ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា
តើ​ខ្ញុំ​ត្រូវ​យល់ដឹង និង​ប្រើ​ពាក្យ ក៏ដូចជា​ពាក្យដែល​ទាក់ទង​នឹង​សហគមន៍​មនុស្ស​ខ្ទើយ LGBTQ យ៉ាង​ដូចម្ដេច ?


« តើ​ខ្ញុំ​ត្រូវ​យល់ដឹង និង​ប្រើ​ពាក្យ ក៏ដូចជា​ពាក្យន៍​ដែល​ទាក់ទង​នឹង​សហគមន៍​មនុស្ស​ខ្ទើយ LGBTQ យ៉ាង​ដូចម្ដេច ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ គ្រួសារ និង​មិត្តភក្ដិ ( ឆ្នាំ ២០២០ )

« តើ​ខ្ញុំ​ត្រូវ​យល់ដឹង និង​ប្រើ​ពាក្យ ក៏ដូចជា​ពាក្យន៍​ដែល​ទាក់ទង​នឹង​សហគមន៍​មនុស្ស​ខ្ទើយ LGBTQ យ៉ាង​ដូចម្ដេច ? » ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ៖ គ្រួសារ និង​មិត្តភក្ដិ

តើ​ខ្ញុំ​ត្រូវ​យល់ដឹង និង​ប្រើ​ពាក្យ ក៏ដូចជា​ពាក្យដែល​ទាក់ទង​នឹង​សហគមន៍​មនុស្ស​ខ្ទើយ LGBTQ យ៉ាង​ដូចម្ដេច ?

វាក្យសព្ទ

ការមាន​អារម្មណ៍​ខាង​ផ្លូវភេទ​អាច​សំដៅ​ទៅលើ​ការប្រតិព័ទ្ធ​ខាង​សតិ​អារម្មណ៍ ខាង​មនោសញ្ចេតនា ឬ​ខាង​ផ្លូវភេទ ព្រមទាំង​ការដឹងពី​អត្តសញ្ញាណ​ផងដែរ ។ ចំពោះ​មនុស្ស​មួយ​ចំនួន វា​មាន​ប្រយោជន៍​ដើម្បី​បែងចែក​រវាង​ពាក្យ​ការប្រតិព័ទ្ធ​ខាង​ផ្លូវភេទ ការប្រតិព័ទ្ធ​ខាង​សតិ​អារម្មណ៍ និង​អត្តសញ្ញាណ ជាជាង​ការចាប់​វា​ដាក់​ជាក្រុម​ទាំងអស់​ចូលគ្នា​ថាជា « ការមាន​អារម្មណ៍​ខាង​ផ្លូវភេទ » ។

ពាក្យ​ដែល​ទូទៅ​បំផុត​គឺ ខ្ទើយ​ស្រី ( ជា​ស្ដ្រី​ដែល​ប្រតិព័ទ្ធ​លើ​ស្ដ្រី​ដូចគ្នា ) ខ្ទើយ​ប្រុស ( ជា​បុរស​ដែល​ប្រតិព័ទ្ធ​លើ​បុរស​ដូចគ្នា ) និង ខ្ទើយ​ទាំងពីរ​ភេទ ( ជា​បុរស ឬ​ ស្ដ្រី​ដែល​ប្រតិព័ទ្ធ​លើ​មនុស្ស ​ស្រីក៏បាន និង​មនុស្ស​ប្រុសក៏​បាន​ គឺអាចបានទាំងពីរ​ភេទ ) ។ ស្ដ្រី​មួយ​ចំនួន​ក៏​អាច​ប្រើ​ពាក្យ​មនុស្ស​ខ្ទើយ ដើម្បី​ពិពណ៌នា​ពី​ខ្លួនគេ​ផងដែរ ។ មនុស្ស​ទូទៅ​អាច​ប្រើ​ពាក្យ​ផ្សេងទៀត ហើយ​មនុស្ស​មួយ​ចំនួន​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា អាច​ជ្រើសរើស​មិន​ប្រើ​ពាក្យ​ណាមួយ​ដើម្បី​ពិពណ៌នា​ពី​ខ្លួនគេ​ឡើយ ។ របៀប​ដែល​មនុស្ស​ជ្រើសរើស​កំណត់​ពី​ខ្លួនគេ​អាច​ផ្លាស់ប្ដូរ​តាម​ពេលវេលា ។

