ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ខ្ញុំ​អាច​ជួយ​សមាជិក​ដែល​ស្គាល់​ថាជា​មនុស្ស​ខ្ទើយ ឬ​មាន​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ឲ្យ​ទទួល​អារម្មណ៍​ថា​មាន​គេ​ស្រឡាញ់ និង​ស្វាគមន៍​គាត់ ហើយ​មាន​អារម្មណ៍​បំផុស​គំនិត​នៅ​ព្រះវិហារ​ដោយ​របៀប​ណា ?


« តើ​ខ្ញុំ​អាច​ជួយ​សមាជិក​ដែល​ស្គាល់​ថាជា​មនុស្ស​ខ្ទើយ ឬ​មាន​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ឲ្យ​ទទួល​អារម្មណ៍​ថា​មាន​គេ​ស្រឡាញ់ និង​ស្វាគមន៍​គាត់ ហើយ​មាន​អារម្មណ៍​បំផុស​គំនិត​នៅ​ព្រះវិហារ​ដោយ​របៀប​ណា ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​អាច​ជួយ​សមាជិក​ដែល​ស្គាល់​ថាជា​មនុស្ស​ខ្ទើយ ឬ​មាន​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ឲ្យ​ទទួល​អារម្មណ៍​ថា​មាន​គេ​ស្រឡាញ់ និង​ស្វាគមន៍​គាត់ ហើយ​មាន​អារម្មណ៍​បំផុស​គំនិត​នៅ​ព្រះវិហារ​ដោយ​របៀប​ណា ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ ថ្នាក់ដឹកនាំ​សាសនាចក្រ

តើ​ខ្ញុំ​អាច​ជួយ​សមាជិក​ដែល​ស្គាល់​ថាជា​មនុស្ស​ខ្ទើយ ឬ​មាន​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ឲ្យ​ទទួល​អារម្មណ៍​ថា​មាន​គេ​ស្រឡាញ់ និង​ស្វាគមន៍​គាត់ ហើយ​មាន​អារម្មណ៍​បំផុស​គំនិត​នៅ​ព្រះវិហារ​ដោយ​របៀប​ណា ?

អនុញ្ញាត​ឲ្យ​មាន​ការរីក​ចម្រើន និង​ការទទួល​ខុសត្រូវ

« ជាបឋម វា​សំខាន់​ខ្លាំងណាស់​ដែល​យើង​យល់​ថា មនុស្ស​គ្រប់គ្នា​ស្ថិត​ក្នុង​កន្លែង​ខុសគ្នា​នៅតាម​មាគ៌ា​នេះ ហើយ​ថា​យើង​គួរតែ​បង្កើត​ឲ្យ​មាន​អារម្មណ៍​ញាណដឹង​ពី​មនុស្ស​ដែល​ជុំវិញ​ខ្លួន​យើង ។

« ខ្ញុំ​ស្គាល់​មនុស្ស​ដែល​មកកាន់​ព្រះវិហារ​រាល់​ថ្ងៃអាទិត្យ ដើម្បី​ពួកគេ​អាច​ទទួលបាន​ការបំផុស​គំនិត និង​លើកស្ទួយ ហើយ​ក៏​ស្គាល់​អ្នក​ដែល​ដើរចេញ​ដោយសារ​មាន​អារម្មណ៍​ថា​ត្រូវបាន​គេ​កាត់​សេចក្ដី និង​មិន​ត្រូវបាន​គេ​ស្រឡាញ់ និង​មិន​ត្រូវការ ដូចថា​វា​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ទេ​នៅក្នុង​សាសនាចក្រ​នេះ ។ យើង​ត្រូវ​ធ្វើ​ការណ៍​នេះ​ខុស​ពីមុន ។ យើង​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​គោលបំណង​នៃ​ការមក​កាន់​ព្រះវិហារ​នៅ​ថ្ងៃអាទិត្យ ហើយ​ធ្វើឲ្យ​ប្រាកដ​ថា មនុស្ស​គ្រប់គ្នា​ដែល​មក​នោះ​មាន​អារម្មណ៍​ថា​មាន​គេ​ស្រឡាញ់ ត្រូវការ ទទួលយក និង​លើកស្ទួយ ។ មនុស្ស​គ្រប់រូប​មាន​ឧបសគ្គ ដែល​យើង​មិន​ទាំង​ដឹង​ផង ។ ហើយ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ដឹង​ថា ព្រះ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​ថា​យើង​ត្រូវ​មើល​ទៅ​ពួកគេ​តាមរយៈ​កែវភ្នែក​ដូចជា​ព្រះគ្រីស្ទ ។ ហើយ​យើង​មិន​ត្រូវ​បណ្តោយ​ឲ្យ​ការកាត់​សេចក្ដី​ដឹកនាំ​ផ្លូវ ដែល​យើង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ដទៃ​ឡើយ ។ វា​ពិតជា​មិន​ត្រឹមត្រូវ​សោះឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ដាក់​យើង​ឲ្យ​នៅ​កន្លែង​ដែល​យើង​ត្រូវ​នៅ ហើយ​ភ្ជាប់​យើង​នឹង​មនុស្ស​ដែល​នៅជុំវិញ​ខ្លួនយើង​ដោយ​មាន​គោលបំណង​មួយ ។

« ដោយសារ​វា​ពុំ​មែន​គ្រាន់តែ​អំពី​ការរីក​ចម្រើន​របស់​យើង​ផ្ទាល់​នោះ​ទេ ប៉ុន្ដែ​វា​ក៏​អំពី​ការជួយ​មនុស្ស​ដទៃ​ឲ្យ​រីកចម្រើន​ផងដែរ ។ ហើយ​ខ្ញុំ​ទទួល​ស្គាល់​ថា យើង​នៅ​កន្លែង​ដែល​យើង​នៅ ដើម្បី​យើង​អាច​ស្រឡាញ់ និង​លើក​ស្ទួយ​មនុស្ស​ដទៃ ។

« យើង​មិន​អាច​ធ្វើជា ឬ​សូម្បីតែ​ហៅ​ខ្លួនឯង​ថាជា​សិស្ស​របស់​ព្រះគ្រីស្ទ​នោះ​ទេ ប្រសិនបើ​យើង​មិន​ជួយ​មនុស្ស​ដទៃ​នៅ​តាម​ផ្លូវ​នេះ​ទេ​នោះ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មិន​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា ពួកគេ​មិន​សំខាន់​នោះ​ទេ ។ មាន​តែ​មនុស្ស​ទេ​ដែល​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់ ។ ហើយ​យើង​ត្រូវតែ​កែលម្អ​ការណ៍​នោះ ។ យើង​ត្រូវតែ​ឆាប់​ដឹង និង​ស្រឡាញ់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​ឱកាស​រីកចម្រើន ហើយ​រីក​លូតលាស់ និង​ធ្វើជា​មនុស្ស​ដ៏ល្អ​បំផុត​សម្រាប់​ខ្លួនគេ ។ ពួកគេ​មាន​ទេពកោសល្យ និង​សមត្ថភាព ព្រមទាំង​ចរិយា​សម្បត្តិ​ដែល​ចាំបាច់​នៅក្នុង​នគរ​នៃ​ព្រះ ។ ហើយ​ប្រសិនបើ​យើង​ត្រូវ​ស្ថាបនា​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ នោះ​យើង​ត្រូវការ​មនុស្ស​គ្រប់គ្នា​ឲ្យ​មក​ហើយ​ធ្វើនូវ​ចំណែក​របស់​ពួកគេ ។ ហើយ​យើង​ត្រូវតែ​ទទួលស្គាល់​ការណ៍​នោះ ។ នៅពេល​ដែល​ស្រមោល​របស់​នរណាម្នាក់​ធ្វើឲ្យ​ងងឹត​ទ្វារ​រោងជំនុំ នោះ​ពួកគេ​គួរតែ​មាន​អារម្មណ៍​ថា​បាន​ឱបក្រសោប និង​ស្រឡាញ់ និង​លើកស្ទួយ និង​បំផុស​គំនិត​ភ្លាមៗ នៅពេល​ពួកគេ​ដើរចេញ​ពី​ទ្វារ​នោះ​ចេញ​ទៅ ហើយ​ក្លាយជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ។ ពីព្រោះ​ពួកគេ​ដឹង​ថា ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ ។ ហើយ​ពីព្រោះ​ពួកគេ​មាន​មិត្តភក្ដិ​នៅក្នុង​សេចក្ដី​ជំនឿ​របស់​ពួកគេ » ( ខារ៉ូល អេហ្វ ម៉ាក់ខនឃី « Lifting Others » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។