« ព្រះរំដោះអាលម៉ា និងអាមូលេក » ប្រិយមិត្ត ខែ មិថុនា ឆ្នាំ ២០២៤ ទំព័រ ២៦–២៧ ។
សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ មិថុនា ឆ្នាំ ២០២៤
ព្រះរំដោះអាលម៉ា និងអាមូលេក
អាលម៉ា និងអាមូលេកបានទៅកាន់ទីក្រុងមួយដែលហៅថាអាំម៉ូណៃហា ។ ពួកលោកបានបង្រៀនប្រជាជនអំពីព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែប្រជាជនបានខឹងនឹងអ្វីដែលពួកលោកបានបង្រៀន ។ ពួកគេបានដាក់អាលម៉ា និងអាមូលេកនៅក្នុងគុក ។
មនុស្សបានធ្វើបាបអាលម៉ា និងអាមូលេក ។ ពួកលោកបានជាប់គុកអស់ជាច្រើនថ្ងៃ ។
អាលម៉ា និងអាមូលេកបានអធិស្ឋាន ហើយទូលសូមកម្លាំង ។ ពួកលោកមានសេចក្ដីជំនឿលើព្រះ ។ ទ្រង់បានប្រទានអំណាចដល់ពួកលោកដើម្បីផ្ដាច់ខ្សែពួរដែលចង់នៅលើកដៃរបស់ពួកលោក ។
បន្ទាប់មក ផែនដីបានរញ្ជួយ ។ ជញ្ជាំងគុកបានបាក់ធ្លាក់ចុះមក ! ព្រះបានជួយរំដោះអាលម៉ា និងអាមូលេក ។ ពួកលោកបានចាកចេញពីទីក្រុងអាំម៉ូណៃហា ដើម្បីទៅបង្រៀនមនុស្សដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។
© 2024 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, June 2024. Cambodian. 19289 258