ការបកប្រែដោយយ៉ូសែប ស៊្មីធ បុព្វកថាតទៅនេះ គឺជាភាគជម្រើសទាំងឡាយចេញពីការបកប្រែព្រះគម្ពីរប៊ីបច្បាប់ស្ដេចយេម្ស ដោយយ៉ូសែប ស៊្មីធ (ក.យ.ស.)។ ព្រះអម្ចាស់ទ្រង់បានបំផុសគំនិតដល់យ៉ូសែប ស៊្មីធ ឲ្យសាងឡើងវិញនូវសេចក្ដីពិតទាំងឡាយ ចំពោះឯកសារនៅក្នុងព្រះគម្ពីរប៊ីប ដែលបានបាត់បង់ ឬបានប្រែប្រួល ចាប់តាំងពីបានសរសេរពាក្យពេចន៍នោះលើកដំបូងមក។ សេចក្ដីពិតទាំងឡាយដែលបានសាងឡើងវិញនេះ បានបញ្ជាក់នូវគោលលទ្ធិ ហើយបានពន្យល់បទគម្ពីរឲ្យបានច្បាស់លាស់ឡើង។ វគ្គទាំងឡាយដែលបានជ្រើសរើសឡើងសម្រាប់សេចក្ដី ណែនាំដល់បទព្រះគម្ពីរ នឹងអាចជួយឲ្យអ្នកយល់បទព្រះគម្ពីរកាន់តែច្បាស់លាស់ឡើង ទោះជាបានបកប្រែចូលភាសាណាក្ដី។ ក.យ.ស., លោកុប្បត្តិ ក.យ.ស., លោកុប្បត្តិ 9(មនុស្សនឹងត្រូវទទួលការខុសត្រូវចំពោះឃាតកម្ម និងចំពោះការបង្ហិនជីវិតសត្វដែរ)។ ក.យ.ស., លោកុប្បត្តិ 14(ការងារបម្រើដ៏មហិមារបស់ម៉ិលគីស្សាដែកត្រូវបានប្រាប់ អានុភាព និងព្រះពរទាំងឡាយនៃបព្វជិតភាពម៉ិលគីស្សាដែកត្រូវបានអធិប្បាយប្រាប់)។ ក.យ.ស., លោកុប្បត្តិ 15(អ័ប្រាហាំបានឃើញព្រះរាជបុត្រានៃព្រះក្នុងការនិមិត្ត ហើយបានដឹងអំពីដំណើររស់ឡើងវិញ)។ ក.យ.ស., លោកុប្បត្តិ 17(ព្រះទ្រង់បានតាំងសេចក្ដីសញ្ញាមួយ អំពីការកាត់ស្បែកជាមួយនឹងអ័ប្រាហាំ។ ពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងអាយុដែលកូនក្មេងត្រូវទទួលខុសត្រូវនោះ ត្រូវបានបើកសម្ដែងប្រាប់ដល់អ័ប្រាហាំ)។ ក.យ.ស., លោកុប្បត្តិ 19(ឡុតបានទប់ទល់នឹងអំពើទុច្ចរិតនៃក្រុងសូដុំម)។ ក.យ.ស., លោកុប្បត្តិ 48(ពូជរបស់យ៉ូសែបនឹងទៅជាពួកអ្នកដឹកនាំក្នុងការប្រមូលសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ)។ ក.យ.ស., លោកុប្បត្តិ 50(ម៉ូសេ អើរ៉ុន និងយ៉ូសែប ស៊្មីធ ត្រូវបានប្រាប់ឈ្មោះទាំងអស់គ្នានៅក្នុងការព្យាករណ៍នេះដែលយ៉ូសែបមានកាលនៅស្រុកអេស៊ីព្ទ។ យ៉ូសែបក៏បានព្យាករថា ព្រះគម្ពីរមរមននឹងក្លាយទៅជាគូកននឹងបញ្ជីរបស់យូដា)។ ក.