សន្និសីទ​អ្នក​អប់រំ​ខាង​សាសនា ស៊ី.អ៊ី.អេស
គ្រូបង្រៀន, ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ


10:5

គ្រូបង្រៀន, ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ការបង្រៀនតាមរបៀបរបស់​ព្រះអង្គសង្គ្រោះ ​ជាមួយ​អែលឌើរ អុជដូហ្វ

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២

Chad Strang ៖ ក្នុងនាម​ជា​ឪពុក​មួយ​រូប ខ្ញុំ​គិត​អំពី​ទំនួល​ខុសត្រូវ​សំខាន់​បំផុត​មួយ ដែល​ខ្ញុំ​មាន​គឺ​ត្រូវ​បង្រៀន​កូនៗ​ជំទង់​របស់ខ្ញុំ​ឲ្យ​ទទួលស្គាល់​សេចក្ដីពិត និង​គោលលទ្ធិ ដែល​មាន​នៅក្នុង​គម្ពីរ ដើម្បីភ្ជាប់ទៅ​នឹង​ជីវិត​ និង ស្ថានភាព​របស់​​ពួកគេ​ដោយ​ផ្ទាល់ ។ ហើយ​នោះ​គឺ ជា​មេរៀន​ដ៏​សំខាន់​បំផុត​មួយ សម្រាប់​ខ្ញុំ— ដើម្បី​ដឹង​អំពី​ព្រះវិញ្ញាណ ហើយ​ភ្ជាប់​គម្ពីរ​ទៅនឹង​ពួកគេ ដើម្បី​ដឹង​ពី​តម្រូវការ​ពួកគេ ប៉ុន្តែ​ដែលសំខាន់​ជាង​នោះ គឺ​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ការ​ស្រឡាញ់​ចំពោះ​បទគម្ពីរ ហើយ​យល់​ដឹង​ថា គោលលទ្ធិ​អាច​ភ្ជាប់​នឹង​ជីវិត​រស់នៅ​របស់ពួកគេ ។

Roberta Luz Pavanelo [ Subtitles ]  ខ្ញុំ​គឺជា​គ្រូបង្រៀន​សិក្ខាសាលា​ម្នាក់​មក ពី​ប្រទេស​ប្រេស៊ីល ។ នៅពេល​ខ្ញុំ​ចាប់ផ្ដើម​បង្រៀន​ថ្នាក់សិក្ខាសាលា ខ្ញុំ​ពិត​ជា​ចង់​ធ្វើជា​គ្រូបង្រៀន​ល្អ​ម្នាក់ ហើយ​ចង់​ឲ្យ​សិស្ស​របស់​ខ្ញុំ​រៀន​ចេះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​កំពុង​បង្រៀន ។ ដូច្នេះ​ខ្ញុំ​បាន​គិត​អំពី​របៀប​ខុសៗ គ្នា​ដើម្បី​បង្រៀនដូចជា ៖ បង្រៀន​​មានវីដេអូ​ខ្លះៗ និង​លេង​ល្បែង​កម្សាន្ដ ។ ហើយគ្រា​​មួយ មាន​សិស្ស​ម្នាក់​អធិស្ឋាន​បើក ហើយ​គាត់​បាន​ទូលសូម​​ថា ឲ្យ​គាត់​អាច​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណអំឡុងពេលរៀន ។ ហើយ​ខ្ញុំ​ដឹង​ថា​រឿង​នេះគឺ​ជាក់ស្ដែងណាស់ មែនទេ ? យើង​ស្ដាប់​ឮ​រឿង​នេះ​គ្រប់ពេល ប៉ុន្តែ​នៅគ្រានោះ ការអធិស្ឋាន នោះ​បាន​ផ្លាស់ប្ដូរ​ដួងចិត្ត​ខ្ញុំ ហើយខ្ញុំ​បាន​គិត​ថា « នោះ​ជា​អ្វី​ដែល​សិស្ស​ត្រូវការ ហើយ ​ពួកគេ​នៅ​ទីនេះ​គឺ​ដើម្បី​ទទួលអារម្មណ៍​ពី​ព្រះវិញ្ញាណ » ។

