ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូបភាព
រូប​អំពូល​ភ្លើង​ពណ៌​ទឹក​ក្រូច

យើង​គឺ​ជា​ចំណែក​នៃ « ឃ្លាំង​របស់​ព្រះអម្ចាស់ »

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

អនុវត្ត ៖សូម​បង្កើត​ក្រុម​ដែលមួយ​ក្រុមៗ​មានគ្នា​បីនាក់ ។ សូម​ប្ដូរ​កៅអី​របស់​អ្នក ហើយ​ដាក់​ឲ្យ​អង្គុយ​ទល់​មុខគ្នា ។

  1. ម្នាក់​ក្នុង​ចំណោម​អ្នក គួរ​តែ​ប្រាប់​ម្នាក់​ទៀត​អំពី​ការ​សម្រេច​ជោគជ័យ​មួយ ។ អ្នក​អាច​និយាយ​ថា « ខ្ញុំ​បាន​ទទួល​រង្វាន់ ‹ សេវាកម្ម​ល្អ​បំផុត › នៅ​កន្លែង​ធ្វើការ » ឬ « ខ្ញុំ​បាន​បម្រើ​បេសកកម្ម​មួយ » ( ឬ​នៅ​ក្នុងការ​ហៅបម្រើ​ក្នុងសាសនាចក្រ​ផ្សេង​ទៀត ) ឬ « ខ្ញុំ​ជា​ម្ដាយ​គេ » ។

  2. ឥឡូវ មនុស្ស​ពីរនាក់​ទៀត គួរ​តែ​ប្រាប់​អ្នក​នូវ​ជំនាញ និង​សមត្ថភាព​ដែល​ត្រូវតែមាន ដើម្បី​សម្រេច​នូវ​ជោគជ័យ​នោះ ឲ្យ​លឿន​បំផុត​តាម​ដែលពួកគេ​អាច​ធ្វើ​បាន ។ ពួកគេ​គួរ​ចំណាយ​ពេល​មួយ​នាទី ។ បើ​អ្នក​និយាយ​ថា « ខ្ញុំ​បាន​បម្រើ​បេសកកម្ម » នោះ​អ្នក​ដទៃ​អាច​និយាយ​យ៉ាង​លឿន​ថា « នោះ​អ្នក​គឺ​ជា​សិស្ស​ក្លាហាន សិស្ស​ល្អ មនុស្ស​ឧស្សាហ៍ ជា​អ្នកដឹកនាំ អ្នក​ធ្វើការ​សង្គម ជា​អ្នក​ចេះ​ដាក់​គោលដៅ ធ្វើ​ល្អ​នឹង​មនុស្ស​ដទៃ ជា​គ្រូបង្រៀន ជា​អ្នក​ដាក់​ផែនការ​ល្អ ហើយ​អាច​ធ្វើ​ការងារ​លំបាកៗ​បាន » ។

  3. សូម​ធ្វើ​ដដែលៗ​នេះ​ជាមួយ​មនុស្ស​គ្រប់គ្នា ។

ពិភាក្សា ៖តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពេល​អ្នក​ដទៃ​និយាយ​អំពី​ទេពកោសល្យ និងជំនាញ​របស់​អ្នក ?

អាន ៖គ្រប់​ជំនាញ និង​សមត្ថភាព​ទាំងអស់ ដែល​យើង​ម្នាក់ៗ​មាន គឺ​ជា​ចំណែក​នៃ​ឃ្លាំង​របស់​ព្រះអម្ចាស់ ។

ពិភាក្សា ៖សូម​អាន​បទគម្ពីរ​នៅ​ខាង​ស្តាំ​ដៃ ។ តើ​ក្រុម​របស់​យើង​អាច​ធ្វើការ​រួមគ្នា ហើយ « ស្វែងរក​ចំណាប់​អារម្មណ៍ » របស់​សមាជិក​ក្រុម​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ ?

អនុវត្ត ៖សូម​ធ្វើ​សកម្មភាព​ដំបូង​បង្អស់​របស់​យើង​ជាក្រុម ។ សូម​ចំណាយ​ពេល​ប្រាំ​នាទី ហើយ​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ក្រុម​របស់​យើង ។

សរសេរ​ឈ្មោះ​ក្រុម​ដូច​ខាង​ក្រោម ៖

តើ​យើង​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ក្រុម​នេះ ?

