ប្រិយមិត្ត
ព្រះ​រំដោះ​អាលម៉ា និង​អាមូលេក
ខែ មិថុនា ឆ្នាំ ២០២៤


« ព្រះ​រំដោះ​អាលម៉ា និង​អាមូលេក » ប្រិយមិត្ត ខែ មិថុនា ឆ្នាំ ២០២៤ ទំព័រ ២៦–២៧ ។

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ មិថុនា ឆ្នាំ ២០២៤

ព្រះ​រំដោះ​អាលម៉ា និង​អាមូលេក

អាលម៉ា និង​អាមូលេក​កំពុង​ផ្សព្វផ្សាយ

រចនា​រូបភាព​ដោយ អេនឌ្រូ ប៊ូស្លី

អាលម៉ា និង​អាមូលេក​បាន​ទៅ​កាន់​ទីក្រុង​មួយ​ដែល​ហៅ​ថា​អាំម៉ូណៃហា ។ ពួកលោក​បាន​បង្រៀន​ប្រជាជន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​ប្រជាជន​បាន​ខឹង​នឹង​អ្វី​ដែល​ពួកលោក​បាន​បង្រៀន ។ ពួកគេ​បាន​ដាក់​អាលម៉ា និង​អាមូលេក​នៅក្នុង​គុក ។

អាលម៉ា និង​អាមូលេក​ជាប់​ចំណង​នៅក្នុង​គុក

មនុស្ស​បាន​ធ្វើបាប​អាលម៉ា និង​អាមូលេក ។ ពួកលោក​បាន​ជាប់​គុក​អស់​ជា​ច្រើន​ថ្ងៃ ។

ហើយ​ជញ្ជាំង​គុក​បាន​បាក់​ធ្លាក់​មក​លើ​ដី​ជុំវិញ​អាលម៉ា និង​អាមូលេក

អាលម៉ា និង​អាមូលេក​បាន​អធិស្ឋាន ហើយ​ទូលសូម​កម្លាំង ។ ពួកលោក​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ ។ ទ្រង់​បាន​ប្រទាន​អំណាច​ដល់​ពួកលោក​ដើម្បី​ផ្ដាច់​ខ្សែ​ពួរ​ដែល​ចង់​នៅ​លើ​កដៃ​របស់​ពួកលោក ។

អាលម៉ា និង​អាមូលេក បាន​ឈរ​នៅ​ក្នុង​កម្ទេចកម្ទី​បាក់បែក ដោយ​ពុំមាន​ចំណង​ចង​ពួកលោក​ទៀត​ឡើយ

បន្ទាប់​មក ផែនដី​បាន​រញ្ជួយ ។ ជញ្ជាំង​គុក​បាន​បាក់​ធ្លាក់​ចុះ​មក ! ព្រះ​បាន​ជួយ​រំដោះ​អាលម៉ា និង​អាមូលេក ។ ពួកលោក​បាន​ចាកចេញ​ពី​ទីក្រុង​អាំម៉ូណៃហា ដើម្បី​ទៅ​បង្រៀន​មនុស្ស​ដទៃ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ទំព័រ​ផាត់ពណ៌

ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ​ស្រឡាញ់​ខ្ញុំ

កុមារ​ពីរ​នាក់​ដែល​ហ៊ុមព័ទ្ធ​ដោយ​ធម្មជាតិ ព្រះគម្ពីរ និង​ព្រះវិហារ​បរិសុទ្ធ

រចនា​រូបភាព​ដោយ អ័ដាម កូហ្វ័ដ

តើ​អ្វី​ដែល​រំឭក​ដល់​ប្អូនៗ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?