ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូបភាព
រូប​អំពូល​ភ្លើង​ពណ៌​ស្វាយ

តើ​ខ្ញុំ​ដឹង​ថា​អាជីវកម្ម​របស់​ខ្ញុំ​កំពុង​ដំណើរ​ការ​យ៉ាង​ដូចម្ដេច​បាន ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

មើល ៖« ខ្ញុំ​ពុំដឹង​ទេ » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៦០ ) ។

ពិភាក្សា ៖បើ​គ្មាន​កំណត់ត្រា តើ​អ្នក​ដឹង​ថា​អាជីវកម្ម​របស់​អ្នក​ត្រូវ​បាន​ទទួល​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​នឹង​ដឹង​ថា​អតិថិជន​អ្នក​បាន​បង់​លុយ​ឲ្យ​អ្នក យ៉ាង​ដូម្តេច ? តើ​អ្នក​នឹង​ដឹង​ពី​ការ​ចំណាយ​សរុប​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍--​តើ​ខ្ញុំ​ដឹង​ថា​អាជីវកម្ម​របស់​ខ្ញុំ​កំពុង​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំ​សប្ដាហ៍--​ខ្ញុំ​នឹង​កត់តាមដាន​រាល់​ចំណូល និង​ការ​ចំណាយ​នៅក្នុង​កំណត់ត្រា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ពេលនេះទៅ ។

អំឡុងការ​ប្រជុំ​នេះ យើង​នឹង​រៀន​ជំនាញ​ដើម្បី​ជួយ​យើង​ឆ្លើយ​សំណួរ​នេះ ហើយ​អនុវត្ត​សកម្មភាព​ទាំងនេះ ។

រូបភាព
ផែនទី​អាជីវកម្ម​ជោគជ័យ

បន្ទាប់​មក អំឡុង​សប្ដាហ៍​នេះ យើង​នឹង​កត់តាមដាន​យ៉ាងជាក់ស្ដែង​នូវ​ចំណូល និង​ចំណាយ​ក្នុង​អាជីវកម្ម​របស់​យើង ដើម្បី​មើល​ថា​យើង​កំពុង​បង្កើត​បាន​ប្រាក់ចំណេញ​ឬទេ ។ សូម​អាន​វគ្គ​ប្រាក់​ចំណេញ​នៃ​ផែនទី​អាជីវកម្ម​ជោគជ័យ ។

ហេតុ​អ្វីខ្ញុំ​គួរ​រក្សា​កំណត់ត្រា​ដែល​សរសេរ​ទុក​ដូច្នេះ ?

អនុវត្ត ៖សម្រាប់​ការអនុវត្ត​នេះ សូម​កុំ​សរសេរ​ព័ត៌មាន​អ្វី​សោះ​ឡើយ ។ សូម​ចំណាយ​ពេល​មួយ​នាទី​អាន​ជាមួយ​ដៃគូ​នៅ ទំព័រ ៦១ អំពី​អាជីវកម្ម​គ្រឿង​សង្ហារិម​របស់​ដានីយ៉ែល សូម​កុំ​សរសេរ​ព័ត៌មាន​អ្វី​សោះ​ឡើយ ។ រួច​ត្រឡប់​មក​ទីនេះ​វិញ ។

ពិភាក្សា ៖សូម​ព្យាយាម​ឆ្លើយ​សំណួរ​ទាំងនេះ​ដោយ​ការ​ចងចាំ ៖

  • តើ​អាជីវកម្ម​ចំណាយ​ប្រាក់​ប៉ុន្មាន​ក្នុង​សប្ដាហ៍​នេះ ?

  • តើ​អាជីវកម្ម​ទទួល​បាន​ប្រាក់​ប៉ុន្មាន​ក្នុង​សប្ដាហ៍​នេះ ?

  • តើ​អាជីវកម្ម​ទទួល​បាន​ប្រាក់​ចំណេញ ឬ​ខាតបង់​ប៉ុន្មាន​ក្នុង​សប្ដាហ៍​នេះ ?