អាន ៖យើង​នឹង​ធ្វើការ​រួម​គ្នា​ជា​ក្រុម​មួយ ដើម្បី​ជួយ​គ្នាទៅវិញ​ទៅមក​ចាប់​ផ្ដើម និង​ពង្រីក​អាជីវកម្ម​របស់​យើង ។ យើង​ក៏​មាន​គោលដៅ​កាន់តែ​ធំ​ផងដែរ--ដើម្បី​ក្លាយ​ជា​មនុស្ស​មានភាព​ខ្លួន​ទីពឹង​ខ្លួន ដូច្នេះ​យើង​អាច​បម្រើ​អ្នក​ដទៃ​បានកាន់​តែ​ល្អ​ប្រសើរ ។ នៅពេល​យើង​អាច​មើល​ថែ​ខ្លួន​យើង នោះ​យើង​អាច​ជួយ​អ្នក​ដទៃ​បាន​ល្អ​ប្រសើរ​ជាង ។

មើល ៖សូម​មើល​រឿង​ដ៏​ជោគជ័យ​នេះ « សាំយ៉ូអែល ៖ ជួសជុល​កុំ​ព្យូទ័រ » ។ ( បើ​អ្នក​ពុំ​មាន​វីដេអូ​ទេ សូម​បន្ដ​អាន​ដូច​ខាង​ក្រោម ) ។

អនុវត្ត ៖នៅ​១២​សប្ដាហ៍​ក្រោយ អ្នក​នឹង​ឆ្លើយ​សំណួរ​អាជីវកម្ម​ដូច​ខាង​ក្រោម​នេះ ។ សូម​អាន​សំណួរ​អាជីវកម្ម​រួម​គ្នា ដែល​នឹង​ជា​ចម្លើយ​នៅក្នុង​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​នេះ ។

សប្ដាហ៍

របៀប​ដើម្បី​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្ញុំ

សប្ដាហ៍

របៀប​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ

តើ​ខ្ញុំ​ចាប់​ផ្ដើម ឬ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្ញុំ​កាន់តែ​ប្រសើរ​ឡើង​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​នឹង​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

តើ​មនុស្ស​ចង់​ទិញ​អ្វី​ខ្លះ ?

តើ​ខ្ញុំ​គួរតែ​មាន​ប្រាក់​ប៉ុន្មាន​ដើម្បី​វិនិយោគ​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ?

តើ​ខ្ញុំ​ទិញ​ផលិត​ផល​របស់​ខ្ញុំ ហើយ​កំណត់​ថ្លៃ​លក់​ផលិតផល​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គួរ​ប្រើ​ប្រាក់កម្ចី​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​ដឹង​ថា​អាជីវកម្ម​របស់​ខ្ញុំ​កំពុង​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច ?

១០

តើ​ខ្ញុំ​នឹង​ទាក់ទាញ​អតិថិជនឲ្យ​កាន់តែ​ច្រើន ហើយ​បញ្ចប់​ការលក់​ដូចម្ដេច ?

តើ​ខ្ញុំ​ញែក​ប្រាក់​អាជីវកម្ម​ចេញពី​ប្រាក់​គ្រួសារ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

១១

តើ​ខ្ញុំ​នឹង​បង្កើន​ប្រាក់​ចំណេញ​របស់ខ្ញុំ​យ៉ាង​ដូចម្ដេច ?

តើ​អាជីវកម្ម​ខ្ញុំ​កំពុង​តែ​រីកចម្រើន​យ៉ាង​ដូចម្ដេច ?

១២

តើ​ខ្ញុំ​បន្ដ​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អាន ៖រាល់​សប្ដាហ៍ យើង​អាច​ធ្វើការ​តាំងចិត្ត ធ្វើ​សកម្មភាព ចូលរួម​ក្នុងការ​ប្រជុំ​របស់​យើង​ទាន់ពេល ហើយ​រាយការណ៍​ទៅ​កាន់ក្រុម ។ នៅពេល​យើង​ធ្វើការ​ជា​ក្រុម នោះ​យើង​នឹង​ទទួល​ជោគ​ជ័យ​ជាមួយ​គ្នា ! នេះ​គឺ​ជា​សំណួរ និង​សកម្មភាព​សម្រាប់​សប្ដាហ៍​នេះ ។

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍—តើ​ខ្ញុំ​គួរ​ផ្ដោត​កិច្ចខិតខំ​របស់ខ្ញុំ​ដើម្បី​ចាប់​ផ្ដើម ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​ពី​ត្រង់​ណា​ទៅ ?

