ការបោះពុម្ពផ្សាយលើកមុន
សម្រាប់​អ្នក​សម្របសម្រួល


សម្រាប់​អ្នក​សម្របសម្រួល

ថ្ងៃ​នៃការ​ប្រជុំ ៖

  • សូម​ផ្ញើសារ ឬ​ទូរសព្ទ​ទៅ​សមាជិក​ក្រុម​ទាំងអស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដល់​មុន​ម៉ោង ១០ នាទី ដើម្បី​រាយការណ៍​ពីការតាំង​ចិត្ត​របស់​ពួកគេ ។

  • សូម​រៀបចំ​ឯកសារ​ការ​ប្រជុំ ។

៣០ នាទី​មុនការ​ប្រជុំ ៖

  • សូម​រៀបចំ​កៅអី​ជុំវិញ​តុ ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​អង្គុយ​ជិត​គ្នា ។

  • សូម​គូស​តារាង​ការតាំងចិត្ត​នេះ​នៅលើ​ក្ដារខៀន ដោយ​ដាក់ឈ្មោះ​មនុស្ស​នៅក្នុង​ក្រុម​អ្នក ( សូមមើល​ឧទាហរណ៍​ខាង​ក្រោម ) ។

    ឈ្មោះ​សមាជិក​ក្រុម

    បាន​សង្កេត ហើយ​សម្ភាស​ម្ចាស់​អាជីវកម្ម និង​អតិថិជន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១០​នាក់ (#)

    សូម​រើស​យក​អាជីវកម្ម​ថ្មី ឬ របៀប​មួយ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្ញុំ​បាន​កាន់តែ​ប្រសើរ​ឡើង ( បាទ/ច៎ាស/ទេ ) ។

    បាន​សម្រេច​គោលដៅអាជីវកម្ម​ប្រចាំសប្ដាហ៍ ( បាទ/ច៎ាស/ទេ )

    បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ/ច៎ាស/ទេ )

    បាន​បន្ថែម​ការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )

    បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព

    គ្លូរៀ

    ១៥

    ចា៎ស

    ចា៎ស

    ចា៎ស

    ចា៎ស

    ចា៎ស

១០ នាទី​មុនការ​ប្រជុំ ៖

  • សូម​ស្វាគមន៍​ដល់​ពួកគេ​យ៉ាង​កក់ក្ដៅ ពេល​ពួកគេ​មក​ដល់ ។

  • នៅពេល​សមាជិក​ក្រុម​មកដល់ សូម​ឲ្យ​ពួកគាត់​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត​នៅលើ​ក្ដារខៀន ។ សូម​រំឭក​ពួកគេ​ឲ្យ​បើក​ទៅ ទំព័រ ១៩៧ ហើយ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការរីកចម្រើន​របស់​ពួកគេ​ឆ្ពោះ​ទៅ​កាន់​ការទទួល​វិញ្ញាបនបត្រ​ផងដែរ ។

  • សូម​ចាត់​អ្នក​កំណត់​ពេលវេលា ។

នៅ​ពេល​ចាប់​ផ្ដើម ៖

  • សូម​ឲ្យ​ពួកគេ​បិទ​ទូរសព្ទដៃ និង​ឧបករណ៍​ដទៃទៀត​របស់​ពួកគេ ។

  • សូម​អធិស្ឋាន​បើក ( និង​ច្រៀង​ទំនុក​តម្កើង បើ​ចង់ ) ។

  • សូម​ឲ្យ​អ្នក​ទាំងឡាយ​ដែល​មក​យឺត​បិទ​ទូរសព្ទ​ដៃ​ដោយ​ស្ងាត់​ស្ងៀម ហើយ​បំពេញ​ក្នុង​តារាង​ការ​តាំងចិត្ត ខណៈដែល​ក្រុម​បន្ដ​ធ្វើការ​ពិភាក្សា ។

  • សូម​ដាក់​ម៉ោង​កំណត់ ២០ នាទី​សម្រាប់​វគ្គ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​នេះ ។

  • សូម​បំពេញ គោលការណ៍​ទី 3 ក្នុង មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ។ បន្ទាប់​មក​ត្រឡប់មក​សៀវភៅ​លំហាត់​នេះ​វិញ ហើយ​បន្ដ​អាន​នៅ ទំព័រ​បន្ទាប់ ។

បោះពុម្ព