តើ​អ្នក​អាច​ចាំ​ពីចំណូល ចំណាយ និង​ប្រាក់ចំណេញ​ដោយ​កុំ​មើល​បាន​ឬទេ ? តើ​កំណត់ត្រា​ដែលបាន​សរសេរ​ទុក​សំខាន់​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖ឥឡូវ​ជាមួយ​ដៃគូ​សូម​ត្រឡប់ទៅ​សេចក្ដី​សង្ខេប​អំពី​អាជីវកម្ម​គ្រឿង​សង្ហារិម​របស់​ដានីយ៉ែល​នៅ ទំព័រ ៦១ ហើយ​បន្ថែម​ប្រាក់​ចំណាយ ចំណូល និង​ប្រាក់​ចំណេញ ។ តើ​វា​ងាយស្រួល​ជាង​ឬ បើ​ម្ចាស់​អាជីវកម្ម​បាន​ប្រើ​កំណត់ត្រា​ដើម្បី​កត់ត្រា​ចំនួន​នោះ ?

តើ​ខ្ញុំ​បង្កើត​ទម្លាប់​នៃ​ការ​រក្សា​កំណត់ត្រា​បាន​យ៉ាង​ដូចម្ដេច ?

ពិភាក្សា ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ​រក្សា​កំណត់ត្រា​ប្រចាំ​ថ្ងៃ ។ តើ​អ្នក​ពេញចិត្ត​នឹង​ការរក្សា​កំណត់ត្រា​ឬទេ ? តើ​វាជា​ទម្លាប់​មួយ​សម្រាប់​អ្នក​ឬ ? តើ​មាន​អ្វីខ្លះ ដែល​រារាំង​អ្នក​មិន​ឲ្យ​រក្សា​កំណត់ត្រា ?

ម្ចាស់​អាជីវកម្ម​ជោគជ័យ​រក្សា​កំណត់ត្រា​ប្រចាំ​ថ្ងៃ ។

ឧបករណ៍​សម្រាប់​ការ​រក្សា​កំណត់ត្រា ៖

  • សូម​ថតចម្លង​កំណត់ត្រា​ចំណូល និង ការចំណាយ និង​របាយការណ៍​ចំណូល​នៅ ទំព័រ ៥៥

  • សៀវភៅ​បញ្ជី​ចំណូល​ចំណាយ

  • សៀវភៅ​កំណត់​ចំណាំ​នៅ​ចំណុច​នៃ​ការ​លក់

អាន ៖ពេល​ខ្លះ​វា​អាច​នឹង​ពិបាក​ដើម្បី​ចាប់​ផ្ដើម​មានទម្លាប់ថ្មី ទោះ​ជា​យើង​ដឹង​ថា វា​សំខាន់​ក្ដី ។ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ប្រាំ​យ៉ាង​សម្រាប់​ការរក្សា​កំណត់ត្រា​ជោគជ័យ ៖

  1. ការចាំពី « មូលហេតុ »-- នោះ​អ្នក​អាច​រក​បាន​នូវការ​លើកទឹកចិត្ត តាមរយៈ​ការគិត​អំពី​មនុស្ស​ដែល​នឹង​ទទួល​ប្រយោជន៍​មកពី​ការរក្សា​កំណត់ត្រា​របស់​អ្នក ដូចជា កូនចៅ​របស់​អ្នក​ជាដើម ។

  2. កែលម្អ​ជំនាញ-- អ្នក​អាច​នឹង​ត្រូវការ​ជំនាញ​ថ្មី​ដើម្បី​រក្សា​កំណត់ត្រា​បាន​ល្អ ។ ការពិភាក្សា​របស់​យើង​ថ្ងៃនេះ នឹង​ជួយ​អ្នក​រៀន​ជំនាញ​ទាំងនេះ ។

  3. សូម​ជ្រើស​រើស​មិត្តភក្ដិ ពុំ​មែន​អ្នក​សម​គំនិត​ទេ-- មិត្ត​ម្នាក់ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ជួយអ្នក​ធ្វើ​រឿង​ត្រឹមត្រូវ ។ អ្នក​សម​គំនិត គឺ​ជា​មនុស្ស​ម្នាក់​ដែល​ជួយ​អ្នក​ធ្វើ​រឿង​ខុស ។ សូម​សួរ​មនុស្ស​ជុំ​វិញ​អ្នក រួមទាំង​ស្វាមី ឬ​ភរិយា​របស់​អ្នក ដើម្បី​ជួយ​អ្នក​បន្ដ​រក្សា​កំណត់ត្រា ។

