ទីសម្គាល់អំពីពេលវេលា
ជាព្រឹត្តិការណ៍ ឬការពិសោធន៍ទាំងឡាយ ដែលព្រះទ្រង់ប្រទានដល់មនុស្ស ដើម្បីបង្ហាញប្រាប់ថា សារៈសំខាន់នៃកិច្ចការទ្រង់បានកើតឡើង ឬនឹងកើតឡើងយ៉ាងឆាប់ៗ។ នៅថ្ងៃចុងក្រោយ មានទីសម្គាល់ជាច្រើនដែលបានព្យាករប្រាប់ទុក អំពីការយាងមកលើកទីពីរនៃព្រះអង្គសង្គ្រោះ។ ទីសម្គាល់ទាំងនេះ បណ្ដាលឲ្យពួកមនុស្សស្មោះត្រង់ បានស្គាល់នូវផែនការរបស់ព្រះ បានព្រមានទុកជាមុន ហើយបានរៀបចំ។