Tyler Harris ៖ខ្ញុំ​ជា​គ្រូបង្រៀន​ថ្នាក់កុមារ ។ ខ្ញុំ​មាន​សិស្ស​ច្រើន ។ ខ្ញុំ​មាន​សិស្ស​ខ្លះ​មាន​តម្រូវ​ការ​ពិសេស​មួយ​ចំនួន តែ​សំណាង​ល្អ យើង​មាន​ការ​បំពាក់បំប៉ន​ដ៏ល្អៗ​មួយចំនួន​មកពី​ប្រធាន​ថ្នាក់កុមារ​របស់យើង ហើយ​គាត់​បាន​បង្រៀន​យើង​អំពី​របៀប​ដែល​កុមារ​គ្រប់រូប​ពុំ​រៀន​តាមវិធី​ដូចៗគ្នានោះទេ ហើយ​មាន​កុមារ​ខ្លះ​ពូកែណាស់​ ហើយ​ចាំបាច់​ត្រូវកាន់​អ្វីមួយ ឬ​ធ្វើ​អ្វីមួយ ។ កុមារ​ខ្លះ​ពិតជា​ចាំបាច់​ត្រូវ​រៀន​តាមរូបភាព និងអ្វីៗស្រដៀងគ្នានោះ ។ ដូច្នេះ​យើង​ជាបងប្អូនប្រុស​បីនាក់​នៅក្នុង​ថ្នាក់ គឺពិតជា​ខិតខំ​អធិស្ឋាន​អំពី​រឿង​នោះ ហើយគិត​អំពី​របៀប​ដែល​យើងអាច​ចាប់ផ្ដើម​ពីកន្លែង​ដែល​កុមាររបស់​យើង ឡើងជិះពីលើ​គ្នា ឬ​ចេញ​តាមបង្អួច​ បែរមក​ជា​អ្វី​ដែលពួកគេ​ពិតជា​រៀន​អំពី​ព្រះអង្គសង្គ្រោះ និងរៀន​អំពី​អ្វី​ដែល​នឹង​ជួយពួកគេ​ចូលរួម​ចំណែកនៅក្នុង​ថ្នាក់​រៀន ។ ហើយ​យើង​ទើបតែ​មាន​បទពិសោធន៍​ដ៏​ល្អ​មួយ​ជាមួយ​នឹង​កុមារ​តូចៗ​ទាំងនោះ ដើម្បី​ពិតជា​បាន​ចូលរួម​ចំណែកខ្លះៗ​​នៅក្នុងមេរៀន ។

Kaion Constantino [ Subtitles ] ៖ខ្ញុំ​មកពី​ប្រទេស​ប្រស៊ីល ហើយ​ខ្ញុំ​ជា​គ្រូបង្រៀន​ថ្នាក់​វិទ្យាស្ថាន ។ អំឡុង​ជំងឺរាតត្បាត នៅ​ថ្ងៃ​មួយ​ក្នុង​ថ្នាក់វិទ្យាស្ថាន យើង​ត្រូវ​រៀន​តាម​អនឡាញ ។ ហើយ​ខ្ញុំ​បាន​អញ្ជើញ​គ្រប់គ្នា ប៉ុន្តែ​មាន​សិស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន ។ ហើយ​សិស្ស​នោះ​មាន​សំណួរ​ជា​ច្រើន ដោយសារ​គាត់​ជា​សមាជិក​ថ្មី ។ ហើយ​នៅ​ថ្ងៃ​នោះ ដោយ​ការស្ដាប់​តាម​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ ខ្ញុំ​អាច​ជួយ និង​ដោះស្រាយ​សំណួរ​ជា​ច្រើន​របស់​គាត់ ។ ខ្ញុំ​រីករាយ​ណាស់ ដោយ​សារ​បច្ចុប្បន្ន​នេះ គាត់​កំពុង​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។

Sina Khoza ៖​ថ្មីៗ​នេះ ខ្ញុំ​បាន​ទទួល​ការចាត់តាំង​ឲ្យ​ឡើង​និយាយ​អំពី​គ្រា​ដ៏​ងងឹត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ជា​គ្រា​ដ៏​សោកសៅ​មួយ ។ និង​របៀប​ដែល​ខ្ញុំ​ទទួល​យក​ការចាត់តាំង​ឡើង​និយាយ​នេះ គឺ​ត្រូវ​ផ្ដោត​ទៅ​លើ​គំរូ​របស់​ព្រះអង្គសង្គ្រោះ ។ ខ្ញុំ​នឹក​គិត​អំពី​គ្រា​សោកសៅ​ជា​ច្រើន ដែល​ព្រះអង្គសង្គ្រោះ​បាន​ឆ្លងកាត់ និង​របៀប​ដែល​ទ្រង់​ប្រឈម​នឹង​វា ។ ខ្ញុំ​បាន​ដឹង​ថា តាម​រយៈ​ការផ្ដោត​ទៅ​លើ​ទ្រង់ និង​របៀប​ដែល​ទ្រង់​ប្រឈម​នឹង​ស្ថានភាព​ផ្ទាល់​ខ្លួន​ទាំង​នេះ អ្វីៗ​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​គឺ​ពិត​ជា​សម្រាប់​ភាពល្អប្រសើរ​របស់​ខ្ញុំ ។ ហើយ​ខ្ញុំ​បាន​ដឹង​ថា វា​មាន​ផ្នែក​មួយ​នៃ​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​ស្រឡាញ់​យើង និង​បាន​ធ្វើ​យ៉ាង​ល្អឥតខ្ចោះ មិន​ថា​យើង​ឆ្លង​កាត់​អ្វី​នោះ​ទេ ។