  4. ប្រើ​រង្វាន់ ឬ​ការដាក់​ទោស​ដោយ​ឈ្លាសវៃ និង​តិចតួច​-- ឲ្យ​រង្វាន់​ខ្លួន​ឯង​ចំពោះ​ការរក្សា​កំណត់ត្រា​ប្រចាំ​ថ្ងៃ ។

  5. ទាញ​យក​ឧបករណ៍-- តើ​អ្នក​នឹកគិត​ថា អាច​ជីក​អណ្ដូង​មួយ​ដោយ​ពុំប្រើ​ឧបករណ៍​ឬទេ ? ត្រូវ​ប្រាកដ​ថា អ្នក​មាន​ឧបករណ៍ ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ​បាន ។ តើ​ឧបករណ៍​អ្វី នឹង​ជួយ​អ្នក​រក្សា​កំណត់ត្រា​បាន​នោះ ? យើង​នឹង​រៀន​អំពី​ឧបករណ៍​មួយ​ចំនួន​នៅពេល​ក្រោយ​ក្នុងការ​ប្រជុំ​នេះ ។

ពិភាក្សា ៖តើ​យើង​ម្នាក់ៗ​នឹងយល់​ព្រម​ប្រើ​យុទ្ធសាស្ត្រ​ទាំង​នេះ​ដើម្បី​បង្កើត​ទម្លាប់​សំខាន់​នៃ​ការ​រក្សា​កំណត់ត្រា​ល្អ​ដែរ​ឬ​ទេ ?

តើ​ខ្ញុំ​រក្សា​កំណត់ត្រា​ចំណូល​និង​ចំណាយ​យ៉ាង​ដូចម្ដេច ?

អាន ៖កំណត់ត្រា​ចំណូល និង​ចំណាយ គឺ​ជា​ទម្រង់​អាជីវកម្ម​ជាទូទៅ​មួយ ។ យើង​គួរ​ប្រើ​វា​រៀង​រាល់ថ្ងៃ​ដើម្បី​កត់ត្រា​លំហូរ​ប្រាក់​ចូលនិង​លំហូរ​ប្រាក់​ចេញ​ក្នុង​អាជីវកម្ម​របស់​យើង ។

នៅ​ចាំ ដានីយ៉ែល នៅក្នុង​វីដេអូ « ខ្ញុំ​ពុំ​ដឹងទេ » ឬ​ទេ ? គាត់​បាន​ចាប់​ផ្ដើម​កត់ត្រា​តាមដាន​ចំណូល និង​ចំណាយ​របស់​គាត់ ដោយ​ការ​ប្រើ​ជំហាន​ដូច​ខាង​ក្រោម ។

អនុវត្ត ៖សូម​ផ្គូរផ្គង​លេខ​នៅក្នុង​តារាង​នេះ​ទៅនឹង​លេខ​នៅក្នុង​កំណត់ត្រា​ចំណូល​និង ចំណាយ​នៅ​ទំព័រ​បន្ទាប់​ជាមួយ​នឹង​ដៃគូ ។

ជំហាន​នានា​ដើម្បី​បង្កើត​កំណត់ត្រា​ចំណូល និង​ចំណាយ

ដានីយ៉ែល​មាន១៥០០ នៅក្នុង​ប្រអប់​លុយ​អាជីវកម្ម​របស់​គាត់ ។ គាត់​បាន​ដាក់​ចំនួន​នោះ​ជា​តុល្យភាព​ចាប់​ផ្ដើម​របស់​គាត់ នៅ​ដើម​សប្ដាហ៍ ។

