ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ម្ដាយ


« មេរៀន​ទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ម្ដាយ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

ម្ដាយ​ឱប​ទារក​របស់​ខ្លួន

មេរៀន​ទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ម្ដាយ

ប្រធាន រ័សុល អិម ណិលសុន បាន​សង្កេត​ឃើញ​ថា « វា​មិន​អាច​ធ្វើបាន​ទេ ដើម្បី​វាស់វែង​ពី​ឥទ្ធិពល​នៃ​ស្ត្រី [ ដែល​រក្សា​សេចក្ដី​សញ្ញា ] ដែល​មិនគ្រាន់​តែ​សម្រាប់​ក្រុមគ្រួសារ​ពួកគាត់​ទេ ប៉ុន្តែ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ផងដែរ ក្នុងនាម​ជា​ភរិយា ជា​ម្ដាយ និង​ជា​ជីដូន ជា​បងស្រី និង​ជាមីង ជាគ្រូបង្រៀន និង​ជា​អ្នកដឹកនាំ ហើយ​ជាពិសេស​ជា​គំរូ និង​ជា​អ្នកការពារ​សេចក្ដី​ជំនឿ​ដ៏​លះបង់ » ( « “A Plea to My Sisters » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៥–៩៦ ) ។ នៅពេល​អ្នក​សិក្សា​ឯកសារ​មេរៀន​នេះ សូម​គិត​អំពី​ឥទ្ធិពល​របស់​ស្ត្រី​សុចរិត ដែល​មាន​នៅក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ១

តើ​តួនាទី​នៃ​ភាពជា​ម្ដាយ​អនុវត្ត​ចំពោះ​ស្ត្រី​ទាំងអស់​យ៉ាង​ដូចម្ដេច​ទៅ ?

តាម​ធម្មជាតិ ភាពជា​ម្ដាយ​គឺ​អស់កល្ប​ជានិច្ច ។ នៅលើ​ផែនដី​នេះ ភាពជា​ម្តាយ​បាន​ជាប់​ទាក់ទង​នឹង​ភាពជា​ស្ត្រី ចាប់​តាំងពី​ការបង្កើត​អេវ៉ា​មក​ម្ល៉េះ ៖ « អ័ដាម​បាន​ឲ្យ​ឈ្មោះ​ប្រពន្ធ​គាត់​ថា អេវ៉ា ពីព្រោះ​នាង​ជា​ម្ដាយ​នៃ​ជីវិត​ទាំងអស់ ដ្បិត​យើង​ជា​ព្រះអម្ចាស់​ដ៏ជា​ព្រះ​បាន​ហៅ​ស្ត្រី​ទី ១ ថា​ដូច្នោះ​ហើយ ដែល​មាន​ជាច្រើន » ( ម៉ូសេ ៤:២៦ ) ។

សូម​គិត​អំពី​របៀប​ដែល​តួនាទី​ជា​ម្ដាយ​អនុវត្ត​ចំពោះ​ស្ត្រី​ទាំងអស់ នៅពេល​ដែល​អ្នក​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ ស៊ីស្ទើរ សឺរី អិល ឌូវ អតីត​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ៖

