ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូបភាព
រូប​អំពូល​ភ្លើង​ពណ៌​ទឹក​ក្រូច

តើ​មាន​អ្វីខ្លះ​នឹង​ជួយ​អាជីវកម្ម​ខ្ញុំ​រក​ប្រាក់​បាន​កាន់តែ​ច្រើន ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

មើល ៖« កង់ ឬ​មាន់ ? » ( ពុំ​មាន​វីដេអូ​ឬ ? សូមមើល​អត្ថបទ​នៅ ទំព័រ ១០២) ។

អាន ៖ទ្រព្យ​សកម្ម គឺ​ជា​អ្វីមួយ​ដែល​អាជីវកម្ម​មាន ដែល​វា​មាន​តម្លៃ ។ អ្នក​អាច​ទិញ និង លក់​ទ្រព្យ​សកម្ម​បាន ។ ឧទាហរណ៍ ម៉ារៀ អាច​ទិញ​កៅអី​មួយ​ដើម្បី​អង្គុយ ពេល​លក់ស៊ុត ហើយ​នាង​អាច​លក់​មាន់ ។ ទាំង​នេះ​ជា​ទ្រព្យសកម្ម ។

ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន បង្កើត​ប្រាក់​សម្រាប់​អាជីវកម្ម ។ មេមាន់​របស់ ម៉ារៀ គឺ​ជា​ទ្រព្យ​សកម្ម​ដែល​ឲ្យ​ផលច្រើន​ដោយ​សារ​វា​ផលិតស៊ុត ដែល​ម៉ារៀ​លក់​បាន​ប្រាក់ ។ កៅអី​ជា​ទ្រព្យ​សកម្ម ប៉ុន្តែ​ពុំ​មែន​ជា​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន​ទេ ។ វា​ពុំ​រកបាន​ប្រាក់​ទេ ។

ពិភាក្សា ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ​ប្រើ​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន​ដើម្បី​ពង្រីក​អាជីវកម្ម ។ តើ​ម៉ាស៊ីនដេរ ឬ​កង់​ជា​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន​យ៉ាង​ដូចម្ដេច ?

ម្ចាស់​អាជីវកម្ម​ជោគជ័យ​ប្រើ​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន​ដើម្បី​ពង្រីក​អាជីវកម្ម ។

អនុវត្ត ៖សូម​ជ្រើសរើស​ដៃគូ ។ សូម​រៀបរាប់​ពីទ្រព្យសកម្ម ដែល​ឲ្យ​ផល​ច្រើន​ដែល​មាន​ក្នុង​អាជីវកម្ម​របស់​អ្នក​ហើយ​នោះ ៖

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍—តើ​ខ្ញុំ​ប្រើ​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន​នេះ ដើម្បី​ពង្រីក​អាជីវកម្ម​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំ​សប្ដាហ៍—ខ្ញុំ​នឹង​រក​ទ្រព្យសកម្ម ដែល​ខ្ញុំមាន ហើយ​កំណត់​ពីរបៀប​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ផលច្រើន ។ ខ្ញុំនឹង​រក ហើយ​ផ្ដល់​អាទិភាព​ដល់​ទ្រព្យសកម្ម​ដទៃ​ទៀត​ដែល​ខ្ញុំត្រូវការ ។

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ទ្រព្យសកម្ម​របស់​ខ្ញុំ​កាន់តែ​មាន​ផល​ច្រើន​យ៉ាង​ដូចម្ដេច ?

អាន ៖សូម​អាន​បទគម្ពីរ​នៅ​ខាង​ស្តាំ​ដៃ ។ យើង​ត្រូវ​តែ​ប្រើ​ទ្រព្យសកម្ម​ដោយ​ឈ្លាសវៃ ។ យើង​ថែទាំ​ទ្រព្យសកម្ម​របស់​យើង ដើម្បី​វា​អាច​ឲ្យ​ផល​ច្រើន ។

ពិភាក្សា ៖តើ​មាន​រឿង​អ្វី​នឹ​ង​កើត​ឡើង​ចំពោះ​អាជីវកម្ម​របស់​ម៉ារៀ បើ​នាង​ពុំ​យក​ចិត្តទុក​ដាក់​នឹង​ទ្រព្យ​សកម្ម​ដែល​ឲ្យ​ផល​ច្រើន ( មាន់​របស់​នាង ) នោះ ?

អនុវត្ត ៖ឥឡូវ​សូម​មើល​ទៅ​ទ្រព្យ​សកម្ម​របស់​អាជីវកម្ម​ទាំងនេះ ។ តើ​ទ្រព្យ​សកម្ម​ខាង​ក្រោម​ណា​មួយ ដែល​ជា​ទ្រព្យ​សកម្ម​ឲ្យ​ផល​ច្រើន​ថ្មីៗ​នេះ ?

