« ហេតុអ្វីថ្នាក់ដឹកនាំមិនគួរលើកទឹកចិត្តឲ្យរៀបអាពាហ៍ពិពាហ៍រវាងមនុស្សភេទផ្ទុយគ្នា សម្រាប់សមាជិកដែលមានការប្រតិព័ទ្ធភេទដូចគ្នា ឬដែលស្គាល់ថាជាមនុស្សខ្ទើយ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ ( ឆ្នាំ ២០២០ )
« ហេតុអ្វីថ្នាក់ដឹកនាំមិនគួរលើកទឹកចិត្តឲ្យរៀបអាពាហ៍ពិពាហ៍រវាងមនុស្សភេទផ្ទុយគ្នា សម្រាប់សមាជិកដែលមានការប្រតិព័ទ្ធភេទដូចគ្នា ឬដែលស្គាល់ថាជាមនុស្សខ្ទើយ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ
ហេតុអ្វីថ្នាក់ដឹកនាំមិនគួរលើកទឹកចិត្តឲ្យរៀបអាពាហ៍ពិពាហ៍រវាងមនុស្សភេទផ្ទុយគ្នា សម្រាប់សមាជិកដែលមានការប្រតិព័ទ្ធភេទដូចគ្នា ឬដែលស្គាល់ថាជាមនុស្សខ្ទើយ ?
អាពាហ៍ពិពាហ៍ពុំមែនជាដំណោះស្រាយនោះទេ
« យើងមិនផ្តល់ដំបូន្មានដល់មនុស្ស ថាអាពាហ៍ពិពាហ៍ដែលស្រលាញ់ភេទផ្ទុយគ្នាគឺជាថ្នាំព្យាបាលជំងឺនោះទេ ។ អ្នកនឹងឃើញនៅក្នុងបទពិសោធន៍ទាំងនេះមួយចំនួន ដែលទាក់ទងគ្នានៅលើគេហទំព័រនេះថា វាគឺជាបទពិសោធន៍ដ៏ជោគជ័យមួយនៅក្នុងពីរបីករណី ឬថា មនុស្សមួយចំនួនបានបង្ហាញពីជោគជ័យដែលពួកគេទទួលបាននៅក្នុងចំណងអាពាហ៍ពិពាហ៍ និងនៅក្នុងការមានក្រុមគ្រួសារ ព្រមទាំងអំណរ និងអ្វីៗទាំងអស់ដែលបានបំពេញ និងផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេដែលជាលទ្ធផល ។ ប៉ុន្តែយើងដឹងថា រឿងនោះមិនពិតជានិច្ចនោះទេ ។ ហើយវាមិនមានជោគជ័យជានិច្ចនោះដែរ ។ ពេលខ្លះ វាថែមទាំងនាំមកនូវភាពអន្ដរាយទៀតផង ។ យើងគិតថា វាគឺជាអ្វីមួយដែលបុគ្គលម្នាក់ៗអាចវាយតម្លៃបាន ហើយពួកគេអាចពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាព និងគ្រួសារ ព្រមទាំងអ្នកដទៃទៀត ហើយធ្វើការសម្រេចចិត្ត ។ ប៉ុន្ដែ យើងមិនទទួលយកគោលជំហរទូទៅមួយដោយការថ្លែងថា ‹ ត្រូវជានិច្ច › ឬ ‹ មិនត្រូវជានិច្ច › នោះទេ » ( ឌី ថត គ្រីស្ដូហ្វឺសិន « Purpose of This Website » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។