សកម្មភាព​ប្រចាំ​សប្ដាហ៍--ប្រើ​ផែនទី​អាជីវកម្ម​ជោគជ័យ​ប្រចាំ​ថ្ងៃ ដើម្បី​រៀន​ពី​ទីតាំង​ហើយ​ផ្ដោត​ការ​ខិតខំ​របស់​ខ្ញុំ ដើម្បី​ចាប់​ផ្ដើម និង​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ។

ពេល​នៅសល់​ទាំងប៉ុន្មាន​ពីការ​ប្រជុំនេះ នឹង​ជួយ​យើង​ឆ្លើយ​សំណួរ​នេះ ហើយ​ធ្វើ​សកម្មភាព​នេះ ។

តើ​ខ្ញុំ​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​ដោយ​ឈ្លាស​វៃ​យ៉ាង​ដូចម្ដេច ?

អាន ៖ការ​មានភាព​ខ្លួនទីពឹងខ្លួន រួមមាន ការ​ចំណាយ​តិចជាង​ចំណូល និង​ការ​មាន​ប្រាក់​សន្សំ​ទុក ។ ការសន្សំ​ប្រាក់​ទុក អាច​ជួយ​យើង​បំពេញ​នូវ​ការ​ចំណាយ​ដែល​ពុំ​រំពឹង​ទុក ឬ​ជួយ​យើង​ផ្គត់ផ្គង់​សម្រាប់​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង ពេល​ចំណូល​របស់​យើង​ទាប​ជាង​ការ​ដែល​យើង​រំពឹងទុក ។ ជា​ចំណែក​មួយ​នៃ​ក្រុម​នេះ យើង​តាំងចិត្ត​ដើម្បី​សន្សំ​ប្រាក់​ទុក​រាល់​សប្ដាហ៍ ទោះ​ជាមួយ​កាក់​ឬ​ពីរ​កាក់ក្ដី ។

ពិភាក្សា ៖នៅ​តំបន់​ខ្លះ វា​ជា​គំនិត​ល្អ​មួយ​ដើម្បី​សន្សំ​ប្រាក់​នៅ​ក្នុង​ធនាគារ ។ នៅ​តំបន់​ផ្សេង​ទៀត វា​ពុំ​មែន​ជា​គំនិត​ល្អ​ទេ ដូច​ជា​ពេល​ដែល​ប្រទេស​មាន​អតិផរ​ណា​ខ្ពស់ ឬ​ពេល​ធនាគារ​ពុំ​មាន​ស្ថេរភាព ។ តើ​មានលក្ខខណ្ឌ​ល្អ​​ដើម្បី​សន្សំ​ប្រាក់​ក្នុង​ធនាគារ​នៅ​តំបន់​របស់​អ្នក​ឬ​ទេ ? តើ​ធនាគារ​ណា​មួយ ដែល​ផ្ដល់​អត្រាការ​ប្រាក់​សម្រាប់​ការ​សន្សំ​ខ្ពស់​បំផុត​នោះ ?

អាន ៖ផ្នែក​មួយ​ទៀត​នៃ​ការមាន​ភាព​ខ្លួនទីពឹង​ខ្លួន គឺ​ការ​ពុំ​ជំពាក់​បំណុល​ផ្ទាល់​ខ្លួន ។ ប្រាក់​កម្ចី​ផ្ទាល់​ខ្លួន​គឺ​ត្រូវ​បាន​ចំណាយ​ច្រើន​ជាង​ដែល​យើង​អាច​បង់ ។ ពួក​ព្យាការី​បាន​ប្រឹក្សា​យើង​ឲ្យ​ចៀសវាង​ពី​បំណុល​ផ្ទាល់​ខ្លួន ហើយ​ពេល​យើង​ក្លាយជា​មានភាព​ខ្លួនទីពឹង​ខ្លួន​កាន់​តែ​ខ្លាំង នោះ​យើង​នឹង​កាត់បន្ថយ ឬ​លុប​បំបាត់​បំណុល​ផ្ទាល់​ខ្លួន​បាន ។ ទោះជា​យ៉ាង​ណា បំណុល​អាជីវកម្ម អាច​ជា​ការ​ឈ្លាស​វៃ​ក្នុង​ករណី​មួយ​ចំនួន ។ ជា​ចំណែក​នៃ​ក្រុម​នេះ យើង​នឹង​រៀន​អំពី​របៀប​ដើម្បី​ដឹង​ថា ពេល​ណា​ដែល​ប្រាក់កម្ចី​មួយ អាច​ជួយ​យើង​ពង្រីក​អាជីវកម្ម​របស់​យើង​បាន​នោះ ។

ជាញឹកញាប់ ភាព​អាសន្ន​ខាង​ការឈឺថ្កាត់ បណ្ដាល​ឲ្យ​មាន​ការ​ចំណាយ​ហិរញ្ញវត្ថុ​ដ៏​ច្រើន ។ ការធានារ៉ាប់រង និង​កម្មវិធី​ថែទាំ​សុខភាព​របស់​រដ្ឋាភិបាល ជាញឹកញាប់ អាច​ជួយការពារ​ទប់ទល់​នឹង​ការ​ចំណាយ​ទាំងនេះ ។ សូម​ចុះ​ឈ្មោះ​ទិញ​កម្មវិធី​ធានារ៉ាប់​រង ឬ​កម្មវិធី​ថែទាំ​សុខភាព​របស់​រដ្ឋាភិបាល ដែល​អាច​ជា​ផ្នែក​មួយ​សំខាន់​នៃ​ផ្លូវ​របស់​យើង​ដើម្បី​មាន​ភាព​ខ្លួនទីពឹង​ខ្លួន ។

ពិភាក្សា ៖ការធានា​រ៉ាប់រង​មួយ​ចំនួន ( ដូចជា​ការធានា​រ៉ាប់រង​ខាង​សុខភាព និង​ការធានារ៉ាប់រង​អាយុ​ជីវិត ) គឺ​ងាយ​រកបាន និង​មាន​ប្រយោជន៍​ជាង​ប្រភេទ​ធានារ៉ាប់រង​ដទៃ​ទៀត ។ អ្នក​ផ្ដល់​សេវា​ការធានារ៉ាប់រង​មួយ​ចំនួន​ល្អ ហើយ​មួយ​ចំនួន​ទៀត​ពុំ​ស្មោះត្រង់​ទេ ។ តើ​ជម្រើស​នៃ​ការធានារ៉ាប់​រង​ល្អ​បំផុត​ក្នុង​តំបន់​អ្នក​មាន​អ្វី​ខ្លះ ?

តើ​ខ្ញុំ​នឹង​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ​ម្នាក់​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖ផែនទី​អាជីវកម្ម​ជោគជ័យ មាន​រៀបរាប់​នូវ​អ្វីៗ​ដែល​ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ​ធ្វើ ។ សូម​ជួប​ជា​មួយ​ដៃគូ ។ សូម​បើក​ទៅ ផែនទី​អាជីវកម្ម​ជោគជ័យ នៅ​ទំព័រ​ចុង​ក្រោយ​នៃ​សៀវភៅ​លំហាត់​នេះ ។

រូបភាព
ផែនទី​អាជីវកម្ម​ជោគជ័យ

សូមប្តូរ​វេនគ្នា​អាន​អំពី​របៀប​ដែល​ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ​រក​ចម្លើយ​ចំពោះ​សំណួរ « តើ​មនុស្ស​ចង់​ទិញ​អ្វី​ខ្លះ ?

ពិភាក្សា ៖តើ​ផែនទី​អាជីវកម្ម​ជោគជ័យ​អាច​ជួយ​អ្នក​ក្លាយជា​ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ​ម្នាក់​យ៉ាង​ដូចម្ដេច ?

រូបភាព
រូប​សញ្ញា​ផែនទី​អាជីវកម្ម
អាន ៖

នៅ​ក្នុង​សៀវភៅ​លំហាត់​នេះ នៅពេល​យើង​ឃើញ​រូបនេះ យើង​ដឹង​ថា​គោលការណ៍​នេះ គឺ​នៅលើ​ផែនទី​អាជីវកម្ម​ជោគជ័យ ។

ផែនទី​អាជីវកម្ម​ជោគជ័យ គឺ​ពុំគ្រាន់​តែ​សម្រាប់​ការប្រជុំ​របស់​យើង​នោះ​ទេ ។ យើង​ប្រើ​វា​ជាទៀងទាត់​អំឡុង​សប្ដាហ៍ ។ ពេល​ណា​យើង​ជួប​បញ្ហា ឬ​ឱកាស​មួយ នោះ​យើង​មើល​ទៅ​ផែនទី​អាជីវកម្ម​ជោគជ័យ​ដើម្បី​មើល​នូវ​អ្វី​ដែល​ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ​នឹង​ធ្វើ ។

តើ​ខ្ញុំ​នឹង​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អាន ៖ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ អាច​ពិពណ៌នា​យ៉ាង​ច្បាស់​អំពី​អាជីវកម្ម​របស់​ពួកគេ ។ ការណ៍នេះ​ជួយ​ពួកគេ​ផ្ដោត​ទៅលើ​អ្វី​ដែល​បង្កើត​លុយ និង​អ្វី​ដែល​ពុំ​បង្កើតលុយ ។ វា​ក៏​ជួយពួកគេ​ផងដែរ ដើម្បី​ទទួល​ជំនួយ​ពី​អ្នក​ដទៃ ដូចជា​ពី​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត ឬ​ពី​អ្នក​ផ្តល់​ប្រាក់កម្ចី ។ ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ កត់ត្រា​តាមដាន​ការរីក​ចម្រើន​នៃ​អាជីវកម្ម​របស់​ខ្លួន ។

សប្ដាហ៍នេះ សូម​យក​សៀវភៅ​កត់ចំណាំ​ទទេ​មួយ​មក​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ អ្នក​នឹង​ប្រើ​សៀវភៅ​កំណត់ចំណាំ​នេះ ដើម្បី​សរសេរ​ពីគំនិត និង​យោបល់​នានា​សម្រាប់​អាជីវកម្ម​របស់​អ្នក ហើយ​រក្សា​កំណត់ត្រា​នានា​នៃ​ដំណើរ​ការ​អាជីវកម្ម​របស់​អ្នក ។ យើង​នឹង​ប្រើ​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​យើង​នៅក្នុង​ការ​ប្រជុំយើង និង​អំឡុង​សប្ដាហ៍ ។

រូបភាព
រូបសញ្ញា​សៀវភៅ​កំណត់ហេតុ

នៅ​ក្នុង​សៀវភៅ​លំហាត់​នេះ នៅពេល​យើង​ឃើញ​រូបនេះ យើង​ដឹង​ថា​គោលការណ៍​នេះ គឺ​នៅលើ​ផែនទី​អាជីវកម្ម​ជោគជ័យ ។

តើ​ខ្ញុំ​សង្កេត​មើល​អាជីវកម្ម​មួយ ហើយ​គិត​អំពី​អាជីវកម្ម​ជោគជ័យ​យ៉ាង​ដូចម្ដេច ?

អាន ៖ជា​ផ្នែក​នៃ​ការតាំងចិត្ត​សកម្មភាព​សម្រាប់​សប្ដាហ៍​នេះ យើង​នឹង​រៀន​ប្រើ​ផែនទី​អាជីវកម្ម​ជោគជ័យ ដើម្បី​សង្កេត​មើល​អាជីវកម្ម និង​មើល​ថា​តើ​វា​ធ្វើ​តាម​គោលការណ៍​សម្រាប់​ភាពជោគជ័យ​ឬ​ទេ ។

អនុវត្ត ៖សូម​បង្កើត​ក្រុម​ដែល​មាន​គ្នា​បីនាក់ ។ សូម​ប្ដូរ​កៅអី​របស់​អ្នក ហើយ​ដាក់​ឲ្យ​អង្គុយ​ទល់​មុខ​គ្នា ។ ការប្រើ​ផែនទី​អាជីវកម្ម​ជោគជ័យ សូម​ធ្វើតាម​ការណែនាំ​ទាំងនេះ ៖