រូបភាព
ម៉ាស៊ីន​ដេរ

ម៉ាស៊ីន​ដេរ

គ្លូរៀ កំពុង​ដេរ​អាវ​ជាច្រើន​ថ្ងៃ​នេះ ។

រូបភាព
កង់

កង់​ខូច

ដេវីឌ សង្ឃឹម​ថា​នឹង​ជួសជុល​កង់​គាត់ ហើយ​ប្រើ​វា​ឆាប់ៗនេះ ។

រូបភាព
មាន់

មាន់ ដែល​មិន​ពង

ម៉ារៀ កំពុង​រង់ចាំ​មើល​ថា តើ​មាន់​នាង​ចាប់​ផ្ដើម​ពង​ហើយ​ឬនៅ ។

អាន ៖យើង​ត្រូវការ​ប្រើ​ទ្រព្យសកម្ម​របស់​យើង​ឲ្យ​មាន​ផល​បំផុត​តាម ដែល​អាច​ធ្វើ​ទៅ​បាន ។ អាន​ឧទាហរណ៍​ដូចខាង​ក្រោម​អំពី​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ឈ្លាសវៃ ។

ពិភាក្សា ៖តើ​គ្លូរៀ គឺ​ជា​អ្នក​ត្រួតត្រា​ឈ្លាសវៃ​ក្នុងការ​ប្រើ​ទ្រព្យ​សកម្ម​ដែលឲ្យ​ផល​ច្រើន​របស់​នាង​យ៉ាង​ដូចម្ដេច ? តើ​អ្នក​អាច​ធ្វើ​ឲ្យ​ទ្រព្យ​សកម្ម​របស់​អ្នក​កាន់តែ​ឲ្យ​ផល​ច្រើន​យ៉ាង​ដូចម្ដេច ?

តើ​ខ្ញុំ​អាច​ទទួល​បាន​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន​បន្ថែម​ទៀត​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖សូម​គិត​អំពី​ទ្រព្យសកម្ម​ដែល​អ្នក​អាច​ទទួល​បាន ដែល​នឹង​ជួយ​អ្នក​ពង្រីក​អាជីវកម្ម​របស់​អ្នក ។ សូម​សរសេរ​វា​នៅខាង​ក្រោម​នេះ ។

ប្រភេទ​នៃ​ទ្រព្យសកម្ម

ទ្រព្យ​សកម្ម​ដែលខ្ញុំមាន

ទ្រព្យ​សកម្ម​ថ្មី​ដែល​អាច​ជួយ​ពង្រីក​អាជីវកម្ម​ខ្ញុំ

ឧបករណ៍/ម៉ាស៊ីន

យាន្ត​ជំនិះ

អគារ

សត្វ

ផ្សេងៗ

អនុវត្ត ៖សូម​បង្កើត​ក្រុម​មួយ ដែល​មាន​គ្នា​ពីរ​នាក់​ផ្សេង​ទៀត ។ ពិភាក្សា​ពី​មូលហេតុ​ដែល​ទ្រព្យសកម្ម​ទាំងនេះ នឹង​ជួយ​អាជីវកម្ម​របស់​អ្នក​ឲ្យ​រីកចម្រើន ។

អនុវត្ត ៖តើ​អ្នក​អាច​ទទួល​បាន​ទ្រព្យសកម្ម​ដែល​អ្នក​បាន​សរសេរ​នៅ​ទំព័រ​មុន​យ៉ាង​ដូចម្ដេច ? ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​នៃ​វិធី​ដែល​អ្នក​ធ្វើ​អាជីវកម្ម​ទទួល​បាន​ទ្រព្យសកម្ម​ថ្មី ។ សូម​បែងចែក​ជា​ក្រុម​ដែល​មាន​គ្នា​បីនាក់ ហើយ​ពិភាក្សា​អំពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ជម្រើស​នីមួយៗ ។ សូម​សរសេរ​វា​នៅខាង​ក្រោមនេះ ។

វិធី​ដើម្បី​ទទួលបាន​ទ្រព្យ​សកម្ម

គុណសម្បត្តិ

គុណវិបត្តិ

សន្សំ​ដើម្បី​ទិញ​ទ្រព្យសកម្ម​មួយ

មាន​ដៃគូ​ដែល​មាន​ទ្រព្យសកម្ម

ជួល​ទ្រព្យសកម្ម

ខ្ចី​ទ្រព្យសកម្ម

ខ្ចី​ប្រាក់កម្ចី​ដើម្បី​ទិញ​ទ្រព្យសកម្ម

ផ្សេងៗ

អនុវត្ត ៖ឥឡូវ​នេះ សូម​ពិភាក្សា​ដូច​ខាង​ក្រោម​ជាមួយ​នឹង​ក្រុម​តូច​ដដែល​នោះ ៖

តើ​ទ្រព្យសកម្ម​ណា​មួយ ដែលនឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់​អាជីវកម្ម​របស់​អ្នក​ឥឡូវ​នេះ ? តើ​វា​នឹង​ជួយ​អ្នក​រក​បាន​ប្រាក់​យ៉ាង​ដូចម្ដេច ? តើ​វា​ងាយ​ស្រួល​ដូចម្ដេច​ដើម្បី​ទិញ​វា ? តើ​មាន​វិធី​មួយ​ចំនួន​អ្វី​ខ្លះ ដែល​អ្នក​អាច​បង់​ថ្លៃ​លើ​ទ្រព្យ​សកម្ម​ថ្មី​បាន ?