Lori Newbold ៖នៅ​ក្នុង​ការបង្រៀន​របស់​ខ្ញុំ ទីបំផុត​ខ្ញុំ​សួរ​រក​ឧទាហរណ៍​បន្ថែម ។ ខ្ញុំ​បាន​មើលឃើញ​នូវ​ទំនាក់​ទំនង ដែល​យើង​នឹងពិភាក្សា​អំពី​គោលលទ្ធិ​មួយ បន្ទាប់​មក​ខ្ញុំ​នឹង​សុំ​ឲ្យ​ពួក​យុវនារីមើល​ពី​ទំនាក់ទំនង​នោះ ។ ហើយ​ឧទាហរណ៍​មួយគឺ យុវនារី​ម្នាក់​ដែល​ខ្ញុំទើបសួរសំណួរ ឧទាហរណ៍ « តើ​អ្នក​មើលឃើញព្រះអង្គសង្គ្រោះ​នៅក្នុង​ពិធីសាក្រាម៉ង់​ត្រង់កន្លែងណា ? » ហើយ​ដូច​យើង​ទើប​បាន​ពិភាក្សា​អំពី​សាក្រាម៉ង់ ហើយ​នាង​ក៏ — នឹក​មិនឃើញ នៅពេល​នាង [ ដក​ដង្ហើមធំ ] — ថា នៅពេល​យើង​មើល​ទៅតុសាក្រាម៉ង់ នោះយើង​កំពុង​មើល​ទៅ​រូបកាយ​របស់​ទ្រង់​ហើយ ! ហើ​នាង​គ្រាន់តែ​មានគ្រា​នេះ ដែល​ទោះជា​នាង​មានអាយុ ១៧ ឆ្នាំ​ក្ដី ក៏​នាង​ពុំធ្លាប់​ភ្ជាប់ទំនាក់ទំនង​នឹង​ព្រះអង្គសង្គ្រោះ​នៅទីនោះទេ ។ ហើយដោយសារ​តែ​រឿងនោះ សម្រាប់ខ្ញុំផ្ទាល់​ដែលកំពុងរៀបចំ​ផ្លូវនោះ ខ្ញុំ​បាន​ចាប់ផ្ដើម​មើលឃើញ​ទ្រង់​កាន់តែច្បាស់ ហើយ​វា​ចេញមកពីក្នុង​​ខ្លួនខ្ញុំតែម្ដង ។

Pandu Prasetyo ៖កាល​ពី​ខ្ញុំ​បម្រើ​បេសកកម្ម ខ្ញុំ​បាន​រៀន​អំពី​របៀប​ត្រៀមខ្លួន​ស្ដាប់​តាម​ការ​បំផុសគំនិតពី​ព្រះវិញ្ញាណ​ជានិច្ច ។ នៅ​ពេល​ខ្ញុំ​ព្យាយាម​ស្តាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ វា​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​អ្នក​រៀន​របស់​ខ្ញុំ ហើយ​ជួយ​បង្រៀន​ពួកគេ​ស្រប​តាម​ព្រះវិញ្ញាណ ។

Tania M Diaz De Recio [ Subtitles ] ៖

ក្នុង​នាមជា​បងប្អូនស្រី​ផ្ដល់ការងារបម្រើ ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​បងប្អូនស្រី​ដែល​ខ្ញុំចាត់តាំង​ឲ្យទៅ ដែលខ្ញុំ​ត្រូវ​ផ្ដល់ការងារបម្រើ នោះខ្ញុំ​អាច​ទទួលអារម្មណ៍​ក្ដីស្រឡាញ់​កាន់តែ​ខ្លាំង​ចពោះពួកគេ ។ ហើយ​​ខ្ញុំ​អាច​មានអារម្មណ៍​ក្ដីស្រឡាញ់​ដែល​ព្រះអង្គសង្គ្រោះ​មានផងដែរ ។