យ.ស., និក្ខមនំ ក.យ.ស., និក្ខមនំ 4(ព្រះអម្ចាស់ទ្រង់ពុំមានការខុសត្រូវចំពោះចិត្តរឹងទទឹងរបស់ផារ៉ោនឡើយ។ សូមមើលផង ក.យ.ស., និក្ខមនំ ៧:៣, ១៣; ៩:១២; ១០:១, ២០, ២៧; ១១:១០; ១៤:៤, ៨, ១៧; សេចក្ដីយោងនីមួយៗ កាលបានបកប្រែត្រឹមត្រូវ នោះបង្ហាញឲ្យឃើញថា ផារ៉ោនបានធ្វើចិត្តរឹងទទឹងដោយខ្លួនឯង)។ ក.យ.ស., និក្ខមនំ 18(យេត្រូគឺជាសង្ឃជាន់ខ្ពស់)។ ក.យ.ស., និក្ខមនំ 22(ពួកឃាតករនឹងមិនត្រូវនៅរស់ឡើយ)។ ក.យ.ស., និក្ខមនំ 33(គ្មានមនុស្សមានបាបណាអាចមើលឃើញព្រះភក្ត្ររបស់ព្រះ ហើយនៅរស់ឡើយ)។ ក.យ.ស., និក្ខមនំ 34(បន្ទះថ្មលើកទីពីរដែលបានប្រទានដល់លោកម៉ូសេនោះមានក្រឹត្យវិន័យទាបជាងបន្ទះថ្មលើកទីមួយ)។ ក.យ.ស., ចោទិយកថា ក.យ.ស., ចោទិយកថា 10(នៅលើបន្ទះថ្មលើកទីមួយ ព្រះទ្រង់បានបើកសម្ដែងប្រាប់នូវសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ចនៃបព្វជិតភាពបរិសុទ្ធ)។ ក.យ.ស., សាំយូអែល ទី ១ ក.យ.ស., សាំយូអែល ទី ១ 16(វិញ្ញាណអាក្រក់ដែលបានមកសណ្ឋិតលើសូល នោះពុំមែនមកពីព្រះអម្ចាស់ទេ)។ ក.យ.ស., សាំយូអែល ទី ២ ក.យ.ស., សាំយូអែល ទី ២ 12(អំពើបាបដ៏ធ្ងន់ធ្ងររបស់ដាវីឌនោះ ពុំត្រូវបានលើកទោសដោយព្រះឡើយ)។ ក.យ.ស., របាក្សត្រ ទី ២ ក.យ.ស., របាក្សត្រ ទី ២ 18(ព្រះអម្ចាស់ទ្រង់ពុំដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកព្យាការីឡើយ)។ ក.យ.ស., ទំនុកដំកើង ក.យ.ស., ទំនុកដំកើង 14(អ្នកនិពន្ធទំនុកដំកើងបានអរសប្បាយនៅថ្ងៃនៃការសាងឡើងវិញ)។ ក.យ.ស., ទំនុកដំកើង 24(ទំនុកដំកើងនេះសរសើរតម្កើងដល់ការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ)។ ក.យ.ស., ទំនុកដំកើង 109(យើងរាល់គ្នាត្រូវអធិស្ឋានឲ្យពួកមារសត្រូវរបស់យើង)។ ក.យ.ស., អេសាយ ក.យ.ស., អេសាយ 42(ព្រះអម្ចាស់ទ្រង់នឹងចាត់អ្នកបម្រើរបស់ទ្រង់ឲ្យទៅឯអស់អ្នកណាដែលខ្វាក់)។ ក.យ.ស., យេរេមា ក.យ.