២០២២
ព្រះ​នាម​ជា​ច្រើន​របស់​ព្រះយេស៊ូវ
ខែ ធ្នូ ឆ្នាំ ២០២២


« ព្រះ​នាម​ជា​ច្រើន​របស់​ព្រះយេស៊ូវ » សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ ធ្នូ ឆ្នាំ ២០២២

« ព្រះ​នាម​ជា​ច្រើន​របស់​ព្រះយេស៊ូវ »

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ ធ្នូ ឆ្នាំ​២០២២

ព្រះ​នាម​ជា​ច្រើន​របស់​ព្រះយេស៊ូវ

សំណេរ​របស់​អេសេគាល

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ពួកព្យាការី​ជា​ច្រើន​បាន​បង្រៀនអំ​ពីព្រះយេស៊ូវគ្រីស្ទ ។ ពួកលោក​បាន​ថ្លែង​ថា ព្រះអង្គ​នឹង​ប្រសូត​មក​ដើម្បី​បង្ហាញ​យើង​ពី​របៀប​រស់នៅ ។ ពួក​លោក​បាន​ប្រើប្រាស់​ព្រះ​នាម​ជា​ច្រើន​ដើម្បី​បង្រៀន​អំពី​ទ្រង់ ។

ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន

ជួនកាល​នៅក្នុង​ព្រះគម្ពីរ ព្រះយេស៊ូវ​ត្រូវបាន​ហៅ​ថា អេម៉ាញូអែល ។ ព្រះនាម​នោះ​មានន័យ​ថា « ព្រះអង្គ​គង់​ជាមួយ​នឹង​យើង​ខ្ញុំ » ។

ការបោះ​ពុម្ព​ព្រះគម្ពីរ​ប៊ីបនៅលើ​ម៉ាស៊ីន​បោះពុម្ព​ដំបូង

ព្រះយេស៊ូវ​ក៏​ត្រូវបាន​ហៅ​ថា ព្រះមែស៊ី ផងដែរ ។ ព្រះមែស៊ី មាន​ន័យ​ថា « អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង » ។ ព្រះយេស៊ូវ​បាន​សុគត​សម្រាប់​ពួកយើង ដើម្បី​ពួកយើង​អាច​រស់នៅ​ជាមួយ​ព្រះ​វិញ​ម្តង​ទៀត ។

យ៉ូសែប ស៊្មីធ កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន​ជាមួយ អិមម៉ា ដែល​ជា​អ្នក​សរសេរ​តាម

ព្រះយេស៊ូវ​គឺជា ព្រះ​អង្គ​សង្រ្គោះ របស់​យើង ។ ទ្រង់​សង្រ្គោះ​យើង​ចេញ​ពី​អំពើបាប និង​សេចក្តីស្លាប់​របស់​យើង ។

ព្រះយេស៊ូវ​គ្រីស្ទ
ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ

ព្រះ​នាម​មួយ​ទៀត​សម្រាប់​ព្រះ​យេស៊ូវ​គឺ ​ម្ចាស់​នៃ​មេត្រីភាព ។ នៅពេល​យើង​ភ័យ​ខ្លាច ឬ​អាក់អន់​ចិត្ត នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យ​មាន​ភាពសុខសាន្ត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

កុមារ​ជាមួយ​បុរស​អង្គុយ​នៅ​លើ​កៅអី​រុញ​កំពុង​អាន​ព្រះគម្ពីរ

ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូវគ្រីស្ទ ។ ខ្ញុំ​អាច​រៀន​អំពី​ព្រះជន្ម និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​នៅ​ក្នុង​បទគម្ពីរ ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូវគ្រីស្ទ ។

កុមារ និង​គ្រូបង្រៀន​ក្នុង​អង្គការ​បឋមសិក្សា

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

តើ​អ្នក​បង្ហាញថា អ្នក​ស្រឡាញ់​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច ?