ការបោះពុម្ពផ្សាយលើកមុន
ធនធាន​នានា


ធនធាន​នានា

លក់ លក់ លក់

សូម​ប្តូរ​វេន​គ្នា​អាន​កថាមួយខាង​ក្រោម ។

អ្នក​អត្ថាធិប្បាយ ៖ តើ​ចាំ​អំពី ក្វាមី ដែល​ជា​អ្នក​លក់​ចេក​ដោត​ចង្កាក់​នោះ​ទេ ? គាត់​បាន​រកឃើញ​អាជីវកម្ម​មួយ​ដែល​ហាក់​ដូចជា​ជោគជ័យ​ណាស់ ។ ហើយ​គាត់​ត្រូវបាន​គេស្គាល់​ថា​ជា​អ្នក​លក់​ដ៏​ពូកែ​ម្នាក់ ។ ដូច្នេះ​វា​គឺ​ត្រូវ​ណាស់ មែនទេ ?

គាត់​បាន​ធ្វើជា​បង្អែម​ចេក ហើយ​បាន​សម្រេចចិត្ត​ដើម្បី​ចាប់​ផ្ដើមពី​ព្រលឹម ។ គាត់​បាន​ទៅ​កាច់ជ្រុង​មួយ​ជិត​ផ្ទះ​គាត់ ហើយ​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​បំផុត ។ ប៉ុន្តែ​គ្មាន​នរណា​ទិញ​ឡើយ ។ កាលណា​គាត់​កាន់តែ​ខំ ទំនិញ​របស់​គាត់​កាន់តែ​គ្មាន​នរណា​ទិញ ។ គាត់​ថែម​ទាំង​បាន​ស្រែក​ដាក់​មនុស្ស​ថា ៖

« នេះ​នែ៎ នេះ​ជា​ចេក​ឆ្ងាញ់​ណាស់ ! រសជាតិ​ឆ្ងាញ់ ! ជា​អ្វី​ដែល​អ្នក​ចង់​បាន ! អញ្ចឹង ខ្ញុំនឹង​លក់​ពីរ​គិត​ថ្លៃ​តែ​មួយ​ទេ ! ហេ ។ … »

ប៉ុន្តែ​មនុស្ស​នឹង​មិន​ក្រឡេកមើល​ឡើយ ។ គាត់​ខកចិត្ត​យ៉ាង​ខ្លាំង​ក៏​បាន​ទៅ​ផ្ទះ​មុន​អាហារ​ថ្ងៃត្រង់ ។ តើ​មាន​រឿង​អ្វី ?

ក្វាមី បាន​អង្គុយ​ចុះ ហើយ​បាន​គិត ។ គាត់​ជា​មនុស្ស​បរាជ័យ​ឬ ? តើ​វា​ជា​ផលិតផល​មិន​ល្អ​ឬ ? តើ​ចុះ​អ្នក​ដែល​ឲ្យ​យោបល់​នេះ​ដល់​គាត់—តើ​អ្នក​នោះ​កុហក​គាត់​ឬ ? បន្ទាប់​មក​គាត់​បាន​ចាំ​ពី​អ្វី​ដែល​ម្នាក់​នោះ​បាន​និយាយ​អំពី​ការស្រាវជ្រាវ​ទីផ្សារ​ជាមួយ​អតិថិជន— ថា​គេ​ចូលចិត្ត​អ្វី លក់​ពេល​ណា ទីតាំង​ណា របៀប​ដែល​ពួកគេ​ទិញ​ជាមួយ​មិត្តភក្ដិ—អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ពួកគេ ! ក្វាមី បាន​ចង់​លក់​ដូច្នោះ​ខ្លាំង​ណាស់ ដែល​គាត់​បាន​ភ្លេច​អ្វី​ដែល​សំខាន់​បំផុត—ដោះ​ស្រាយ​បញ្ហា​ឲ្យ​អតិថិជន !

ដូច្នេះ​គាត់​បាន​ចាប់ផ្ដើម​សារ​ជាថ្មី ហើយ​នេះ​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ ៖

—គាត់​បាន​រង់ចាំ​ដល់​ថ្ងៃ​រសៀល និង​ល្ងាច ពេល​មនុស្ស​ចង់​ទទួល​ទាន​អ្វី​ដែល​ផ្អែមៗ ។

—គាត់​បាន​ជ្រើសរើស​ទីតាំង​មួយ ដែល​មាន​មនុស្ស​ជាច្រើន​បាន​ចំណាយ​ពេល​ជាមួយ​គ្នា ។

—គាត់បាន​សម្រេច​ចិត្ត​ចាក់​ភ្លេង​រីករាយ​ខ្លះៗ​ដើម្បី​ទាក់ទាញ ថែម​ទាំង​ច្រៀង​តាម​ផងដែរ—ដែល​ជា​លក្ខណៈ​ពិសេស​មួយ ! យ៉ាង​ហោច​ណាស់​មនុស្ស​បាន​ចាប់​ផ្ដើម​ញញឹម ។

—ហើយ​គាត់​បាន​ហុច​ចេក​ឲ្យ​​ស្រីៗ​ពីរបី​ដោយ​ឥតគិត​ថ្លៃ​ដែល​អង្គុយ​នៅជុំវិញ​មិត្តភក្ដិ​ខ្លួន​ឲ្យ​សាក​ភ្លក់មើល—រួច​ហើយសួរ​ពួកគេ​ឮៗ​ថា​ពួកគេ​ចូលចិត្ត​ឬ​ទេ ។ ធ្វើ​អញ្ចឹង​ល្អ​មែន !

នៅពេល​ការលក់​កើនឡើង នោះ​គាត់​បាន​សម្រេចចិត្ត​សាក​លក់​តម្លៃ​ខ្ពស់​ជាង—ហើយ​គ្មាន​នរណា​រអ៊ូររទាំ​នោះ​ទេ ! រួច​គាត់​បាន​សាកល្បង​បញ្ចុះ​ថ្លៃ​មួយ​ចំនួន ប៉ុន្ដែ​នោះ​កាត់​បន្ថយ​ប្រាក់​ចំណេញ ហើយ​ពុំ​បង្កើន​ការលក់​ទេ ដូច្នេះ​គាត់​បាន​ឈប់ ។ ហើយ​គាត់​ក៏​បាន​រៀន​របៀប​ពិបាក​ផងដែរ អំពី​រយៈពេល​ប៉ុន្មាន​ដែល​ទំនិញ​កក​របស់​គាត់ នឹង​នៅ​បាន​យូរ​ក្នុងធុងទឹកក—អតិថិជន​មិន​ចូល​ចិត្ត​ចេក​ជោរៗ​ទេ ។

នៅពេល​គាត់​ទៅ​ផ្ទះវិញ​យប់​នោះ គាត់​បាន​រិះរក​គំនិត​នានា អំពី​បដា​ថ្មី​សម្រាប់​« បុរស​ច្រៀង​លក់​ចេក » ។ គាត់​អាច​ធ្វើ​ពិធី​ជប់លៀង ! គាត់​អាច​ធ្វើ​វា​លក់​សម្រាប់​ពិធី​បុណ្យ ! គាត់​អាច…មែនហើយ​គាត់​ត្រូវ​យក​វា​តាម​ខ្លួន ។ ប៉ុន្តែ​តើ​អ្នក​បាន​ឃើញ​របៀប​ដែល​គាត់​បាន​រៀន​បន្ថែម​គុណតម្លៃ​សម្រាប់​អតិថិជន​គាត់​ឬ​ទេ ?

សូម​ត្រឡប់​ទៅ ទំព័រ ១៤៨​វិញ

ការធ្វើ​ទីផ្សារ​ឬ ?

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

ណាអូមី ៖ ហេ៎​ម៉ារៀ ។ ខ្ញុំ​ឈាង​ចូល​លេង ហើយ​ប្រាប់ថា យើង​ពិតជា​ចូលចិត្ត​ណាស់ ដែល​អាច​ទិញ​ស៊ុត​ពី​ឯង ។ វា​ងាយ​ស្រួល​ណាស់ !

ម៉ារៀ ៖ សួស្ដី ណាអូមី ។ ការធ្វើ​ឲ្យ​អតិថិជន​ខ្ញុំ​រីករាយ គឺ​ជា​រឿង​សំខាន់​ចំពោះ​ខ្ញុំ ។

ណាអូមី ៖ អាជីវកម្ម​យ៉ាង​ម៉េចហើយ ?

ម៉ារៀ ៖ ខ្ញុំ​គិត​ថា​ល្អ ។ ខ្ញុំ​បាន​និយាយ​ជាមួយ​អតិថិជន—ហើយ​និយាយ​ទៅ​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត​មួយ​ចំនួន​ដែរ ។ ហើយ​ខ្ញុំ​បាន​រៀន​ច្រើន ។ តាមពិត ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​លក់​ទឹក​ដោះគោ​ជាមួយ​នឹង​ស៊ុត ។

ណាអូមី ៖ តើ​នោះ​ដំណើរ​ការ​យ៉ាងម៉េច​ដែរ ?

ម៉ារៀ ៖ មែនហើយ ល្អ ។ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​មាន​មនុស្ស​គ្រប់គ្រាន់​មក​ទិញ ។ អ្នក​ចង់​ចាប់ផ្ដើម​ការលក់​សម្រាប់ខ្ញុំ​ឬទេ ?

ណាអូមី ៖ ខ្ញុំ​អត់​ទិញទេ ! អាជីវកម្ម​របស់​យើង កំពុង​រីកចម្រើន ហើយ​យើង​ពិតជា​រវល់​ណាស់ ។ ខ្ញុំ​មាន​មិត្តភក្ដិ​ម្នាក់ ដែល​បាន​ជួយ​យើង​ជាមួយ​នឹង​គំនិត​អាជីវកម្ម​មួយ​ចំនួន និងការ​លក់​បាន​កើន​ស្ទើរ​គុណ​នឹងពីរ !

ម៉ារៀ ៖ ទីផ្សារ ?

ណាអូមី ៖ មែនហើយ ។ យើង​បាន​ចាប់​ផ្ដើម​គិត​ច្រើន​អំពី​អតិថិជន​របស់​យើង ហើយ​នឹង​របៀប​ដើម្បី​រក​មនុស្ស​ឲ្យ​ច្រើន​ដូច​ពួកគេ ។ បន្ទាប់​មក​យើង​បាន​សាកល្បង​គំនិត​មួយ​ចំនួន ហើយ​យើង​រកឃើញ​​គំនិត​បី​ដែល​ដំណើរ​ការ​យ៉ាងល្អ ។ យើង​គ្រាន់តែ​បន្ត​ព្យាយាម និង សាកល្បង ។

ម៉ារៀ ៖ ខ្ញុំ​បាន​សាកល្បង​របៀប​មួយ ។

ណាអូមី ៖ របៀប​អ្វី​ទៅ ?

ម៉ារៀ ៖ មាន​មនុស្ស​ម្នាក់ចូលមក ហើយ​ឲ្យ​ខ្ញុំ​ទិញ​កាត​អាជីវកម្ម ។

ណាអូមី ៖ តើ​វា​ជួយ​ឬ​ទេ ?

ម៉ារៀ ៖ ពុំ​មែន​សម្រាប់​ខ្ញុំ​ទេ តែ​វា​ដំណើរការ​ល្អ​សម្រាប់​បុរស​ដែល​លក់​កាត !

ណាអូមី ៖ សូម​ស្ដាប់ ខ្ញុំ​អាច​ជួយ​អ្នក​ឲ្យ​អនុវត្ត​នូវ​គំនិត​ទីផ្សារ​ខ្លះៗ បើ​អ្នក​ចង់ … ហើយ​ខ្ញុំ​នឹង​មិន​លក់​អ្វី​ដល់​អ្នក​ឡើយ ។

ម៉ារៀ ៖ មែនហើយ នោះ​ស្ដាប់​ទៅ​ល្អ​ណាស់ !

សូម​ត្រឡប់​ទៅ ទំព័រ ១៥២​វិញ

សូម​ជួយ​ទិញ​អ្វី​មួយ !

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

អ្នក​អត្ថាធិប្បាយ ៖​ អតិថិជន​ដើរ​មក​ហាង​របស់​ម៉ារៀ ។

ម៉ារៀ ៖ [ ក្នុងគំនិត​នាង ] ទីបំផុត មាន​អតិថិជន​ម្នាក់​មក​ទីនេះ​ហើយ ។ សូម​ជួយ​ទិញ​អ្វី​មួយ! សូម​ទិញ ។

សាំយូអែល ៖ [ ក្នុង​គំនិត​គាត់ ] ស្ត្រី​នោះ ច្បាស់ជា​សំឡឹង​ដាក់​ខ្ញុំ​ហើយ ។ តើ​ខ្ញុំ​អាច​ចូលទិញ ដោយ​គ្មាន​មើល​ដោយ​ល្អិតល្អន់​បានទេ ?

ម៉ារៀ ៖ [ ក្នុង​គំនិត​នាង ] សូម​ទិញ​ស៊ុត​ខ្លះ​ទៅ ! ខ្ញុំ​ត្រូវការ​ប្រាក់​ខ្លះ ។

សាំយូអែល ៖ [ ក្នុង​គំនិត​គាត់ ] នេះ​ជា​រឿង​ចម្លែក​ ។ ខ្ញុំ​ត្រូវ​ទៅ​ហើយ ។

ម៉ារៀ ៖ [ ក្នុង​គំនិត​នាង ] ម៉េចហ្នឹង ? ទេ ! ខ្ញុំ​អាច​រក​បាន​ប្រាក់​ចូល​យ៉ាង​ច្រើន​មក​ពី​ទំនិញ​នោះ ។

[ នាង​បាន​ស្រែក​ឮៗ​ថា ] តើ​លោក​ចង់​ទិញ​អ្វី​ទេ ?

សាំយូអែល ៖ ទេ អរគុណ​ហើយ ។

អ្នក​អត្ថាធិប្បាយ ៖ អតិថិជន​ម្នាក់​ទៀត​ដើរ​មក​ហាង​របស់​ម៉ារៀ ។

លូសៀ ៖ [ ក្នុងគំនិត​នាង ] កន្លែង​នេះ​មាន​អ្វី​ដែល​ខ្ញុំត្រូវការ ។ ខ្ញុំគួរ​ចូលមើល​សិន ។

ម៉ារៀ ៖ [ ក្នុង​គំនិត​នាង ] ល្អណាស់ អតិថិជន​មួយ​ទៀត​ហើយ ។ នាង​មើលទៅ​ដូចជា​មាន​លុយ ។ សូម​ជួយ​ទិញ​អ្វី​មួយ​ទៅ !

[ នាង​បាន​ស្រែក​ឮៗ​ថា ] តើ​អ្នក​ចង់​ទិញ​អ្វី ?

លូសៀ ៖ ខ្ញុំ​គ្រាន់តែ​ដើរ​មើលទេ ។

ម៉ារៀ ៖ អ្នក​ត្រូវការ​ស៊ុត​ខ្លះ​ទេ ? ស៊ុត​ទាំង​នេះ បាន​មកពី​មាន់​ដែល​ល្អបំផុត … ហើយ​ខ្ញុំ​ក៏​មាន​ទឹកដោះ​គោ​ស្រស់ៗ​ផងដែរ ។

[ ក្នុងគំនិត​នាង ] នាង​អាច​ទិញ​បាន ។ ប្រហែលជា​នាង​នឹង​ទិញ​ទាំងអស់ ។

លូសៀ ៖ ពុំ​មែនជា​អ្វី​ដែល​ខ្ញុំ​រកទិញ​ទេ ។

ម៉ារៀ ៖ ខ្ញុំ​មាន​ទឹកដោះ​គោ​ច្រើន​ទៀត ។

លូសៀ ៖ ទេ អរគុណ​ហើយ ។

ម៉ារៀ ៖ អ្នក​គួរ​តែ​ទិញ​វាទៅ ។ វា​ស្រស់ ហើយ​មាន​អនាម័យ និង​ល្អបំផុត​នៅក្នុង…

លូសៀ ៖ អត់​ទេ ។ អរគុណ ខ្ញុំ​ទៅ​វិញ​ហើយ ។

សូម​ត្រឡប់​ទៅ ទំព័រ ១៥៤ ​វិញ

សួរ ស្ដាប់ ផ្ដល់យោបល់

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

ម៉ារៀ ៖ សួស្ដី ខ្ញុំ​ឈ្មោះ​ម៉ារៀ ! តើ​អ្នក​ឈ្មោះ​អ្វី​ដែរ ?

សៀលវីយ៉ា ៖ ខ្ញុំ​ឈ្មោះ សៀលវីយ៉ា ។

ម៉ារៀ ៖ តើ​អ្នក​លក់​នៅទៅ​នេះ​ឬ ? យើង​មាន​លក់​ថែម បើអ្នក​ទិញ​ស៊ុត​ប្រាំ​គ្រាប់ នោះ​ថែម​ឲ្យ​មួយ​គ្រាប់​ទៀត !

សៀលវីយ៉ា ៖ ចា៎ស សូម​អរគុណ ។

ម៉ារៀ ៖ តើ​អ្នក​បាន​ឭ​ការលក់​នេះ​តាម​របៀប​ណា ?

សៀលវីយ៉ា ៖ មិត្ត​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី​វា ។ នាង​និយាយ​ថា អ្នក​លក់​ថែម​ស៊ុត និង​ទឹកដោះគោ​កាលពី​ម្សិលមិញ​នេះ ។ ហើយ​នាង​បាន​និយាយ​ថា​វា​ស្រស់ៗទៀត ។

ម៉ារៀ ៖ ល្អ​ណាស់ ។ ខ្ញុំ​រីករាយ​ដែលនាង​ចូលចិត្ត​វា ។ ផលិតផល​របស់​យើង គឺ​តែងតែ​ស្រស់ៗ ហើយ​ឆ្ងាញ់ៗ ។ មែនហើយ តើ​អ្នក​ត្រូវការ​ស៊ុត​ប៉ុន្មាន​គ្រាប់ ?

សៀលវីយ៉ា ៖ ខ្ញុំ​ត្រូវការ…អើ…ប្រហែល​ប្រាំ​គ្រាប់ ។

ម៉ារៀ ៖ ល្អ ខ្ញុំ​នឹង​យក​វា​ឲ្យ​អ្នក ។ …ប៉ុន្តែ​ខ្ញុំ​បាន​សម្គាល់​ឃើញ​ថា​អ្នក​ស្ទាក់ស្ទើរ ដោយ​មិន​ដឹង​យក​ប៉ុន្មាន​គ្រាប់ ?

សៀលវីយ៉ា ៖ ចា៎ស មែនហើយ ។ គ្រួសារ​បងប្រុស​ខ្ញុំ​ផ្លាស់​មក​នៅ​ជាមួយ​យើង​នៅថ្ងៃ​ស្អែក ។ ខ្ញុំ​ពុំ​ដឹង​ថា ខ្ញុំ​នឹង​ទិញ​ប៉ុន្មាន​ដើម្បី​ឲ្យ​គ្រប់គ្នា​បរិភោគ​ទេ ។ ប៉ុន្តែ​គាត់​ពុំ​មាន​ជម្រើស​ផ្សេង​ឡើយ ។

ម៉ារៀ ៖ អូ៎ ខ្ញុំ​យល់​ហើយ ។ មែនហើយ អ្នក​នឹង​មានពរ​ដោយការ​ជួយពួកគេ ។ តើ​អ្នក​ធ្វើ​ម្ហូប​អ្វី ?

សៀលវីយ៉ា ៖ ខ្ញុំ​ពុំ​ប្រាកដ​ទេ ។ ខ្ញុំ​កំពុង​គិត​ថា ចង់​យក​ប្រាក់​សន្សំ​ទុក​របស់​យើង​ទៅ​ទិញ​សាច់​ខ្លះៗ​ដើម្បី​ចំអិន​នឹង​បរិភោគ​ជាមួយ​ស៊ុត​នេះ ។ ខ្ញុំពិត​ជា​ត្រូវការ​លៃលក​វា​ណាស់ ។

ម៉ារៀ ៖ ខ្ញុំ​យល់​ហើយ ។ យើង​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​សាច់​ច្រើនទេ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ប្រើ​ស៊ុត​យើង​ប៉ុណ្ណោះ ។ ខ្ញុំ​ច្របល់​វា​នឹង​បន្លែ​ខ្លះៗ ហើយ​បន្ថែម​ទឹកដោះ​គោ​ខ្លះ ។ ខ្ញុំ​មាន​លក់​ទឹកដោះគោ​នៅទីនេះ​ហើយ​មិត្ត​ខ្ញុំ​នៅ​ឆ្លងផ្លូវ​នោះ​មាន​បន្លែ​ស្រស់ៗ ។ អ្នក​អាច​ចំអិន​បាន​ច្រើន​ក្នុង​តម្លៃទាប​តាម​របៀប​នេះ ។ តើ​អ្នក​ចង់​បាន​ស៊ុត​បន្ថែម និង​ទឹកដោះគោ​ខ្លះ​ឬ​ទេ ? វា​អស់​លុយ​បន្តិច​ទៀត​មែន…តែ​វា​នៅ​តែ​អស់​តិចជាង​សាច់ !

សៀលវីយ៉ា ៖ ពិត​ហើយ នោះ​ជា​គំនិត​ល្អ​ណាស់ ។ អរគុណ ! ធ្វើម្ហូប​សម្រាប់​មនុស្ស​ដប់មួយ​នាក់ ។ ចា៎ស ខ្ញុំ​ចង់​ទិញ​ស៊ុត​បន្ថែម​ពីរ​បី និង​ទឹក​ដោះគោ​ខ្លះ​ទៀត ។

ម៉ារៀ ៖ សម្រាប់​មនុស្ស​ដប់​មួយ​នាក់ ទិញប្រាំ​បី​គ្រាប់​ទៅ​ល្មម​ហើយ…ហើយ​អ្នក​នឹង​បាន​មួយ​គ្រាប់​ដោយ​ឥតគិត​ថ្លៃ !

សៀលវីយ៉ា ៖ អូ៎ ខ្ញុំ​នឹង​អាច​មក​ម្ដងទៀត​នៅថ្ងៃ​ស្អែក ។

ម៉ារៀ ៖ អត់​អី​ទេ ។ ខ្ញុំ​នឹង​នៅទីនេះ​លក់​ឲ្យ​អ្នក​គ្រប់ពេល ។ ប៉ុន្តែ អ្នក​នឹង​ពុំ​ទទួល​បាន​ស៊ុត​ដែល​ថែម​នោះ​ទៀត​ឡើយ ។ តើ​ចង់​ឲ្យ​ខ្ញុំ​ដាក់ក្នុង​ថង់​ឲ្យ​អ្នក​ឥឡូវ​នេះ​ឬ ?

សៀលវីយ៉ា ៖ មែន​ហើយ អ្នក​និយាយ​ត្រូវ ។ វា​សម​នឹង​តម្លៃ​ហើយ ។ សូមអរគុណ ។

សូម​ត្រឡប់​ទៅ ទំព័រ ១៥៤​វិញ

កំណត់​ចំណាំ

បោះពុម្ព