ស., យេរេមា 26(ព្រះអម្ចាស់ទ្រង់មិនប្រែព្រះហឫទ័យទេ មនុស្សលោកទេតើដែលប្រែចិត្ត)។ ក.យ.ស., អេម៉ុស ក.យ.ស., អេម៉ុស 7(ព្រះអម្ចាស់ទ្រង់មិនប្រែព្រះហឫទ័យទេ មនុស្សលោកទេតើដែលប្រែចិត្ត)។ ក.យ.ស., ម៉ាថាយ ក.យ.ស., ម៉ាថាយ 3(យុវវ័យ និងកុមារភាពរបស់ព្រះយេស៊ូវត្រូវបានអធិប្បាយប្រាប់) ក.យ.ស., ម៉ាថាយ 4(ព្រះយេស៊ូវទ្រង់ត្រូវបាននាំទៅដោយព្រះវិញ្ញាណ ពុំមែនដោយអារក្សទេ)។ ក.យ.ស., ម៉ាថាយ 6(ព្រះអម្ចាស់ទ្រង់ពុំដែលនាំយើងទៅក្នុងសេចក្ដីល្បួងឡើយ)។ ក.យ.ស., ម៉ាថាយ 7(ចូរកុំថ្កោលទោសដោយមិនសុចរិតឡើយ)។ ក.យ.ស., ម៉ាថាយ 9(ព្រះយេស៊ូវ ទ្រង់មិនទទួលស្គាល់បុណ្យជ្រមុជទឹកនៃពួកផារីស៊ី ទ្រង់បានប្រទានក្រឹត្យវិន័យនៃលោកម៉ូសេ)។ ក.យ.ស., ម៉ាថាយ 16(អត្តន័យនៃឃ្លាដែលថា « ផ្ទុកឈើឆ្កាងនៃព្រះយេស៊ូវ » នោះមានន័យថា បដិសេធនូវអំពើដ៏ឥតសុចរិត)។ ក.យ.ស., ម៉ាថាយ 17(លោកអេលីយ៉ាពីរនាក់នឹងត្រូវមក — ម្នាក់មកដើម្បីរៀបចំ រីឯម្នាក់ទៀតមកដើម្បីសាងឡើងវិញ)។ ក.យ.ស., ម៉ាថាយ 18(ពួកកូនក្មេងតូចមិនត្រូវការប្រែចិត្តទេ)។ ក.យ.ស., ម៉ាថាយ 19(ពួកកូនក្មេងតូចនឹងបានសង្គ្រោះ)។ ក.យ.ស., ម៉ាថាយ 21(មនុស្សត្រូវតែប្រែចិត្តមុនគេអាចជឿដល់ព្រះគ្រីស្ទ)។ ក.យ.ស., ម៉ាថាយ 23(ព្រះដែលគង់នៅស្ថានសួគ៌ គឺជាព្រះដ៏បង្កបង្កើត)។ ក.យ.ស., ម៉ាថាយ 26(ព្រះយេស៊ូវទ្រង់បានតាំងបុណ្យរំឭកឡើង)។ ក.យ.ស., ម៉ាថាយ 27(សេចក្ដីស្លាប់របស់យូដាស ត្រូវបានរៀបរាប់ប្រាប់)។ ក.យ.ស., ម៉ាកុស ក.យ.ស., ម៉ាកុស 9(យ៉ូហាន-បាទីស្ទបាននៅលើភ្នំនៃការប្រែរូប)។ ក.យ.ស., ម៉ាកុស 12(ព្រះទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ ពីព្រោះទ្រង់ប្រោសមនុស្សស្លាប់ពីផ្នូររបស់ពួកគេ)។ ក.យ.ស., ម៉ាកុស 14(ព្រះយេស៊ូវទ្រង់បានតាំងបុណ្យរំឭកឡើង)។ ក.យ.ស., ម៉ាកុស 16(ទេវតាពីរអង្គបានសួស្ដីដល់ពួកស្ត្រីនៅឯផ្នូរនៃព្រះអង្គសង្គ្រោះ) ក.យ.ស., លូកា ក.យ.ស., លូកា 1(សាការី ជាឪពុករបស់យ៉ូហាន-បាទីស្ទ កំពុងតែធ្វើការងារទាំងឡាយនៃបព្វជិតភាព)។ ក.