ក.យ.ស., ទំនុកដំកើង ២៤:៧–១០ (ចូរប្រៀបធៀបនឹងគម្ពីរទំនុកដំកើង ២៤)
(ទំនុកដំកើងនេះសរសើរតម្កើងដល់ការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ)។
៧ចូរងើបក្បាលឡើង ឱអ្នករាល់គ្នាដែលជាតំណទាំងឡាយនៃយ៉ាកុបអើយ ហើយចូរអ្នករាល់គ្នាងើបឡើង ហើយព្រះអម្ចាស់ដ៏មានព្រះចេស្ដា និងឥទ្ធិឫទ្ធិ ព្រះអម្ចាស់ដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង ដែលជាស្ដេចដ៏មានសិរីល្អ ទ្រង់នឹងតាំងអ្នកឡើងជារៀងដរាប។
៨ហើយទ្រង់នឹងមូរផ្ទៃមេឃចេញ ហើយនឹងយាងចុះមកប្រោសលោះរាស្ត្រទ្រង់ ដើម្បីធ្វើឲ្យអ្នកទៅជាឈ្មោះមួយដ៏អស់កល្បជានិច្ច ដើម្បីតាំងអ្នកនៅលើថ្មដាដ៏អស់កល្បជានិច្ច។
៩ចូរងើបក្បាលឡើង ឱអ្នករាល់គ្នាដែលជាតំណទាំងឡាយនៃយ៉ាកុបអើយ ចូរងើបក្បាលឡើង អ្នករាល់គ្នាដែលជាតំណទាំងឡាយដ៏អស់កល្បជានិច្ចអើយ ហើយព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់ជាស្ដេចលើអស់ទាំងស្ដេច
១០គឺជាស្ដេចដ៏មានសិរីល្អ ទ្រង់នឹងយាងចុះមករកអ្នក ហើយនឹងប្រោសលោះរាស្ត្រទ្រង់ ហើយនឹងតាំងពួកគេនៅក្នុងសេចក្ដីសុចរិត។ សេឡា។