មើល ៖សូម​មើល រឿង​ដ៏​ជោគជ័យ​មួយ « សូស៊ី ៖ ឡាន​ក្រុង​សាលា​ឯកជន » ដើម្បី​មើល​របៀប​ដែល​សូស៊ី​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​នាង​បាន​កាន់តែ​ប្រសើរ​ឡើង​ដែល​មាន​ហើយ​នោះ និង​របៀប​ដែល​នាង​ដាក់​ផែនការ​ដើម្បី​ទិញ​ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន ។ ( ពុំ​មាន​វីដេអូ​ឬ ? សូម​រំលង​ទៅ ទំព័រ​បន្ទាប់ ) ។

តើ​ខ្ញុំ​អាច​គ្រប់គ្រង​ការចំណាយ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អាន ៖ទ្រព្យសកម្ម​ដែល​ឲ្យ​ផល​ច្រើន ជួយ​អាជីវកម្ម​របស់​យើង​រកបាន​ប្រាក់ ។ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​យើង យើង​ក៏​ចាំបាច់​ត្រូវ​គ្រប់គ្រង​ចំណាយ​ផងដែរ ។ ប៉ុន្តែ​ពុំមែន​រាល់ការ​ចំណាយ​ទាំងអស់​ដូចគ្នា​នោះ​ទេ !

មើល ៖« សូម​ប្រុងប្រយ័ត្ន​នឹង​ចំណាយ​ថេរ » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១០៣ ) ។

អាន ៖ចំណាយ​ប្រែប្រួល កើន​ឡើង ឬ​ថយ​ចុះ​ជាមួយ​នឹងការ​លក់ ។

ចំណាយ​ថេរ ត្រូវ​តែ​បង់​ថ្លៃ​មិន​ថា​យើង​លក់​បាន​ចំនួន​ច្រើន ឬ តិច​ប៉ុណ្ណា​នោះ​ទេ ។

ម្ចាស់​អាជីវកម្ម​ជោគជ័យ​បន្ថែម​ចំណាយ​ថេរ ទាល់តែនៅពេល​គេ​ដឹង​ថា វា​នឹង​ជួយ​អាជីវកម្ម​ឲ្យ​រកបាន​ប្រាក់ច្រើន​តែ​ប៉ុណ្ណោះ ។

អនុវត្ត ៖សូម​មើល​ទៅ​ការចំណាយ​ក្នុង​អាជីវកម្ម​របស់​ដានីយ៉ែល ។ សូម​គូស​រង្វង់ ថេរប្រែប្រួល សម្រាប់​ការចំណាយ​និមួយៗ ។

ម្ចាស់​អាជីវកម្ម​ជោគជ័យ បន្ថែម​ចំណាយ​ថេរ ទាល់​តែ​ពេល​ពួកគេ​នឹង​បង្កើន​ប្រាក់​ចំណេញ​ប៉ុណ្ណោះ ។

ការចំណាយ​ក្នុង​អាជីវកម្ម​របស់​ដានីយ៉ែល

ជួល​ហាង

ថេរ

ប្រែប្រួល

ឈើ​សម្រាប់​គ្រឿង​សង្ហារិម

ថេរ

ប្រែប្រួល

ចំណាយ​សេវា​ដឹក​ជញ្ជូន

ថេរ

ប្រែប្រួល

ប្រាក់​ឈ្នួល​របស់​ដានីយ៉ែល

ថេរ

ប្រែប្រួល

អនុវត្ត ៖សូម​សរសេរ​ចំណាយ​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​គូស​រង្វង់ ប្រែប្រួលថេរ សម្រាប់​ការចំណាយ​និមួយៗ ។

ចំណាយ​អាជីវកម្ម​របស់​ខ្ញុំ

ថេរ

ប្រែប្រួល

ថេរ

ប្រែប្រួល

ថេរ

ប្រែប្រួល

ថេរ

ប្រែប្រួល

ថេរ

ប្រែប្រួល

ថេរ

ប្រែប្រួល

ថេរ

ប្រែប្រួល

ថេរ

ប្រែប្រួល

អាន ៖អំឡុង​សប្ដាហ៍ យើង​នឹង​កត់ត្រា​ចំណូល និង ចំណាយ​របស់​យើង​ដែល​បង្ហាញ​ថា​មួយ​ណា​ជា​ការចំណាយ​ថេរ ហើយ​មួយ​ណា​ជា​ការចំណាយ​ប្រែប្រួល ហើយ​យើង​នឹង​នាំ​យក​របាយការណ៍​ប្រាក់ចំណូល​របស់​យើង​ទៅ​ការប្រជុំ​លើក​ក្រោយ ។

បោះពុម្ព