ថ្ងៃ​ច័ន្ទ

បាន​លក់​កៅអី​ចំនួន ៤ ។ នៅក្នុង​ជួរឈរ​ចំណូល គាត់​ដាក់ ២០០ ។

បន្ថែម​២០០ ទៅ​តុល្យភាព​សាច់ប្រាក់ ។ តុល្យភាព​ថ្មី = ១៧០០ ។

បង់​ថ្លៃ​ជួល​ផ្ទះ ១០០ ។ នៅក្នុង​ជួរឈរ​ចំណាយ គាត់​ដាក់ -១០០ ។

ដក ១០០ ពីតុល្យភាព​សាច់ប្រាក់ ។ តុល្យភាព​ថ្មី = ១៦០០ ។

ថ្ងៃ​អង្គារ

បាន​បង់​ទៅ ម៉ាក់ស្វែល ៥០០ ។ នៅក្នុង​ជួរឈរ​ចំណាយ គាត់​ដាក់ -៥០០ ។

ដក ៥០០ ពី​តុល្យភាព​សាច់ប្រាក់ ។ តុល្យភាព​ថ្មី = ១១០០ ។

ថ្ងៃ​ពុធ

បាន​លក់​តុមួយ និង​កៅអី​មួយ​ឈុត ។ នៅក្នុង​ជួរឈរ​ចំណូល គាត់​ដាក់ ៤០០ ។

បន្ថែម​៤០០ ទៅ​តុល្យភាព​សាច់ប្រាក់ ។ តុល្យភាព​ថ្មី = ១៥០០ ។

ថ្ងៃ​ព្រហស្បតិ៍

១០បាន​លក់​គ្រឿង​សង្ហារិម​បន្ទប់ដេក ។ នៅក្នុង​ជួរឈរ​ចំណូល គាត់​ដាក់ ១០០០ ។

១១បន្ថែម​១០០០ ទៅ​តុល្យភាព​សាច់ប្រាក់ ។ តុល្យភាព​ថ្មី = ២៥០០ ។

ថ្ងៃ​សុក្រ

១២បាន​ទិញ​សម្ភារ ។ នៅក្នុង​ជួរឈរ​ចំណាយ គាត់​ដាក់ -១៥០០ ។

១៣ដក ១៥០០ ពី​តុល្យភាព​សាច់ប្រាក់ ។ តុល្យភាព​ថ្មី = ១០០០ ។

ថ្ងៃ​សៅរ៍

១៤បាន​លក់​តុ​មួយ ។ នៅក្នុង​ជួរឈរ​ចំណូល គាត់​ដាក់ ៤០០ ។

១៥បន្ថែម​៤០០ ទៅ​តុល្យភាព​សាច់ប្រាក់ ។ តុល្យភាព​ថ្មី = ១៤០០ ។

១៦ដានីយ៉ែល​បាន​បញ្ចប់​សប្តាហ៍​នេះ​ជាមួយ​នឹង១៤០០ នៅក្នុង​ប្រអប់​លុយ​អាជីវកម្ម​របស់​គាត់ ។

អាន ៖ដានីយ៉ែល បាន​សរសេរ​ទុក​នូវ​ចំណូល និង​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គាត់ ។ កំណត់ត្រា ចំណូល និង​ចំណាយ​របស់​គាត់ មើល​ទៅ​មាន​ទម្រង់​ដូចនេះ នៅ​ចុង​សប្ដាហ៍ ។

