ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 92


កណ្ឌ​ទី ៩២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៨៣៣ (History of the Church, ១:៣៣៣)។ វិវរណៈ​ត្រូវ​បាន​ផ្ដល់​ដល់ ហ្វ្រែឌើរិក ជី វិលលាម្ស ជា​អ្នក​ដែល​ទើប​តែ​បាន​តាំង​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ។

១–២, ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ អំពី​ការ​ទទួល​ចូល​សហសមាគម។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា យើង​ប្រទាន​ដល់​សហសមាគម ដែល​បាន​រៀបចំ​ឡើង ស្រប​តាម​ព្រះ​បញ្ញត្តិ​ដែល​បាន​ប្រទាន​មក​លើក​មុន គឺជា​វិវរណៈ និង​ព្រះ​បញ្ញត្តិ​អំពី​ហ្វ្រែឌើរិក ជី វិលលាម្ស ជា​អ្នក​បម្រើ​របស់​យើង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​គាត់​ចូល​ក្នុង​សមាគម។ យើង​មាន​ព្រះ​បន្ទូល​ដល់​ម្នាក់​យ៉ាង​ណា នោះ​យើង​មាន​ព្រះ​បន្ទូល​ដល់​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​ដល់​ហ្វ្រែឌើរិក ជី វិលលាម្ស ជា​អ្នក​បម្រើ​របស់​យើង​ថា អ្នក​នឹង​ត្រូវ​ទៅ​ជា​សមាជិក​សកម្ម​ម្នាក់​នៅ​ក្នុង​សមាគម ហើយ​ដរាបណា​អ្នក​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ពី​មុនៗ​ទាំង​អស់ នោះ​អ្នក​នឹង​បាន​ពរ​ជា​រៀង​ដរាប​ត​ទៅ។ អាម៉ែន៕