Alex Munoz [Subtitles] ៖យើង​ព្យាយាម​ផ្ដោត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ហើយ​ខ្ញុំ​បានកត់សម្គាល់​ឃើញ​ថា នៅពេល​យើង​ខិតខំ​ឲ្យ​សិស្ស​ផ្ដោត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និមិត្ត​រូប​របស់ទ្រង់— នោះ​​ស្រមោល​ដែលយើង​មើលឃើញ​នៅក្នុងបទគម្ពីរ​ដែល​តំណាង​ឲ្យ​ទ្រង់ ​វា​ធ្វើឲ្យសិស្សមាន​ចេតនា​មើលទៅព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ខគម្ពីរ និង​របៀប​ដែល​រឿងនេះ​ជះឥទ្ធិពល​ក្នុង​ជីវិត​រស់នៅ​របស់ពួកគេ ។

Nuria Munoz ៖​ពួកយើង​មាន​កូនស្រី​ធំៗពីរ​នាក់ ដែល​ចូលរួមពិភាក្សា​​យ៉ាងច្រើន​នៅក្នុង​ការសិក្សា សៀវភៅ​ចូរមកតាមខ្ញុំ របស់​យើង ប៉ុន្តែ​កូនស្រីទីបី​របស់យើង គឺ​ដូចជា​ខ្មាស់អៀន ហើយ​មិនសូវ​ចែកចាយ​ច្រើនទេ ។​ ខ្ញុំបាន​មើលឃើញ អំឡុង​សប្ដាហ៍ថា នាង​កំពុង​គូររូប​នៃអ្វី​ដែល​យើងពិភាក្សា​គ្នានោះ ហើយខ្ញុំ​​គិតថា វា​នឹង​ជា​វិធីល្អមួយ​ដើម្បី​ជួយ​នាង​​មានអារារម្មណ៍​ថា នាង​អាចចូលរួម​​ចែកចាយ ។ ដូច្នេះ​ខ្ញុំ​បាន​អញ្ជើញ​នឹង​ឲ្យ​ចែកចាយ​ជាមួយ​ពួកយើង​នូវគំនូរនោះ ហើយរាល់សប្ដាហ៍ នាង​មាន​គំនូរថ្មីៗ​អំពី​អ្វីៗ​ដដែល​យើង​បាន​ពិភាក្សា ។ បន្ទាប់មក នាង​បានចាប់ផ្ដើម​ចែកចាយ​ទីបន្ទាល់​របស់​នាង​ ព្រមជាមួយ​នឹង​គំនូរទាំងឡាយនោះ ហើយ​កត់ត្រា​វាទុក ។ ហើយ​វា​ជារបៀប​មួយ​ដ៏ល្អ​ដើម្បី​ជួយនាង​មានអារម្មណ៍​ថានាង​មានតម្លៃ ហើយ​ថា​នាង​អាច​ចូលរួម​ចំណែក​តាមរបៀប​ជាច្រើន ដែលយើង​បានពិភាក្សា និង​ជួយយើង​ទាំងអស់​គ្នា​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់​របស់​យើង​កាន់តែខ្លាំង ។

Paola Segastume de Orellana [Subtitles] ៖ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​សិស្ស​របស់យើងទាំងអស់ ។ ដូច្នេះ​ខ្ញុំ​ចូលចិត្ត​ត្រង់កន្លែង​ ចាប់អារម្មណ៍ទៅលើ​​ភាពពិសេស​របស់ពួកគេ នៅក្នុង​សកម្មភាព​របស់ពួកគេ​នៅក្រៅព្រះវិហារ ។ ខ្ញុំពិតជាចាប់អារម្មណ៍​​អំពី​ថ្ងៃខួបកំណើត​របស់ពួកគេ រៀន​ស្គាល់ឈ្មោះពួកគេ ដើម្បី​ខ្ញុំអាច​ហៅពួកគេ ជាមនុស្សពិសេស ។ ក្នុងនាមពួកគេជា​បុត្រាបុត្រី​ពិសេស​របស់ព្រះវរបិតាសួគ៌ ខ្ញុំ​ខ្វល់ខ្វាយអំពីពួកគេ ។ បើ​មានពួកគេ​ណាម្នាក់​ពុំ​មក​ថ្នាក់រៀន ខ្ញុំចេញ​ទៅស្វែងរកពួកគេដោយផ្ទាល់ ហើយខ្ញុំ​តែងតែ​ដឹង​អំពី​ពួកគេម្នាក់ៗ ។