យ.ស., លូកា 2(ពួកអាចារ្យនៅក្នុងព្រះវិហារបរិសុទ្ធកំពុងតែស្ដាប់ព្រះយេស៊ូវ ហើយសួរទ្រង់នូវសំនួរទាំងឡាយ)។ ក.យ.ស., លូកា 3(ព្រះគ្រីស្ទទ្រង់នឹងយាងមកបំពេញពាក្យព្យាករណ៍ លោះបាបទាំងឡាយ នាំសេចក្ដីសង្គ្រោះមក ហើយធ្វើជាពន្លឺ ហើយទ្រង់នឹងយាងមកនៅថ្ងៃនៃព្រះចេស្ដា និងនៅពេលពេញកំណត់)។ ក.យ.ស., លូកា 11(ភាពពោរពេញនៃបទព្រះគម្ពីរ គឺជាកូនសោនៃចំណេះ)។ ក.យ.ស., លូកា 12(ពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធនឹងមិនត្រូវអត់ទោសឲ្យឡើយ)។ ក.យ.ស., លូកា 16(ព្រះយេស៊ូវទ្រង់បានផ្ដល់បរិបទសម្រាប់ពាក្យប្រៀបប្រដូចអំពីបុរសមានទ្រព្យសម្បត្តិ និងឡាសារ)។ ក.យ.ស., លូកា 17(នគរព្រះបានមកដល់រួចស្រេចហើយ)។ ក.យ.ស., លូកា 18(ការទុកចិត្តលើទ្រព្យសម្បត្តិបង្ការជនណាមួយមិនឲ្យចូលនគរព្រះបាន)។ ក.យ.ស., លូកា 21(ព្រះយេស៊ូវទ្រង់បានពន្យល់ប្រាប់ពីទីសំគាល់ទាំងឡាយនៃការយាងមករបស់ទ្រង់)។ ក.យ.ស., លូកា 23(ព្រះយេស៊ូវទ្រង់បានសូមក្ដីអភ័យទោសដល់ពួកទាហានសាសន៍រ៉ូមដែលឆ្កាងទ្រង់)។ ក.យ.ស., យ៉ូហាន ក.យ.ស., យ៉ូហាន 1(ដំណឹងល្អនៃព្រះយេស៊ូវត្រូវបានផ្សាយចាប់តាំងពីដើមដំបូងមក។ មានអេលីយ៉ាសម្នាក់ [យ៉ូហាន-បាទីស្ទ] ដែលត្រូវរៀបចំផ្លូវថ្វាយព្រះគ្រីស្ទ ហើយមានអេលីយ៉ាសម្នាក់ទៀត [ព្រះគ្រីស្ទ] ដែលត្រូវសាងគ្រប់អ្វីទាំងអស់ឡើងវិញ)។ ក.យ.ស., យ៉ូហាន 4(ព្រះយេស៊ូវបានធ្វើបុណ្យជ្រមុជទឹក)។ ក.យ.ស., យ៉ូហាន 13(ព្រះយេស៊ូវទ្រង់លាងជើងពួកសាវក)។ ក.យ.ស., យ៉ូហាន 14(ស្ដេចនៃសេចក្ដីងងឹត ឬសាតាំង គឺជាចៅហ្វាយរបស់លោកិយនេះ)។ ក.យ.ស., កិច្ចការពួកសាវក ក.យ.ស., កិច្ចការពួកសាវក 9(ពួកអ្នកដែលនៅជាមួយនឹងប៉ុល កាលគាត់បានប្រែចិត្តជឿ ក៏បានឃើញពន្លឺ ប៉ុន្តែពួកគេមិនបានឮសំឡេង ឬឃើញព្រះអម្ចាស់ទេ)។ ក.យ.ស., រ៉ូម ក.យ.ស., រ៉ូម 4(ទាំងសេចក្ដីជំនឿ និងកិច្ចការទាំងឡាយ តាមរយៈព្រះគុណគឺជាការចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ)។ ក.