ស៊ីស្ទើរ សឺរី អិល ឌូវ

ខណៈ​ដែល យើង មាន​ទំនោរ​ដាក់​ភាពជា​ម្ដាយ​ឲ្យ​ស្មើ​ត្រឹមតែ​ការមាន​កូន​មួយ​មុខ នោះ​នៅក្នុង​ភាសា​របស់​ព្រះអម្ចាស់ ពាក្យ​ថា ម្ដាយ មាន​ស្រទាប់​អត្ថន័យ​ជាច្រើន ។ ក្នុង​ចំណោម​ពាក្យ​ទាំងអស់​ដែល​ទ្រង់​បាន​ជ្រើសរើស ដើម្បី​កំណត់​ពី​តួនាទី និង​សារៈសំខាន់​របស់​នាង នោះ​ទាំង​ព្រះ​ជា​ព្រះវរបិតា និង​លោក​អ័ដាម​បាន​ហៅ​អេវ៉ា​ថា​ជា « ម្ដាយ​នៃ​ជីវិត​ទាំងអស់ » [ ម៉ូសេ ៤:២៦]—ហើយ​ទ្រង់ និង​អ័ដាម​ធ្វើ​ដូច្នោះ មុនពេល នាង​មាន​កូន​ទៅទៀត ។ … ភាពជា​ម្ដាយ​គឺ​លើសពី​ការបង្កើត​កូន​ទៅ​ទៀត ថ្វីបើ​តាម​ធម្មជាតិ​យើង​បង្កើត​កូន​មែន​ក្ដី ។ វា​គឺជា​សារៈសំខាន់​ដ៏ខ្លាំង​បំផុត​របស់​ពួកយើង​ក្នុង​នាម​ជា​ស្ត្រី ។ វា​កំណត់​អត្តសញ្ញាណ​របស់​យើង ឋានៈ និង​លក្ខណៈ​ដ៏ទេវភាព​របស់​យើង និង​ចរិត​ពិសេស​ដែល​ព្រះវរបិតា​របស់​យើង​បាន​ប្រទាន​ឲ្យ​យើង ។ …

ក្នុង​នាម​ជា​បុត្រី​របស់​ព្រះវរបិតា​សួគ៌​យើង ហើយ​ក្នុង​នាម​ជា​កូនស្រី​របស់​អេវ៉ា យើង​ទាំងអស់​គ្នា​គឺជា​ម្ដាយ ហើយ​យើង​តែងតែ​ជា​ម្ដាយ​ជានិច្ច ។ ( « Are We Not All Mothers? » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៩៦, ៩៧ )

យុវនារី​កំពុង​ញញឹម
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ប្រធាន ណិលសុន បាន​បង្រៀន​ថា « ស្ត្រី គ្រប់រូប គឺជា​ម្ដាយ ដោយសារ​តែ​ជោគវាសនា​ដ៏ទេវភាព និង​ដ៏​អស់កល្ប​ជានិច្ច​របស់​នាង » ( « Sisters’ Participation in the Gathering of Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៨ ) ។ សូម​ពិចារណា​ពី​អត្ថន័យ​នៃ​សេចក្តី​ថ្លែង​ការណ៍​នេះ​ចំពោះ​អ្នក និង​ស្ត្រី​នៅក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី​២

តើ​ព្រះវរបិតា​សួគ៌​ជួយ​ស្ត្រី​ឲ្យ​បំពេញ​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ខ្លួន​ក្នុង​ការចិញ្ចឹម​បីបាច់​ដោយ​របៀប​ណា ?

ព្រះវរបិតាសួគ៌​របស់​យើង​បាន​តែងតាំង​អ្នកម្ដាយ​ទាំងឡាយ​ឲ្យ « មាន​ភារកិច្ច​សំខាន់​ដើម្បី​ថែរក្សា​បីបាច់​កូនចៅ​របស់​ខ្លួន » ( ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ អតីត​ប្រធាន​យុវនារី​ទូទៅ បាន​ផ្ដល់​និយមន័យ​នៃ​ការចិញ្ចឹម​បីបាច់ ៖

ប្រធាន ស៊ូសាន ដុបលយូ ថែនណឺ

ការចិញ្ចឹម​បីបាច់​កូន​គឺជា​ការបង្រៀន ការបណ្ដុះ​ឲ្យ​មាន​ការអភិវឌ្ឍ ការលើក​កម្ពស់​ឲ្យមាន​ការរីក​ចម្រើន ការផ្ដល់​ចំណី​អាហារ និង​ការចិញ្ចឹម​ឲ្យធំ​ឡើង ។ តើ​នរណា​មិន​ស្រែក​ដោយ​អំណរ ដែល​មាន​តួនាទី​ដ៏មាន​ពរជ័យ​បែបនេះ​នោះ ? ( « My Soul Delighteth in the Things of the Lord » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨២ )

ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ពរជ័យ​ដល់​បុត្រី​របស់​ទ្រង់ « ឲ្យមាន​សមត្ថភាព​ក្នុង​ខ្លួន​ដើម្បី​ស្រឡាញ់ និង​ចិញ្ចឹម​បីបាច់ » ដែល​អាច​ជួយ​ស្ដ្រី​ឲ្យ​បំពេញ​ការទទួល​ខុសត្រូវ​ដ៏មាន​ឥទ្ធិពល និង​ដ៏ពិសិដ្ឋ​នេះ ( Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ១៧១ ) ។