ការប្រតិព័ទ្ធ​មិនមែន​ជា​អត្តសញ្ញាណ​នោះទេ ។ មនុស្ស​អាច​រើសយក​ជម្រើស​របស់​ពួកគេ​ផ្ទាល់ខ្លួន​អំពី​របៀប​ដែល​គេ​កំណត់ពី​ខ្លួនឯង ។ មាន​សមាជិក​សាសនាចក្រ​ដែល​សកម្ម ហើយ​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន ដែល​កាន់តាម​ច្បាប់​ព្រហ្មចារីភាព ហើយ​កំណត់​ខ្លួនគេ​ថាជា​ខ្ទើយ​ប្រុស ខ្ទើយ​ស្រី ឬ​ខ្ទើយ​ទាំងពីរ​ភេទ ។ មាន​សមាជិក​សាសនាចក្រ​ដែល​សកម្ម​ជាច្រើន ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា តែ​មិនដែល​ជ្រើសរើស​កំណត់ពី​ខ្លួនគេ​ដោយ​ប្រើ​ពាក្យ​ណាមួយ​ឡើយ ។ អត្តសញ្ញាណ​ចម្បង​របស់​យើង​នឹង​តែងតែ​ជា​បុត្រ​របស់​ព្រះ​ជានិច្ច ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​អត្តសញ្ញាណ​ភេទ ឬ​ការមិន​ពេញចិត្ត​នឹង​ភេទ សូមមើល Transgender: Understanding Yourself និង Transgender: Supporting Others នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ការមាន​អារម្មណ៍​ខាង​ផ្លូវភេទ និង អត្តសញ្ញាណ​ភេទ

ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា ( ប.ភ.ដ. ) សំដៅ​ទៅលើ​ការប្រតិព័ទ្ធ​ទៅលើ​មនុស្ស​ម្នាក់​ដែល​មាន​ភេទ​ដូចគ្នា​ខាង​សតិ​អារម្មណ៍ ខាង​រូបកាយ ខាង​មនោសញ្ចេតនា ឬ​ខាង​ផ្លូវភេទ ។ ប្រសិនបើ​អ្នក​មាន​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា អ្នក​អាច ឬ​មិន​អាច​ជ្រើសរើស​ប្រើ​ពាក្យ​ជាក់លាក់​ណាមួយ ដែល​បង្ហាញ​ទំនោរ​ខាង​ផ្លូវភេទ​ដើម្បី​ពិពណ៌នា​អំពី​ខ្លួនអ្នក​នោះទេ ។ មិន​ថា​ដោយ​របៀប​ណា​ទេ ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គឺជា​ពាក្យ​បច្ចេកទេស​មួយ ដែល​ពិពណ៌នា​អំពី​បទពិសោធន៍​នោះ ដោយ​ពុំ​ប្រើ​ពាក្យ​ជាក់លាក់​ណាមួយ​ឡើយ ។ គេហទំព័រ​នេះ​ប្រើ​ពាក្យ​នេះ​ដើម្បី​ដាក់​បញ្ចូល​ក្រុម​មនុស្ស ដែល​ពុំ​ពេញចិត្ត​នឹង​ការប្រើ​ពាក្យ​ជាក់លាក់​ណាមួយ ប៉ុន្ដែ​ពុំ​បដិសេធ​ចោល​នូវ​វត្តមាន​នៃ​អត្តសញ្ញាណ​មនុស្ស​ខ្ទើយ​ប្រុស មនុស្ស​ខ្ទើយ​ស្រី ឬ​ខ្ទើយ​ទាំងពីរ​ភេទ​នោះ​ទេ ។

ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា និង​ការមិន​ពេញចិត្ត​នឹង​ភេទ គឺជា​រឿង​ពីរ​ខុសគ្នា​ខ្លាំង​ណាស់ ។ ឧទាហរណ៍ មនុស្ស​ដែល​ជាប់​ទាក់ទង​នឹង​ការមិន​ពេញចិត្ត​នឹង​ភេទ​អាច​មាន ឬ​មិន​មាន​ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា​ទេ ហើយ​ភាគច្រើន​មនុស្ស​ដែល​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​គ្មាន​បំណងប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ​ភេទ​របស់​ពួកគេ​ឡើយ ។ នៅក្នុង​ទស្សនវិស័យ​ខាង​ចិត្តសាស្ត្រ និង​ខាង​សាសនា ទស្សនៈ​ទាំងពីរ​នេះ​គឺ​ខុសគ្នា ។