កំណត់ត្រា​ចំណូល និង​ចំណាយ​ហាង​គ្រឿង​សង្ហារិម​របស់​ដានីយ៉ែល ៖ ខែ សីហា ១៤–២០

កាលបរិច្ឆេទ

ការពិពណ៌នា

ចំណាយ

ចំណូល

តុល្យភាព​សាច់ប្រាក់

តុល្យភាព ដើមគ្រា នៃ​អាជីវកម្ម​របស់​ដានីយ៉ែល

១៥០០

ថ្ងៃ ច័ន្ទ ១៤/៥

បាន​លក់​កៅអី​ចំនួន ៤ ។

២០០

១៧០០

ថ្ងៃ ច័ន្ទ ១៥/៥

បង់​ថ្លៃ​ជួល​ផ្ទះ

-១០០

១៦០០

ថ្ងៃ​អង្គារ ១៦/៥

បាន​បង់​ប្រាក់​ឈ្នួល​ទៅ ម៉ាក់ស្វែល

-៥០០

១១០០

ថ្ងៃ ពុធ ទី ១៧/៥

បាន​លក់​តុមួយ និង​កៅអី​មួយ​ឈុត ។

៤០០

១៥០០

ថ្ងៃ ព្រហស្បតិ៍ ទី ១៨/៥

បាន​លក់​គ្រឿងសង្ហារិម​បន្ទប់ដេក ។

១០០០ ១០

២៥០០ ១១

ថ្ងៃ សុក្រ ទី ១៩/៥

បាន​បង់​សម្រាប់​សម្ភារ ។

-១៥០០ ១២

១០០០ ១៣

ថ្ងៃ សៅរ៍ ទី ២០/៥

បាន​លក់​តុ​មួយ ។

៤០០ ១៤

១៤០០ ១៥

តុល្យភាព ដើមគ្រា នៃ​អាជីវកម្ម​របស់​ដានីយ៉ែល

១៤០០ ១៦

ពិភាក្សា ៖នៅក្នុង​វីដេអូ និយោជិត​របស់​ដានីយ៉ែល ម៉ាក់ស្វែល បាន​និយាយ​ថា គាត់​ពុំ​ទាន់​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​ទេ ។ តើ​កំណត់ត្រា​នេះ​ជួយ​ដានីយ៉ែល​ដោះស្រាយ​បញ្ហា​នោះ​យ៉ាង​ដូចម្ដេច ?

តើ​របាយការណ៍​ចំណូល​ជា​អ្វី ?

អាន ៖ទម្រង់​បែបបទ​អាជីវកម្ម​សំខាន់​មួយ​ទៀត គឺ​របាយការណ៍​ចំណូល។ សូម​ចាំ​ថា តើ​វា​លំបាក​ប៉ុណ្ណា ដើម្បី​គណនា​ប្រាក់​ចំណេញ​ដោយការ​ចងចាំ អំឡុង​ពេល​សកម្មភាព​របស់​យើង​នោះ ? របាយការណ៍​ចំណូល​នឹង​ជួយ​ច្រើន ! វា​សង្ខេប​រាល់​ដំណើរការ​អំឡុងគ្រា​មួយ ដូចជា​មួយ​សប្ដាហ៍ មួយខែ មួយ​ត្រីមាស ឬ​មួយឆ្នាំ ។ ការ​សង្ខេបនោះ ប្រាប់​យើង​ថា​តើ​អាជីវកម្ម​ទទួល​បាន​ប្រាក់​ចំណេញ អំឡុង​គ្រា​នោះ​ឬ​ទេ ។

របាយការណ៍​ចំណូល មាន​បង្ហាញ​ដូចជា ៖

  • ចំណូល ។

  • ចំណាយ ។

  • ចំណេញ ( ឬ​ខាត ) ។

អនុវត្ត ៖សូម​ផ្គូរផ្គង​លេខ​នៅក្នុង​តារាង​នេះ​ទៅនឹង​លេខ​នៅក្នុង​កំណត់ត្រា​ចំណូល​និង ចំណាយ​នៅ​ទំព័រ​បន្ទាប់​ជាមួយនឹង​ដៃគូ ។

ជំហាន​នានា​ដើម្បី​បង្កើតរបាយការណ៍​ចំណូល

ចំណូល

ចំនួន​សរុប​នៃការ​លក់​កៅអី គាត់​ដាក់ ២០០។

ចំនួន​សរុប​នៃការ​លក់​តុ គាត់​ដាក់ ៤០០ ។

ចំនួន​សរុប​នៃ​ការ​លក់​គ្រឿង​សង្ហារិម​បន្ទប់​បាយ​មួយ​ឈុត គាត់​ដាក់ ៤០០ ។

ចំនួន​សរុប​នៃ​ការ​លក់​គ្រឿង​សង្ហារិម​បន្ទប់​ដេក​មួយ​ឈុត គាត់​ដាក់ ១០០០ ។

គាត់​បន្ថែម​ទៅ​ការ​លក់​សរុប​របស់​គាត់ ។ ចំណូលសរុប​របស់​គាត់​សម្រាប់​មួយ​សប្ដាហ៍ ៖