ស៊ិស្ទើរ នែល អេហ្វ ម៉ារីអូត អតីត​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បាន​បង្រៀន​ថា ព្រះវរបិតា​សួគ៌​នឹង​ជួយ​បុត្រី​របស់​ទ្រង់​នៅក្នុង​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​ចិញ្ចឹម​បីបាច់​ដល់​មនុស្ស​ដទៃ ៖

ស៊ីស្ទើរ នែល អេហ្វ ម៉ារីអូត

… បងប្អូនស្រី យើង​ទាំងអស់​គ្នា​មកកាន់​ផែនដី​នេះ​ជាមួយ​នឹង​អំណោយទាន​នៃ​ការផ្ដល់​កំណើត ការចិញ្ចឹម​បីបាច់ ការធ្វើ​ជា​ម្ដាយ ដោយសារ​វា​គឺជា​ផែនការ​របស់​ព្រះ ។ …

កាល​យើង​សួរ​ខ្លួន​ឯង​ថា « តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច ? » នោះ​ចូរ​យើង​ពិចារណា​សំណួរ​នេះ ៖ « តើ​ព្រះអង្គ​សង្គ្រោះ​ធ្វើ​អ្វី​ជា​បន្ត ? » ទ្រង់​ចិញ្ចឹម​បីបាច់ ។ ទ្រង់​បង្កើត ។ ទ្រង់​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាពរីកចម្រើន និង​អំពើ​ល្អ ។ …

… នៅពេល​យើង​ទូល​សូម​ព្រះវរបិតា​សួគ៌​ដើម្បី​ធ្វើឲ្យ​យើង​ក្លាយជា​ពួក​អ្នក​ស្ថាបនា​នគរ​ទ្រង់ ព្រះចេស្ដា​ទ្រង់​នឹង​ហូរ​ចូលមក​ក្នុង​ខ្លួន​យើង ហើយ​យើង​នឹង​ដឹងពី​របៀប​ចិញ្ចឹម​បីបាច់ នៅ​ទីបំផុត​យើង​ក្លាយ​ដូចជា​ព្រះមាតា​បិតា​សួគ៌​របស់​យើង ។ ( « What Shall We Do? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១, ១២ )

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​បង្រៀន​អំពី​អំណោយទាន​បន្ថែម​ទៀត ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ដល់​ស្ត្រី ដើម្បី​ជួយ​ពួកគេ​ឲ្យ​បំពេញ​ការហៅ​ដ៏ពិសិដ្ឋ​របស់​ពួកគេ​ដើម្បី​ចិញ្ចឹម​បីបាច់​កូនៗ ៖

ប្រធាន ហិនរី ប៊ី អាវរិង

ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ បងប្អូន​មាន​សមត្ថភាព​ពី​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ដឹងពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ និង​ដើម្បី​ផ្ដល់​សេចក្ដី​ស្រឡាញ់ ។ ជា​លទ្ធផល ការណ៍​នេះ​ធ្វើ​ឲ្យ​បងប្អូន​កាន់តែ​ឆាប់​ឮ​ការខ្សឹប​ប្រាប់ពី​ព្រះវិញ្ញាណ ។ បន្ទាប់​មក ព្រះវិញ្ញាណ​អាច​ដឹកនាំ​ការគិត ការនិយាយ និង​កិច្ចការ​ដែល​បងប្អូន​ធ្វើ​ដើម្បី​ចិញ្ចឹម​បីបាច់​មនុស្ស ដើម្បី​ព្រះអម្ចាស់​អាច​ចាក់​ស្រោច​ចំណេះដឹង សេចក្ដីពិត និង​ភាពក្លាហាន​ដល់​ពួកគេ ។ ( « Women and Gospel Learning in the Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៩ )

