-
ពិចារណ ៖ហេតុអ្វីព្រះវរបិតាសួគ៌អនុញ្ញាតឲ្យយើងជួបបញ្ហា និងការប្រឈមទាំងឡាយ ?
-
សូមមើល ៖« A Bigger Truck? » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអានទំព័រ ៧៣ ) ។
-
ពិភាក្សា ៖តើអ្វីទៅជាបញ្ហាពិតនៅក្នុងដំណើររឿងនេះ ? តើមានជម្រើសអ្វីខ្លះសម្រាប់បុរសទាំងពីរនាក់នេះ ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៩ និងពាក្យដកស្រង់មកពីអែលឌើរ រ៉ូបឺត ឌី ហែល ( នៅខាងស្ដាំ )
-
អាន ៖នីហ្វៃទី ១ ១៧:៥១ និង នីហ្វៃទី ១ ១៨:២–៣ ( នៅខាងស្ដាំ )
-
ពិភាក្សា ៖តើនីហ្វៃអាចសង់សំពៅមួយបានយ៉ាងដូចម្ដេច ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់ការតាំងចិត្តនីមួយៗ ។
-
ធ្វើតាមជំហាននានដែលអ្នកបានពិភាក្សានៅក្នុងសកម្មភាពនេះដើម្បីចាប់ផ្ដើមដោះស្រាយបញ្ហារបស់អ្នក ។ សូមចងចាំថា កុំចុះចាញ់ ។ វាត្រូវចំណាយពេលខ្លះដើម្បីដោះស្រាយបញ្ហា និងធ្វើការផ្លាស់ប្តូរ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការដោះស្រាយបញ្ហាជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។