ប្រេង
តាមធម្មតា កាលណាគេនិយាយដល់ប្រេងទៅក្នុងគម្ពីរ គឺជាប្រេងអូលីវ។ ចាប់តាំងពីសម័យព្រះគម្ពីរសញ្ញាចាស់មក ប្រេងអូលីវត្រូវបានប្រើសម្រាប់ពិធីក្នុងព្រះវិហារ និងក្នុងរោងឧបោសថ សម្រាប់ការចាក់ប្រេងលាប សម្រាប់ដុតចង្កៀង និងសម្រាប់ជាអាហារ។ ជួនកាល ប្រេងអូលីវ គឺនិមិត្តរូបអំពីការសុទ្ធសាធ និងអំពីព្រះវិញ្ញាណបរិសុទ្ធ និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ (១ សាំយូ. ១០:១, ៦; ១៦:១៣; អេសាយ ៦១:១–៣)។