ម្ដាយ​កំពុង​អធិស្ឋាន​ជាមួយ​កូនប្រុស​របស់​គាត់

ស្ត្រី​មួយ​ចំនួន​ប្រហែល​ជា​ព្រួយ​បារម្ភ​ថា ពួកគេ​មិន​សូវ​ចេះ​ចិញ្ចឹម​បីបាច់​ខ្លាំង​នោះ​ទេ ។ ដូចជា​អំណោយ​ទាំងអស់​របស់​ព្រះ​ដែរ ការចិញ្ចឹម​បីបាច់​តម្រូវ​ឲ្យមាន​ការអនុវត្ត និង​ជំនួយ​ពី​ស្ថានសួគ៌ ដើម្បី​អភិវឌ្ឍ និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ការចិញ្ចឹម​បីបាច់ ។ ដូច​ដែល​ទ្រង់​បាន​បង្ហាញ​មក ការចិញ្ចឹម​បីបាច់​មិន​ដូចគ្នា​នៅគ្រប់​ស្ថានភាព​ទាំងអស់​ជានិច្ចកាល​នោះ​ទេ ។ ទ្រង់​មាន​ក្ដីអាណិត​អាសូរ​ផង មាន​ភាពតឹងរឹង​ផង នៅពេល​ទ្រង់​ជួយ​មនុស្ស​ដទៃ​ឲ្យ​រីក​ចម្រើន ។

រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ស្ត្រី ( និង​បុរស ) អាច​រៀន​ចិញ្ចឹម​បីបាច់​ដូចជា​ព្រះអង្គ​សង្រ្គោះ​បាន ។ សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ​មួយ ឬ​ពីរ ដែល​ផ្ដល់​ជា​គំរូ​នៃ​ការចិញ្ចឹម​បីបាច់​មកពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​បាន​មកពី​ទ្រង់​អំពី​ការចិញ្ចឹម​បីបាច់ ។

តើ​អ្នក​អាច​គិត​ដល់​គំរូ​អ្វី​ផ្សេងទៀត​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការចិញ្ចឹម​បីបាច់​មនុស្ស​ដទៃ​នោះ ?

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​គឺជា​អ្នកទទួល​បាន​ការចិញ្ចឹម​បីបាច់​ពី​ស្ដ្រី​ដ៏​បំផុស​គំនិត ដូចជា​ព្រះគ្រីស្ទ​នៅពេល​ណា ? សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ខិតខំ​អភិវឌ្ឍ​ឲ្យមាន​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​អ្នក ។

ផ្នែក​ទី ៣

តើ​ម្ដាយ​ធ្វើឲ្យ​មាន​ភាពខុសគ្នា​យ៉ាងណា​ដែរ នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ?

ស្ត្រី​មួយ​ចំនួន​អាច​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការមាន​កូន ។ ការស្ទាក់ស្ទើរ​របស់​ពួកគេ​អាច​មាន​កាន់តែ​ខ្លាំង​ឡើង​ដោយសារ​សំឡេង​នៅក្នុង​សង្គម ដែល​មើល​ងាយ ឬ​ថែមទាំង​សើច​ចំអក​ដាក់​ភាពជា​ម្តាយ​ដ៏សំខាន់​នេះ​ទៀតផង ។ សូម​គិត​ថា តើ​ការយល់ដឹង​អំពី​សារៈសំខាន់​របស់​អ្នក​ម្តាយ​ទាំងឡាយ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ អាច​ជួយ​អ្នក​ឲ្យ​បដិសេធ​អាកប្បកិរិយា និង​ឥរិយាបថ​ទាំងនេះ ឬ​ស្រដៀងគ្នា​នេះ​បាន​ដោយ​របៀប​ណា ។

ប្រធាន ណិលសុន បាន​ពន្យល់​ថា « បងប្អូន​ស្ដ្រី​ត្រូវបាន​ជ្រើសរើស​មុនពេល​មាន​គ្រឹះ​នៃ​ពិភពលោក​នេះ ដើម្បី​បង្កើត​កូន និង​ថែទាំ​ដល់​បុត្រា​បុត្រី​របស់​ព្រះ ហើយ​នៅពេល​ធ្វើ​ដូច្នោះ នោះ​បងប្អូន​សរសើរ​តម្កើង​ដល់​ព្រះ​ហើយ » ( « What Will You Choose? » Ensign ខែ មករា ឆ្នាំ ២០១៥ ទំព័រ ៣១ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​ការបង្កើត​កូន​ជួយ​ពន្លឿន​ដល់​ផែនការ​របស់​ព្រះវរបិតា​សួគ៌​នៃ​យើង ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

