បទបង្ហាញនេះបានចាក់ផ្សាយនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩ ទុកជាណែនាំដល់កម្មវិធីផ្ដួចផ្ដើមរបស់កុមារ និងយុវវ័យថ្មី ។
ប្រធាន រ័សុល អិម ណិលសុន ណែនាំពីចក្ខុវិស័យ និងគោលបំណងនៃកម្មវិធីកុមារ និងយុវវ័យ ។ រួចហើយប្រធាន អិម រ័សុល បាឡឺដ សម្របសម្រួលការពិភាក្សាមួយដើម្បីបង្រៀនពីគោលការណ៍ និងរចនាសម្ព័ន្ធនៃកម្មវិធីផ្ដួចផ្ដើមថ្មីនេះដល់ឪពុកម្ដាយ ថ្នាក់ដឹកនាំ កុមារ និងយុវវ័យ ។
ឪពុកម្ដាយ និងថ្នាក់ដឹកនាំត្រូវបានលើកទឹកចិត្តឲ្យអាន បុព្វកថាណែនាំសម្រាប់ឪពុកម្ដាយ និងថ្នាក់ដឹកនាំ ហើយប្រឹក្សាជាមួយនឹងកូនៗ និងយុវវ័យរបស់ខ្លួន ដើម្បីស្វែងរកផ្នែកដែលត្រូវរីកចម្រើន និងរៀនសូត្រ ដែលពួកគេចាប់អារម្មណ៍ ទុកជាការរៀបចំខ្លួនដើម្បីមើលព្រឹត្តិការណ៍ជួបសំណេះសំណាលជាមួយនឹងអែលឌើរ ហ្គែរីត ដបិលយូ ហ្គង ។