១៣. គាល់កូថា
ថ្មនេះមើលទៅដូចជារលាក្បាល ហើយនៅក្រៅទ្វារក្រុងយេរូសាឡិមចេញទៅក្រុងដាម៉ាស។ នេះប្រហែលជាកន្លែងដែលព្រះយេស៊ូវគ្រីស្ទត្រូវគេឆ្កាង។
ព្រឹត្តិការណ៍សំខាន់ ៖ បន្ទាប់ពីព្រះយេស៊ូវត្រូវគេវាយ ហើយចំអកឡកឡឺយ នោះទ្រង់ត្រូវគេនាំទៅ « កន្លែងមួយហៅថា គាល់កូថា … ជាកន្លែងរលាក្បាល » គឺជាទីដែលទ្រង់ត្រូវគេឆ្កាង (ម៉ាថាយ ២៧:២៦–៣៥; យ៉ូហាន ១៩:១៧–១៨)។ (សូមមើល សេចក្ដីណែនាំដល់បទគម្ពីរ, « គាល់កូថា »)។