មុខ​តំណែង​ដ៏​ពិសិដ្ឋ​បំផុត​របស់​ស្ត្រី គឺ​ការបង្កើត​ជីវិត ។ យើង​ដឹង​ថា រូបកាយ​យើង​មាន​ដើម​កំណើត​ដ៏​ទេវភាព [ សូមមើល ម៉ូសេ ២:២៧ ] ហើយ​ថា​យើង​ត្រូវ​ទទួល​បទពិសោធន៍ ទាំង​កំណើត​ខាង​រូបកាយ និង​ការកើត​ជាថ្មី​ខាង​វិញ្ញាណ ដើម្បី​ឆ្ពោះ​ទៅដល់​ពិភព​ដ៏ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​របស់​ព្រះ [ សូមមើល ម៉ូសេ ៦:៥៧–៦០ ] ។ ដូច្នេះ ស្ត្រី​មាន​មុខងារ​សំខាន់ ( ដែល​ជួនកាល​ស្ទើរតែ​លះបង់​ជីវិត​ខ្លួន ) ក្នុង​កិច្ចការ និង​សិរីល្អ​របស់​ព្រះ « ដើម្បី​នាំឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » [ ម៉ូសេ ១:៣៩ ] ។ ( «The Moral Force of Women » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៣០ )

ម្ដាយ​ថើប​កូនង៉ែត​របស់​គាត់

ទាក់ទង​នឹង​របៀប​ដែល​ស្ត្រី​ផ្ដល់​ពរជ័យ​ដល់​ជីវិត តាមរយៈ​ការបំពេញ​តួនាទី​របស់​ខ្លួន​ជា​ម្ដាយ អែលឌើរ គ្រីស្តូហ្វឺសិន បាន​បង្រៀន ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ម្តាយ​អាច​បញ្ចេញ​អានុភាព​ដែល​ពុំ​អាច​ប្រៀប​បាន ខ្លាំងជាង​អ្នក​ដទៃ ឬ​ក្នុង​ទំនាក់ទំនង​ផ្សេងទៀត​ទាំងអស់ ។ ដោយ​អំណាច​នៃ​គំរូ និង​ការង្រៀន​របស់​គាត់ នោះ​កូន​ប្រុសៗ​គាត់​រៀន​គោរព​ភាព​ជា​ស្ត្រី រួមទាំង​មាន​វិន័យ និង​បទដ្ឋាន​សីលធម៌​ខ្ពស់​ក្នុង​ជីវិត​ពួកគេ ។ កូន​ស្រីៗ​របស់​គាត់​រៀន​ដើម្បី​អភិវឌ្ឍ​គុណធម៌​របស់​ខ្លួន ហើយ​ឈរ​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ ដែល​មិនពេញ​និយម​ម្ដង​ហើយ​ម្ដងទៀត ។ សេចក្ដី​ស្រឡាញ់ និង​ការរំពឹង​ដ៏ខ្ពស់​របស់​ម្តាយ នាំ​កូនៗ​គាត់​ឲ្យ​រស់នៅ​ដោយ​គ្មាន​ការដោះសារ ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ ហើយ​ហ្មត់ចត់​ចំពោះ​ការអប់រំ និង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ហើយ​បន្ត​លះបង់ ដើម្បី​សុខុមាលភាព​អ្នក​នៅ​ជុំវិញ​ពួកគេ ។ ( « The Moral Force of Women » ទំព័រ ៣០ )

