បុណ្យថ្ងៃទី ៥០
ជាផ្នែកនៃក្រឹត្យវិន័យលោកម៉ូសេ គឺការជប់លៀងនៃបុណ្យថ្ងៃទី ៥០ ឬការជប់លៀងនៃផលផ្លែមុនដំបូងប្រព្រឹត្តឡើង ៥០ ថ្ងៃបន្ទាប់ពីការជប់លៀងនៃបុណ្យរំលង (លេវី. ២៣:១៦)។ បុណ្យថ្ងៃទី ៥០ គឺសម្រាប់ធ្វើបុណ្យពិធីចម្រូត ហើយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺបាន ហៅថា ការជប់លៀងរដូវចម្រូត ឬការជប់លៀងនៃសប្ដាហ៍។ គឺជាការជប់លៀងដែលកំពុងធ្វើ កាលពួកសាវកនៅក្រុងយេរូសាឡិម ត្រូវបានពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិយាយភាសាទាំងឡាយ (កិច្ចការ ២; គ. និង ស. ១០៩:៣៦–៣៧)។