  1. ប្រាប់​អំពីអាជីវកម្ម​ក្នុង​មូលដ្ឋានមួយ ដែល​អ្នក​ទាំងអស់គ្នា​ស្គាល់​អ្វី​មួយ​អំពី​វា ។ បន្ទាប់​មក ឲ្យ​មនុស្ស​ម្នាក់​សួរ​សំណួរ​ចេញ​មកពី​ផែនទីនោះ ។ ឧទាហរណ៍ « នៅ​ហាង​សង្ហារិម តើ​ម្ចាស់​អាជីវកម្ម មើលទៅ​ស្គាល់​នូវអ្វី​ដែល​អតិថិជន​ចង់​ទិញ​ដែរ​ឬទេ ? ឬ « តើ​គាត់​មើលទៅ​ដឹង​ពី​របៀប​លក់​ដែរ​ឬ​ទេ ? »

  2. អ្នក​ផ្សេង​ទៀត ចំណាយ​ពេល​មួយ​ ឬ​ពីរ​នាទី ឆ្លើយ​សំណួរ​ផ្ដោត​ទៅលើ​ចំណេះ​ដឹង​អំពី​អាជីវកម្ម​របស់​ពួកគេ និង​គោលការណ៍​ចេញ​មកពី​ផែនទី ។ ឧទាហរណ៍ « បាទ/ចា៎ស ម្ចាស់​អាជីវកម្ម​ដឹង​ពី​អ្វី​ដែល​មនុស្ស​ឲ្យតម្លៃ » ។ ឬ « ទេ ម្ចាស់​អាជីវកម្ម​ពុំ​ដឹង​របៀប​បញ្ចប់​ការលក់​ទេ » ។

  3. សូម​ធ្វើ​ដូចនេះ​បី​ទៅបួនដង ។

  4. ឥឡូវ និយាយ​អំពី​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក​វិញ ។ តើ​អ្នក​ធ្វើ​នូវ​អ្វី​ដែល​ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ​ធ្វើ​ដែរ​ឬទេ ?

អនុវត្ត ៖ជាមួយដៃគូ សូម​បើក​ទៅ ទំព័រ ១៣–១៤ ។ សូម​អាន ហើយ​ពិភាក្សា​ពី​របៀប​ដែល​អ្នក​នឹង​សង្កេត​មើល​អាជីវកម្ម​សប្ដាហ៍​នេះ ។

ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​មាន​ភាព​ខ្លួនទីពឹង​ខ្លួន ?

ពិភាក្សា ៖ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​មាន​ភាព​ខ្លួនទីពឹង​ខ្លួន ?

អាន ៖សូម​អាន​ការ​ដកស្រង់​នៅ​ខាង​ស្តាំដៃ ។

ពិភាក្សា ៖តើ​កិច្ចខិតខំរបស់​យើង​ដើម្បី​ចាប់​ផ្ដើម ឬ​ពង្រីក​អាជីវកម្ម​មួយ ក្លាយ​ជា « គោលបំណង​បរិសុទ្ធ » មួយ ដូច​ដែល​អែលឌើរ គ្រីស្ដូហ្វឺសុន បាន​មាន​ប្រសាសន៍​យ៉ាង​ដូចម្ដេច ?

អាន ៖ព្រះអម្ចាស់ មាន​ព្រះចេស្ដា​ដើម្បី​ជួយ​យើង​ឲ្យ​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ ទ្រង់​មាន​បន្ទូល​ថា « មើល​ចុះ យើង​ជា​ព្រះ ហើយ​យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំង​ឡាយ » ( នីហ្វៃ​ទី ២ ២៧:២៣) ។ នៅពេល​យើង​ឧទ្ទិស​ថ្វាយ​កិច្ចខិតខំ​របស់​យើង​ក្នុង​អាជីវកម្ម ដើម្បី​គោលបំណង​បរិសុទ្ធ​នៃ​ការ​ក្លាយជា​មាន​ភាពខ្លួនទីពឹងខ្លួន នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​តាមរយៈការ​បំផុសគំនិត ។ នៅពេល​យើង​បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​យើង​ដោយការ​ស្ដាប់ និង​ការគោរព​តាម​ការ​បំផុសគំនិត នោះ​ព្រះអម្ចាស់​នឹង​ធ្វើ​អព្ភូតហេតុ​ទាំងឡាយ​របស់​ទ្រង់ ហើយ​សម្រេច​កិច្ចខិតខំ​របស់​យើង​ជាង​យើង​ធ្វើ​ដោយ​ខ្លួន​ឯង ។

បោះពុម្ព