ស៊ីស្ទើរ ម៉ារីអូត ក៏បាន​បង្រៀន​អំពី​ឥទ្ធិពល​ដ៏មាន​អានុភាព​របស់​អ្នកម្ដាយ​ផងដែរ ៖

ស៊ីស្ទើរ នែល អេហ្វ ម៉ារីអូត

ខ្ញុំ​ជឿ​ថា « ការធ្វើ​ជា​ម្ដាយ » មាន​ន័យ​ថា « ផ្ដល់​ជីវិត​ឲ្យ » ។ សូម​គិត​ពី​វិធី​ជាច្រើន​ដែល​អ្នក​ផ្ដល់​កំណើត ។ វា​អាច​មាន​ន័យ​ថា​ជា​ការផ្ដល់​ជីវិត​ដ៏​រំភើប​ដល់​អ្នក​អស់​សង្ឃឹម ឬ​ជីវិត​ខាង​វិញ្ញាណ​ដល់​អ្នក​សង្ស័យ ។ ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​បង្កើត​កន្លែង​ព្យាបាល​ខាង​ផ្លូវ​ចិត្ត​ដល់​មនុស្ស​ដែល​គេ​រើសអើង មនុស្ស​ដែល​គេ​បដិសេធ និង​មនុស្ស​ចម្លែក ។ យើង​ស្ថាបនា​នគរ​ព្រះ​ឡើង តាម​របៀប​ដ៏​ទន់ភ្លន់​ប៉ុន្តែ​មាន​អានុភាព​ទាំងនេះ ។ ( « What Shall We Do? » ទំព័រ ១១ )

គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ ដោយ ចេយ ប្រាយអិម វួដ
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ដំណើររឿង​ព្រះគម្ពីរ​មរមន​អំពី​កងពល​កំលោះ គឺជា​គំរូ​មួយ​ថា តើ​ឥទ្ធិពល​របស់​ម្ដាយ​សុចរិត​អាច​មាន​អានុភាព​ខ្លាំងក្លា​យ៉ាងណា​ដែរ ។ សូម​អាន អាលម៉ា ៥៦:៤៥–៤៨; ៥៧:២១–២៦ ហើយ​រកមើល​ភាពខុសគ្នា ដែល​ការខិតខំ​របស់​ម្ដាយ​ជាមួយ​កូនៗ​របស់​ខ្លួន​អាច​មាន​ទៅលើ​កូនៗ សង្គម និង​ពិភពលោក​នេះ ។

នៅពេល​ដែល​អ្នក​អាន​ទីបន្ទាល់​ខាងក្រោម ដែល​បាន​ចែកចាយ​ដោយ​ប្រធាន ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ សូម​ពិចារណា​ពី​ឥទ្ធិពល​របស់​ស្ត្រី​ដែល​អ្នក​ស្គាល់ ដែល​បាន​គោរព​តាម​បេសកកម្ម​ដ៏​ទេវភាព​របស់​ខ្លួន​ដើម្បី​ធ្វើជា​ម្តាយ ៖

ប្រធាន ជូលី ប៊ី ប៊េក

គ្មាន​ដែន​កំណត់​ចំពោះ​អ្វី​ដែល​ស្ត្រី ដែល​មាន​បេះដូង​ជា​ម្ដាយ​អាច​សម្រេច​បាន​នោះ​ទេ ។ ស្ត្រី​សុចរិត​បាន​ផ្លាស់ប្ដូរ​ដំណើរ​នៃ​ប្រវត្តិសាស្ត្រ ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ ហើយ​ឥទ្ធិពល​របស់​ពួកគេ​នឹង​រីករាល​ដាល និង​រីកចម្រើន​យ៉ាងខ្លាំង​រហូតដល់​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ពិតជា​មាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ព្រះអម្ចាស់​ដែល​បាន​ទុក​ព្រះទ័យ​លើ​ស្ត្រី ចំពោះ​បេសកកម្ម​ដ៏ទេវភាព​នៃ​ភាពជា​ម្ដាយ​នេះ ។ ( « A ‘Mother Heart,’ » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧៧ )

រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើ​សកម្មភាព

សូម​ពិចារណា​សរសេរ និង​ផ្ញើ​សារ​ថ្លែង​អំណរគុណ​ដល់​ម្តាយ ឬ​ស្ដ្រី​ដែល​ដូចជា​ម្តាយ​ម្នាក់ ដែល​ឥទ្ធិពល​ចិញ្ចឹម​បីបាច់​របស់​ពួកគាត់​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។