« តើមានការដាក់កំហិតលើការចូលរួមក្នុងសាសនាចក្រ សម្រាប់សមាជិកដែលស្គាល់ថាជាមនុស្សខ្ទើយ ឬដែលមានការប្រតិព័ទ្ធភេទដូចគ្នាដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ ( ឆ្នាំ ២០២០ )
« តើមានការដាក់កំហិតលើការចូលរួមក្នុងសាសនាចក្រ សម្រាប់សមាជិកដែលស្គាល់ថាជាមនុស្សខ្ទើយ ឬដែលមានការប្រតិព័ទ្ធភេទដូចគ្នាដែរឬទេ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ
តើមានការដាក់កំហិតលើការចូលរួមក្នុងសាសនាចក្រ សម្រាប់សមាជិកដែលស្គាល់ថាជាមនុស្សខ្ទើយ ឬដែលមានការប្រតិព័ទ្ធភេទដូចគ្នាដែរឬទេ ?
« នរណាម្នាក់ដែលកំពុងប្រកាន់ខ្ជាប់នូវទម្លាប់នៃការរក្សាច្បាប់ព្រហ្មចារីភាព—ជានរណាម្នាក់ដែលកំពុងធ្វើតាមសេចក្ដីសញ្ញា និងបទដ្ឋាន និងការបង្រៀនទាំងឡាយរបស់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ថ្វីបើពួកគេអាចនឹងកំពុងប្រឈមនឹងការប្រតិព័ទ្ធភេទដូចគ្នាក្ដី—ពិតជាគ្មានមូលហេតុណា ដែលពួកគេមិនអាចចូលរួមយ៉ាងពេញលេញ ថាពួកគេមិនអាចជាសមាជិកពេញទំហឹងរបស់សាសនាចក្រ ហើយមានការហៅបម្រើនានា ព្រមទាំងឡើងនិយាយ និងចូលទៅក្នុងព្រះវិហារបរិសុទ្ធ ហើយបម្រើនៅទីនោះនោះទេ ហើយឱកាស និងពរជ័យផ្សេងៗទៀតទាំងអស់ ដែលអាចកើតមកពីសមាជិកភាពក្នុងសាសនាចក្រក៏នឹងកើតមានដល់ពួកគេផងដែរ ។
« មានគំរូនានាអំពីការណ៍នេះនៅក្នុងចំណោមសមាជិកសាសនាចក្រ ។ មានគំរូជាច្រើន ។ ហើយទោះបីជាគ្មាននរណាម្នាក់នឹងនិយាយថា វានឹងងាយស្រួលជានិច្ច ក៏ពួកយើងទាំងអស់គ្នាកំពុងតែខិតខំដើម្បីបន្ដរក្សាទម្លាប់ទាំងនោះ និងកាន់តាមសេចក្ដីសញ្ញារបស់យើងដែរ ។ ហើយយើងទាំងអស់គ្នាកំពុងជិះក្នុងទូកតែមួយ នៅក្នុងក្រុមតែមួយទាក់ទងនឹងបញ្ហានោះ ។ ដូច្នេះ ខ្ញុំសូមនិយាយថា មានមនុស្សជាច្រើនដែលកំពុងតែស្វែងរកជោគជ័យនោះ និងសុភមង្គលនោះនៅក្នុងជីវិតរបស់ពួកគេ » ( ឌី ថត គ្រីស្ដូហ្វឺសិន « Purpose of This Website » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។