យ.ស., រ៉ូម 7(ព្រះគ្រីស្ទមានព្រះចេស្ដា ដើម្បីនឹងប្រែប្រួលព្រលឹងមនុស្សលោក)។ ក.យ.ស., រ៉ូម 8(អស់អ្នកណាដែលដើរតាមផ្លូវទាំងឡាយខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ)។ ក.យ.ស., កូរិនថូស ទី ១ ក.យ.ស., កូរិនថូស ទី ១ 7(ប៉ុលបានឆ្លើយសំណួរទាំងឡាយ អំពីអាពាហ៍ពិពាហ៍នៃពួកអ្នកដែលទៅធ្វើបេសកកម្ម)។ ក.យ.ស., កូរិនថូស ទី ១ 15(មានសិរីល្អបីលំដាប់នៅក្នុងដំណើររស់ឡើងវិញ)។ ក.យ.ស., កូរិនថូស ទី ២ ក.យ.ស., កូរិនថូស ទី ២ 5(ប៉ុលបានទូន្មានមិនឲ្យពួកបរិសុទ្ធរស់នៅតាមរបៀបខាងឯសាច់ឈាមទេ)។ ក.យ.ស., កាឡាទី ក.យ.ស., កាឡាទី 3(ព្រះគ្រីស្ទជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាថ្មី។ ក្រឹត្យវិន័យនៃលោកម៉ូសេ [សេចក្ដីសញ្ញាចាស់] និងដំណឹងល្អដ៏អស់កល្បជានិច្ច [សេចក្ដីសញ្ញាថ្មី] ត្រូវបានប្រៀបធៀបនឹងគ្នា)។ ក.យ.ស., អេភេសូរ ក.យ.ស., អេភេសូរ 4(កំហឹងដែលមិនសុចរិតគឺជាអំពើបាប)។ ក.យ.ស., ថែស្សាឡូនីច ទី ១ ក.យ.ស., ថែស្សាឡូនីច ទី ១ 4(ពួកមនុស្សសុចរិតដែលនៅរស់កាលព្រះអម្ចាស់យាងមកនឹងពុំមានប្រៀបលើពួកសុចរិតដែលស្លាប់ឡើយ)។ ក.យ.ស., ថែស្សាឡូនីច ទី ២ ក.យ.ស., ថែស្សាឡូនីច ទី ២ 2(ប៉ុលបានព្យាករអំពីការក្បត់សាសនាមុនព្រះអម្ចាស់ទ្រង់យាងមកវិញ)។ ក.យ.ស., ធីម៉ូថេ ទី ១ ក.យ.ស., ធីម៉ូថេ ទី ១ 2(ព្រះគ្រីស្ទ គឺជាព្រះរាជបុត្រាបង្កើតតែមួយ ហើយជាអ្នកកណ្ដាល)។ ក.យ.ស., ធីម៉ូថេ ទី ១ 6(អស់អ្នកណាដែលមានពន្លឺនៃអមតភាពនៅក្នុងខ្លួន នោះអាចមើលឃើញព្រះយេស៊ូវ)។ ក.យ.ស., ហេព្រើរ ក.យ.ស., ហេព្រើរ 1(ពួកទេវតាគឺជាវិញ្ញាណដែលធ្វើការងារបម្រើ)។ ក.យ.ស., ហេព្រើរ 4(កិច្ចការទាំងឡាយនៃព្រះត្រូវបានរៀបចំទុក តាំងពីកំណើតលោកិយមក)។ ក.យ.ស., ហេព្រើរ 5(សំគាល់មួយនៅក្នុងឯកសារនៃក.យ.ស. ថ្លែងថា ខ៧ និងខ៨ និយាយសំដៅទៅលោកម៉ិលគីស្សាដែក ហើយមិនមែនព្រះគ្រីស្ទទេ។ បើពុំនោះសោតទេ ឯកសារនៅក្នុងព្រះគម្ពីរច្បាប់ស្ដេចយេម្ស និង ក.យ.