ចំណាយ

សម្រាប់​ការ​ចំណាយ​ថ្លៃ​ជួល​ផ្ទះ គាត់​ដាក់ -១០០ ។

សម្រាប់​ការ​ចំណាយ​ថ្លៃសម្ភារ គាត់​ដាក់ -១៥០០ ។

សម្រាប់​ប្រាក់​ឈ្នួល​និយោជិត គាត់ដាក់ -៥០០ ។

គាត់​បន្ថែម​ទៅ​ការចំណាយ​សរុប​របស់គាត់ ។ ប្រាក់ចំណាយ​សរុប​សម្រាប់​មួយ​សប្ដាហ៍ ៖ -២១០០ ។

ចំណេញ ( ឬ​ខាត )

១០គាត់​បាន​ដក​ការចំណាយ​ចេញ​ពី​ចំណូល​របស់​គាត់ ៖ ២០០០-២១០០=-១០០ ។

ពិភាក្សា ៖តើ​របាយការណ៍​ចំណូល​នេះ​ប្រាប់​យើង​អ្វី​ខ្លះ អំពី​អាជីវកម្ម​របស់​ដានីយ៉ែល ?

តើ​គ្រា​ណា​ខ្លះ ដែល​ត្រូវ​បាន​គិត​ដោយ​របាយការណ៍​ចំណូល​នេះ ?

តើ​អាជីវកម្ម​របស់​ដានីយ៉ែល​បាន​ទទួល​ប្រាក់​ចំណេញ​ក្នុង​សប្ដាហ៍​នេះ​ដែរ​ឬ​ទេ ?

តើ​ដានីយ៉ែល​អាច​ដំណើរ​ការ​អាជីវកម្ម​បែបប​នេះ​រាល់​សប្ដាហ៍​ឬ ? ហេតុអ្វី​អាច ឬ ហេតុអ្វី​មិន​អាច ?

ម្ចាស់​អាជីវកម្ម​ជោគជ័យ ស្វែងរក​ប្រាក់​ចំណេញ​ប្រចាំ​ថ្ងៃ ។

របាយការណ៍​ចំណូល​នៃ​អាជីវកម្ម​គ្រឿង​សង្ហារិម​របស់​ដានីយ៉ែល ( ថ្ងៃ​ច័ន្ទ-ថ្ងៃ​សៅរ៍ )

ចំណូល

លក់​កៅអី

២០០

លក់​តុ

៤០០

លក់​គ្រឿង​សង្ហារិម​បន្ទប់​បាយ

៤០០

លក់​គ្រឿង​សង្ហារិម​បន្ទប់​ដេក

១០០០

ចំណូល​សរុប

២០០០

ចំណាយ

ថ្លៃ​ជួល​ផ្ទះ

-១០០

សម្ភារ

-១៥០០

ប្រាក់​ឈ្នួល​នាយកជិត

-៥០០

ចំណាយ​សរុប

-២១០០

ចំណេញ ( ឬ​ខាត )

-១០០

១០

តើ​ខ្ញុំ​អាច​បង្កើត​កំណត់ត្រា​ចំណូល និង​ចំណាយ ហើយ​នឹង​របាយការណ៍​ចំណូល​យ៉ាង​ដូចម្ដេច ?

អាន ៖ដើម្បី​ដឹង​ថា អាជីវកម្ម​របស់​យើង​ទទួល​បាន​ប្រាក់​ចំណេញ​ឬ​អត់ នោះ​យើង​ត្រូវការ​របាយការណ៍​ចំណូល ។ ដើម្បី​បង្កើត​របាយការណ៍​ចំណូល យើង​ត្រូវការ​កំណត់ត្រា​ចំណូល និង​ចំណាយ ។

អនុវត្ត ៖អ្នក​បាន​ឃើញ​របៀប​ដែល ដានីយ៉ែល បាន​រក្សា​កំណត់ត្រា​ចំណូល និង ចំណាយ និង​របៀប​ដែល​គាត់​បាន​ប្រើ​ដើម្បី​ធ្វើ​របាយការណ៍​ចំណូល​ហើយ ។ ឥឡូវ ធ្វើការ​ជាមួយ​ដៃគូ ដើម្បី​បង្កើត​របាយការណ៍​ចំណូល​មួយ​សម្រាប់ យ៉ូសែប ។ បំពេញ​កំណត់ត្រា​ចំណូល និង​ចំណាយ និង​របាយការណ៍​ចំណូល​នៅ ទំព័រ​បន្ទាប់ ។

