« ព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ » សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ ធ្នូ ឆ្នាំ ២០២២
« ព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ »
សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ ធ្នូ ឆ្នាំ២០២២
ព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ
ពួកព្យាការីជាច្រើនបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ ពួកលោកបានថ្លែងថា ព្រះអង្គនឹងប្រសូតមកដើម្បីបង្ហាញយើងពីរបៀបរស់នៅ ។ ពួកលោកបានប្រើប្រាស់ព្រះនាមជាច្រើនដើម្បីបង្រៀនអំពីទ្រង់ ។
ជួនកាលនៅក្នុងព្រះគម្ពីរ ព្រះយេស៊ូវត្រូវបានហៅថា អេម៉ាញូអែល ។ ព្រះនាមនោះមានន័យថា « ព្រះអង្គគង់ជាមួយនឹងយើងខ្ញុំ » ។
ព្រះយេស៊ូវក៏ត្រូវបានហៅថា ព្រះមែស៊ី ផងដែរ ។ ព្រះមែស៊ី មានន័យថា « អ្នកដែលបានចាក់ប្រេងតាំង » ។ ព្រះយេស៊ូវបានសុគតសម្រាប់ពួកយើង ដើម្បីពួកយើងអាចរស់នៅជាមួយព្រះវិញម្តងទៀត ។
ព្រះយេស៊ូវគឺជា ព្រះអង្គសង្រ្គោះ របស់យើង ។ ទ្រង់សង្រ្គោះយើងចេញពីអំពើបាប និងសេចក្តីស្លាប់របស់យើង ។
ព្រះនាមមួយទៀតសម្រាប់ព្រះយេស៊ូវគឺ ម្ចាស់នៃមេត្រីភាព ។ នៅពេលយើងភ័យខ្លាច ឬអាក់អន់ចិត្ត នោះទ្រង់អាចជួយយើងឲ្យមានភាពសុខសាន្តតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំអាចរៀនអំពីព្រះជន្ម និងសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងបទគម្ពីរ ។
© 2022 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, December 2022. Cambodian. 18318 258