ជំនួយ​ការសិក្សា
បង​ប្រុស​របស់​យ៉ារេឌ


បង​ប្រុស​របស់​យ៉ារេឌ

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ លោក និង​ប្អូន​ប្រុស​លោក​បាន​បង្កើត​សាសន៍​យ៉ារេឌ កាល​គេ​បាន​នាំ​ប្រជាជន​មួយ​ក្រុម​ចេញ​ពី​ប៉ម​បាបិល​ទៅ​កាន់​ដែនដី​សន្យា នៅ​អឌ្ឍគោល​ខាង​លិច (អេធើរ ១–៦)។ លោក​ជា​មនុស្ស​ដ៏​មាន​សេចក្ដី​ជំនឿ​ដ៏​ធំ​ក្រៃលែង ទើប​លោក​បាន​ទូល​ជាមួយ​នឹង​ព្រះ​អម្ចាស់​ទល់​នឹង​មុខ (គ. និង ស. ១៧:១)។ រឿង​របស់​លោក​បាន​កត់​ទុក​នៅ​ក្នុង​គម្ពីរ​អេធើរ។