ស. គឺដូចគ្នា)។ ក.យ.ស., ហេព្រើរ 6(គោលការណ៍ទាំងឡាយនៃព្រះគ្រីស្ទនាំទៅរកភាពដ៏ល្អឥតខ្ចោះ)។ ក.យ.ស., ហេព្រើរ 7(បព្វជិតភាពដ៏បរិសុទ្ធតាមរបៀបនៃព្រះរាជបុត្រានៃព្រះ គឺគ្មានមាតា ឬបិតាទេ ហើយគ្មានថ្ងៃចាប់ផ្ដើម ឬថ្ងៃបញ្ចប់ដែរ)។ ក.យ.ស., ហេព្រើរ 11(សេចក្ដីជំនឿគឺជាចិត្តដែលដឹងជាប្រាកដថានឹងបានដូចសង្ឃឹម)។ ក.យ.ស., យ៉ាកុប (ព្រះគម្ពីរសញ្ញាថ្មី) ក.យ.ស., យ៉ាកុប (ព្រះគម្ពីរសញ្ញាថ្មី) 1(សេចក្ដីទុក្ខវេទនាទាំងឡាយ គឺពុំមែនជាសេចក្ដីល្បួងទេ ដែលជួយញែកយើងរាល់គ្នាឲ្យបរិសុទ្ធ)។ ក.យ.ស., យ៉ាកុប (ព្រះគម្ពីរសញ្ញាថ្មី) 2(ពួកសមាជិកមិនត្រូវរាប់ថាមនុស្សម្នាក់ខ្ពស់ជាងមនុស្សផ្សេងឡើយ)។ ក.យ.ស., ពេត្រុស ទី ១ ក.យ.ស., ពេត្រុស ទី ១ 3(វិញ្ញាណខ្លះដែលជាប់ឃុំនោះសុទ្ធតែឥតសុចរិតនៅជំនាន់លោកណូអេ)។ ក.យ.ស., ពេត្រុស ទី ១ 4(ដំណឹងល្អត្រូវបានផ្សាយដល់ពួកអ្នកដែលស្លាប់ទៅហើយ)។ ក.យ.ស., យ៉ូហាន ទី ១ ក.យ.ស., យ៉ូហាន ទី ១ 2(ព្រះគ្រីស្ទនឹងទៅជាព្រះដ៏គាំទ្ររបស់យើង ដែលគង់នៅចំពោះព្រះវរបិតា បើសិនជាយើងប្រែចិត្ត)។ ក.យ.ស., យ៉ូហាន ទី ១ 3(អស់អ្នកណាដែលកើតពីព្រះ នោះមិននៅក្នុងអំពើបាបទៀតទេ)។ ក.យ.ស., យ៉ូហាន ទី ១ 4(មានតែអ្នកណាដែលជឿដល់ព្រះប៉ុណ្ណោះ ដែលអាចមើលទ្រង់ឃើញ)។ ក.យ.ស., វិវរណៈ ក.យ.ស., វិវរណៈ 1(យ៉ូហានបានទទួលវិវរណៈពីព្រះយេស៊ូវគ្រីស្ទ ហើយបានប្រគល់វិវរណៈនោះទៅឲ្យពួកអ្នកដឹកនាំ ដែលនៅលើសាសនាចក្រទាំងប្រាំពីរនៅស្រុកអាស៊ី)។ ក.យ.ស., វិវរណៈ 2(ពួកទុច្ចរិតនឹងត្រូវបោះទៅក្នុងស្ថាននរក)។ ក.យ.ស., វិវរណៈ 5(ពួកអ្នកបំរើរបស់ព្រះទាំង១២នាក់ត្រូវបានចាត់ឲ្យទៅពេញលើផែនដី)។ ក.យ.ស., វិវរណៈ 12(ស្ត្រី [សាសនាចក្រ], កូន [នគរព្រះ] ដំបងដែក [ព្រះបន្ទូលនៃព្រះ] នាគ [អារក្សសាតាំង] និងមីកែល ត្រូវបានពន្យល់ប្រាប់។ សង្គ្រាមនៅលើស្ថានសួគ៌ត្រូវបានបន្តនៅលើផែនដី)។ ក.យ.ស., វិវរណៈ 19(ព្រះទ្រង់ប្រើព្រះបន្ទូលនៃព្រះគ្រីស្ទ ដើម្បីវាយសាសន៍ទាំងឡាយ)។