ធនធានសិក្សាដំណឹងល្អ ចូរមកតាមខ្ញុំ របស់សាសនាចក្រអាចជួយអ្នក និងក្រុមគ្រួសាររបស់អ្នកបាន ពេលអ្នកខិតខំរៀនសូត្រ និងបង្រៀនដំណឹងល្អនៅឯគេហដ្ឋាន និងសាសនាចក្រ ។
សាសនាចក្រផ្ដល់នូវគេហទំព័រនានា ដែលអ្នកអាចស្វែងរកនូវការចេញផ្សាយចុងក្រោយបំផុតរបស់ទស្សនាវដ្ដីសាសនាចក្រសម្រាប់ខ្លួនអ្នក ។
ស្ដាប់ និងទាញយកតន្ដ្រីសាសនាចក្រដែលអ្នកចូលចិត្ត ។
អ្នកអាចរៀនសូត្រដំណឹងល្អបាន ពេលអ្នកចូលរួមក្នុងវគ្គសិក្សាថ្នាក់សិក្ខាសាលារបស់សាសនាចក្រ ។
កុមារ យុវវ័យ និងក្រុមគ្រួសាររបស់ពួកគេអាចស្វែងរកយោបល់សម្រាប់ការបម្រើ និងសកម្មភាពនានាតាមផ្នែកត្រូវរីកចម្រើនចំនួនបួន នៅលើផ្នែកស្វែងរក នៃគេហទំព័រកុមារ និងយុវវ័យ តាមរយៈការប្រើតំណភ្ជាប់ដូចខាងក្រោមនេះ ។
កុមារ យុវវ័យ និងក្រុមគ្រួសាររបស់ពួកគេអាចស្វែងរកគំនិតសម្រាប់ដាក់គោលដៅតាមផ្នែកត្រូវរីកចម្រើនចំនួនបួនបាន ដោយការប្រើប្រាស់គំនិតនានានៅខាងខ្នងសៀវភៅ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំកុមារ ឬ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទេ្ទសក៍សម្រាប់យុវវ័យ ឬតាមរយៈការប្រើតំណភ្ជាប់ដូចតទៅនេះ ៖