« ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ព្រះអម្ចាស់នៅក្នុងជីវិតពួកគេ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ព្រះអម្ចាស់នៅក្នុងជីវិតពួកគេ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
ជួយសិស្សឲ្យស្គាល់ក្តីស្រឡាញ់ ព្រះចេស្តា និងក្តីមេត្តារបស់ព្រះអម្ចាស់ក្នុងជីវិតពួកគេ ។
ជំនាញ ៖ សួរសំណួរដែលផ្តោតលើការភ្ជាប់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ព្រះអម្ចាស់ទៅនឹងសេចក្តីពិតដែលបង្រៀននោះ ។
និយមន័យ
ព្រះចេស្ដាកើតមាន នៅពេលយើងភ្ជាប់ការខិតខំរបស់យើងដើម្បីរស់នៅតាមគោលការណ៍នៃដំណឹងល្អទៅនឹងព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។ សូមចំណាយពេលក្នុងការរៀបចំរបស់អ្នក ដើម្បីពិចារណាអំពីអ្វីដែលគោលការណ៍នៅក្នុងបណ្តុំបទគម្ពីរជួយអ្នកដឹង និងយល់អំពីព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក សូមបង្កើតសំណួរយ៉ាងប្រុងប្រយ័ត្នដែលអញ្ជើញសិស្សឲ្យពិចារណា អំពីអ្វីដែលពួកគេអាចរៀនអំពីសេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ទ្រង់មកពីសេចក្តីពិតដែលកំពុងបង្រៀននោះ ។ ក្រៅពីជួយសិស្សយល់គោលលទ្ធិ សំណួរប្រភេទនេះក៏អាចជួយពួកគេឲ្យឃើញពីរបៀបរស់នៅតាមគោលការណ៍នោះ នឹងជួយពួកគេដកពិសោធនូវសេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រមទាំងប្រែក្លាយកាន់តែដូចទ្រង់ ។ សំណួរប្រភេទនេះក៏អាចជួយសិស្សពិចារណាអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទនឹងជួយពួកគេឲ្យរស់នៅតាមគោលលទ្ធិនោះផងដែរ ។
គំរូ
ជំនួសឲ្យការសួរថា …
-
ហេតុអ្វីការរស់នៅតាមច្បាប់ដង្វាយមួយភាគដប់សំខាន់ ?
-
ហេតុអ្វីយើងគួរប្រែចិត្តរាល់ថ្ងៃ ?
ផ្ទុយទៅវិញ សូមព្យាយាមសួរថា …
-
តើការរស់នៅតាមច្បាប់ដង្វាយមួយភាគដប់បានបង្រៀនអ្នកអ្វីខ្លះពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកបានរៀនអ្វីខ្លះពីសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ តាមរយៈការប្រែចិត្តរាល់ថ្ងៃ ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ—សួរសំណួរដែលមានន័យ
អនុវត្ត
សូមអនុវត្តដោយផ្លាស់ប្តូរសំណួរខាងក្រោម តាមរបៀបដែលជួយសិស្សឲ្យភ្ជាប់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ព្រះអម្ចាស់ទៅនឹងសេចក្តីពិតដែលកំពុងបង្រៀននោះ ។
ជំនួសឲ្យការសួរថា …
-
ហេតុអ្វីវាសំខាន់ដើម្បីសិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ ?
-
តើព្រះចេស្តាអ្វីខ្លះដែលកើតមកពីការចូលរួមព្រះវិហារបរិសុទ្ធ ?
ផ្ទុយទៅវិញ សូមព្យាយាមសួរថា …
ពិភាក្សា ឬពិចារណា
-
តើអ្នកបានរៀនមើលឃើញថា គោលការណ៍ខាងគោលលទ្ធិនោះប្រែកាន់តែមានអត្ថន័យយ៉ាងដូចម្តេច នៅពេលអ្នកភ្ជាប់គោលការណ៍ទាំងនោះទៅនឹងសេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ព្រះអម្ចាស់ ?
-
តើការធ្វើបែបនេះអាចជួយសិស្សរបស់យើងឲ្យយល់កាន់តែច្បាស់ និងពឹងផ្អែកលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
រួមបញ្ចូល
សូមមើលផែនការមេរៀនបន្ទាប់របស់អ្នក ។ សូមចំណាយពេល ១០ នាទីកែសម្រួលសំណួរ ដើម្បីជួយសិស្សភ្ជាប់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ព្រះអម្ចាស់ទៅនឹងសេចក្តីពិតដែលកំពុងបង្រៀន ។
តើចង់បានបន្ថែមទៀតទេ ?
-
ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ) broadcasts.ChurchofJesusChrist.org
-
ឆាដ អេច វិប « Empathy » ( សម្រាប់ការចាក់ផ្សាយអំពីការបំពាក់បំប៉នរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ) broadcasts.ChurchofJesusChrist.org