការល្បួង ។ មានតែ៣០ ភាគរយប៉ុណ្ណោះដែលអាចរង់ចាំបាន ។ … « អ្វីដែលបានចាប់ផ្ដើមដោយការពិសោធន៍យ៉ាងសាមញ្ញមួយជាមួយកុមារ ហើយនិងនំម៉ាស្សម៉ាឡូ បានក្លាយទៅជាការសិក្សាគំរូសំខាន់មួយដែលបង្ហាញថា លទ្ធភាពដើម្បីរង់ចាំ—អត់ធន់—គឺជាលក្ខណៈសម្បត្តិ អត្តចរិកជាគន្លឹះ ដែលអាចព្យាករនូវជោគជ័យថ្ងៃក្រោយក្នុងជីវិត ។… « … ការសន្យារបស់ព្រះពុំត្រូវបានបំពេញភ្លាមៗ ឬតាមវិធីដែលយើងសង្ឃឹមជានិច្ចនោះទេ ។ … « ភាពអត់ធ្មត់មានន័យថា បន្តស៊ូទ្រាំជាមួយអ្វីមួយ រហូតដល់ទីបញ្ចាប់ ។ វាមានន័យថា ជាការពន្យារនូវការចង់បានភ្លាមៗ ដើម្បីបានពរជ័យនាពេលអនាគត ។ … « … សរុបមក កិច្ចការនៃការអត់ធ្មត់គឺមានន័យថា ៖ រក្សាព្រះបញ្ញត្តិ ទុកចិត្តលើព្រះជាព្រះវរបិតាសួគ៌របស់យើង បម្រើទ្រង់ដោយភាពទន់ភ្លន់ និងដោយសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ អនុវត្តសេចក្តីជំនឿ និង សង្ឃឹមលើព្រះអង្គសង្គ្រោះ ហើយសូមកុំចុះចាញ់ឡើយ » ។ ( « Continue in Patience » Ensign ឬ Liahonaខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦, ៥៨, ៥៩ ) សូមត្រឡប់ទៅ ទំព័រ ៦១ ។ គម្រោងថវិការបស់ខ្ញុំ ការពិពណ៌នា ប្រភេទ ចំណូល ចំណាយ សមតុល្យ ចំណូល ( ម.អ. ) សមតុល្យ កំណត់ចំណាំ បង្កើតកំណត់ចំណាំមួយ