ឆ្នាំ​២០២១
បងប្អូន​ស្រី រ៉ូលលីន បានជួយថែរក្សាទុក !
ខែ មិថុនា ឆ្នាំ ២០២១


« បងប្អូន​ស្រី រ៉ូលលីន បានជួយថែរក្សាទុក ! » ប្រិយមិត្ត ខែ មិថុនា ឆ្នាំ ២០២១

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ ខែមិថុនា ឆ្នាំ ២០២១

បងប្អូន​ស្រី រ៉ូលលីន បានជួយថែរក្សាទុក !

យ៉ូសែប ស្ម៊ីធ ​មើល​ក្រដាស​បោះពុម្ព

រចនា​រូបភាព ដោយ អាបរីល ស្តុត

ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ប្រាប់​ព្យាការី យ៉ូសែប ស្ម៊ីធ នូវ​រឿងរ៉ាវ​សំខាន់​ជាច្រើន​ដើម្បី​ជួយ​ដល់យើង ។ សាសនាចក្រ​បាន​បង្កើត​រោងពុម្ព​មួយ​ដើម្បី​បោះពុម្ព​ព្រះបន្ទូល​របស់​ព្រះ ។ ដើម្បី​ឲ្យ មនុស្ស​អាច​អាន​ព្រះបន្ទូល​ទាំងនោះ​បាន ។

បុរស​​បោះ​ក្រដាសបោះពុម្ព​ចោល

នៅ​ថ្ងៃ​មួយ មាន​បុរស​មួយក្រុម​ដែលខឹងសម្បារ​បាន​មក ។ ពួកគេ​បាន​បំផ្លិចបំផ្លាញ​រោងពុម្ព ។ ពួកគេ​បាន​បោះ​សន្លឹក​ព្រះគម្ពីរ​ចោល​ទៅលើ​ផ្លូវ ។

ក្មេងស្រី​​រត់​ឱប​ក្រដាស​បោះពុម្ព

បងប្អូន​ស្រី​ពីរ​នាក់​ មានឈ្មោះថា ម៉ារី អេលីហ្សាបិត និង ខារូឡាញ រ៉ូលលីន បាន​ឃើញ​ពីអ្វី​ដែល​បាន​កើតឡើង ។ ពួកគេ​បាន​រត់​ទៅ​ប្រមូល​សន្លឹក​ព្រះគម្ពីរ​ឱប​ទុក​ក្នុង​ដៃ​របស់​ពួកគេ ។

ក្មេងស្រី​​ពួន​នៅក្នុង​គុម្ព​ពោត

ក្មេងស្រី​ទាំងពីរ​នាក់​បាន​ពួន​នៅក្នុងគុម្ពពោត ចាំរហូត​ទាល់តែ​ពួក​បុរស​ទាំងនោះ​បាន​ចាកចេញ ។ ពួកគេ​បាន​ជួយថែរក្សាទុក​ព្រះគម្ពីរ ! ព្រះគម្ពីរ​ទាំងនោះ​បាន​ក្លាយ​ជា​ផ្នែក​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា នៅពេល​ក្រោយ​មក​ទៀត ។

ចៅស្រី និង​ជីដូន​​អាន​ព្រះគម្ពីរ​នៅលើ​ឡាន​ក្រុង

ខ្ញុំ​អាច​អាន​ព្រះគម្ពីរ ។ ខ្ញុំ​អាច​មាន​ចិត្ត​ក្លាហាន ហើយ​ក្រោកឈរ​ឡើង​សម្រាប់​អ្វី​ដែល​ខ្ញុំ​ជឿ ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​អាច​មាន​ចិត្ត​ក្លាហាន​បាន

កុមារ​​ចាក់ថ្នាំ

តើ​អ្វី​ដែល​ជួយ​ប្អូនៗ​ឲ្យ​មាន​ចិត្ត​ក្លាហាន ?