  1. សូម​បង្កើត​កំណត់ត្រា​ចំណូល និង​ចំណាយ​សម្រាប់​អាជីវកម្ម​សំណង់​របស់​យ៉ូសែប ។

  2. សូម​បង្កើត​របាយការណ៍​ចំណូល សម្រាប់​អាជីវកម្ម​សំណង់​របស់​យ៉ូសែប ។

  3. នៅពេល​អ្នក​សាកល្បង​ធ្វើ​ការណ៍នេះ បើ​អ្នក​ត្រូវការ​ជំនួយ​បង្កើត​កំណត់ត្រា​ចំណូល និង​ចំណាយ ឬ​របាយការណ៍​ចំណូល សូម​បើក​ទៅ ទំព័រ ៥៦ សម្រាប់​ចម្លើយ ។

កំណត់ត្រា​ចំណូល និង​ចំណាយ​ចាប់ពី​ថ្ងៃ​ច័ន្ទ-ថ្ងៃ​សៅរ៍

កាលបរិច្ឆេទ

ការពិពណ៌នា

ចំណាយ

ចំណូល

តុល្យភាព

តុល្យភាព​សាច់ប្រាក់​ដើម​គ្រា​នៃ អាជីវកម្ម

៣០០០

ចំណាយ & ចំណូល​សរុប

របាយការណ៍​ចំណូល​នៃ​អាជីវកម្ម​គ្រឿង​សង្ហារិម​របស់​ដានីយ៉ែល ( ថ្ងៃ​ច័ន្ទ-ថ្ងៃ​សៅរ៍ )

ចំណូល

ចំណូល​សរុប

ចំណាយ

ចំណាយ​សរុប

ចំណេញ ( ឬ​ខាត )

ពិភាក្សា ៖តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​អាជីវកម្ម​របស់​យ៉ូសែប មក​ពី​ការ​មើល​របាយការណ៍​ចំណូល​របស់​គាត់​នោះ ?

ម្ចាស់​អាជីវកម្ម​ធនតូច​គ្រប់​ទីកន្លែង ពឹង​លើ​អំណាច​នៃ​ទម្រង់​បែបបទ​ទាំង​នេះ ។ តើ​អ្នក​មាន​បាន​រក្សា​ទុក​កំណត់ត្រា​ចំណូល និង​ចំណាយ ឬ​របាយការណ៍​ចំណូល​ដែរ​ឬទេ ? បើ​ទុក តើ​វា​បាន​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖បើ​អ្នក​ពុំ​ទាន់​រក្សា​ទុក​កំណត់ត្រា​ទេ សូម​ថត​ចម្លង​កំណត់ត្រា​ចំណូល និង​ចំណាយ និង​របាយការណ៍​ចំណូល​ពី​ខាង​លើ​ចូល​ក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ។

អាន ៖សូម​កត់ត្រា​ចំណូល និង​ចំណាយ​របស់​អ្នក​ប្រចាំ​ថ្ងៃ ហើយ​នៅ​ចុង​សប្ដាហ៍ បង្កើត​របាយការណ៍​ចំណូល ។ សូម​បន្ដ​ធ្វើ​ដូចនេះ​ជា​រៀងរាល់​ថ្ងៃ និង​សប្ដាហ៍ ពេល​អាជីវកម្ម​របស់​អ្នក​រីកចម្រើន ។ អ្នក​នឹង​ត្រូវការ​កំណត់ត្រា​អាជីវកម្ម​ទាំងនេះ​សម្រាប់​ក្រុម​ប្រជុំ​នៅ​សប្ដាហ៍​ទី​ប្រាំពីរ និង​ទីប្រាំបី ។

មើល ៖រៀន​របៀប​ដើម្បី​រក្សា​កំណត់ត្រា បាន​ជួយ វ៉ាញជែលីស ពង្រីក​អាជីវកម្ម​របស់​គាត់ ។ មើល​រឿង​ជោគជ័យ « វ៉ាញជែលីស ៖ អ្នក​លេង​សៀក​តាម​ផ្លូវ » ។ ( ពុំ​មាន​វីដេអូ​ឬ ? សូម​បន្ដ​អាន ) ។

បោះពុម្ព