Woodly LaFord ៖ក្នុងនាមជា​ប៊ីស្សព ខ្ញុំ​ធ្វើ​ការ​ច្រើនជាមួយ​យុវវ័យ ហើយខ្ញុំ​ជឿ​ថា​របៀប​ដ៏ល្អបំផុត​ដើម្បី​ជួយពួកគេ គឺ​ការផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ខ្ញុំ​ធ្វើ​ដូចនោះ ដោយ​ការ​ប្រើ​កម្មវិធី​អភិវឌ្ឍខ្លួន ដែលបានរៀបចំឡើង​សម្រាប់​យុវវ័យទាំងអស់​គ្នា ។ ខ្ញុំ​មានយុវជន​ម្នាក់ ដែល​ពុំ​ចូលរៀនថ្នាក់សិក្សា​សាលា ហើយ​ខ្ញុំ​បានគិតថា ការជួយ​គាត់​ឲ្យ​យល់​ពី​តម្រូវការ​ដើម្បី​ប្រែក្លាយ​ដូច​ជា​ព្រះយេស៊ូវ នឹង​ជួយ​គាត់បាន​ពិតប្រាកដ ។ ដូច្នេះ​យើង​បាន​រៀបចំ​សកម្មភាព​មួយ​អំពី​ការអភិឌ្ឍ​ខ្លួន ។ ហើយបន្ទាប់​ពីសកម្មភាព​នោះ គាត់​បា​នចូលរៀន​ថ្នាក់​សិក្សា​សាលា​ជាទៀងទាត់ ។ ដូច្នេះ​ខ្ញុំ​យល់​ថា បើ​យើង​ចង់​ឲ្យ​យុវវ័យ​រីកចម្រើន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម នោះ​យើង​អាច​ជួយ​ពួកគេ​ឲ្យ​ផ្ដោត​ទៅ​លើ​ការប្រែក្លាយ​ដូច​ជា​ព្រះយេស៊ូវ ។

Edwin Ramirez Guzman [Subtitles]: ៖​សួរស្តី ខ្ញុំ​ជាគ្រូបង្រៀន​ថ្នាក់កុមារ ។ ខ្ញុំ​បង្រៀន​ក្មេង​តូចៗ ។ ខ្ញុំ​មកពី​ប្រទេស Guatemala ។ ។ ពួកគេ​ទាំង​អស់​គ្នា​គឺខុសៗពីគ្នា ហើយកុមារ​​មួយចំនួន ពេលខ្លះរពឹសណាស់ ។

ហើយ​ខ្ញុំ​អាច​ទទួលអារម្មណ៍​ពីរបៀប​ដែលព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​បង្រៀន​ដល់​ពួកគេ​ម្នាក់ៗ​តាមរបៀប​មួយ ដែល​ពិសេស​ចំពោះ​ពួកគេ ។ ហើយ​ខ្ញុំចាំ​នូវគ្រាមួយ ដែល​កុមារ​ម្នាក់រពឹស​មិនចេះនៅស្ងៀម ។ ពិតណាស់ គាត់ជាក្មេងប្រុស​តូច​មានកម្លាំងច្រើន ហើយខ្ញុំ​អាចអញ្ជើញឲ្យគាត់ធ្វើជា​ជំនួយការ​របស់ខ្ញុំ​នៅក្នុងថ្នាក់ ។ ដូច្នេះ​ខ្ញុំ​ឆ្លៀតឱកាសយក​​ថាមពល​នោះ​មក​បង្រៀន​ដល់​កុមារ​ផ្សេងទៀត ។ ហើយ​តាមរបៀប​នោះ ខ្ញុំដឹង​ថា ព្រះយេស៊ូវគ្រីស្ទ គឺគង់នៅជាមួយ​យើង​ម្នាក់ៗ ទ្រង់​បង្រៀន​យើង​តាមរបៀប​ជាក់លាក់ ដើម្បី​យើងអាច​រៀនបាន ។ ខ្ញុំថ្លែង​ទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​យើង ស្រឡាញ់​យើង​ម្នាក់ៗ ។ ហើយយើង​អាច​មានអារម្មណ៍​នោះ នៅពេល​​យើង​ចែកចាយ​ដំណឹងល្អ​របស់ទ្រង់ ។