« តើខ្ញុំអាចដឹងថាខ្ញុំស្តាប់សំឡេងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ? » ទស្សនាវដ្តីដើម្បីកម្លាំងនៃយុវជន ប្រចាំខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ២៩ ។
ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវវ័យ សារលិខិតប្រចាំខែ កុម្ភៈ ឆ្នាំ ២០២១
តើខ្ញុំអាចដឹងថាខ្ញុំស្តាប់សំឡេងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ?
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើង « ឲ្យគិតកាន់តែជ្រៅ ហើយជាញឹកញាប់ » អំពីរបៀបដែលយើងស្តាប់ ព្រះយេស៊ូវគ្រីស្ទ និងដើម្បី « ឲ្យឈានជំហានដើម្បីស្ដាប់តាមទ្រង់កាន់តែប្រសើរឡើង និងញឹកញាប់ឡើង » ( « ‹ តើអ្នក #ស្តាប់ទ្រង់ យ៉ាងដូចម្តេច ? › ការអញ្ជើញដ៏ពិសេសមួយ » នាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០ blog.ChurchofJesusChrist.org ) ។
យើងអាចស្តាប់ទ្រង់ តាមរយៈព្រះគម្ពីរ និងសម្ដីរបស់ពួកព្យាការីនៅរស់ ។ ប៉ុន្តែ វាមិនមែនគ្រាន់តែការស្តាប់ ឬ ការអានសម្តីទាំងនោះដែលជាគន្លឹះនោះទេ ។ តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានពន្យល់ ៖
« ជាសំឡេងរបស់យើងនេះហើយ ដែលមានបន្ទូល[ ពាក្យសម្តីទាំងនេះ ] មកកាន់អ្នក ត្បិតព្រះបន្ទូលទាំងនេះត្រូវបានប្រទានដល់អ្នកដោយព្រះវិញ្ញាណរបស់យើង …
« ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចធ្វើទីបន្ទាល់ថា អ្នកបានឮសំឡេងរបស់យើង ហើយស្គាល់ព្រះបន្ទូលទាំងឡាយរបស់យើង » ។ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:៣៥–៣៦ ) ។
លើសពីនោះទៅទៀត ការស្វែងរកដើម្បីស្តាប់ទ្រង់ មិនមែនជាអ្វីមួយដែលយើងធ្វើនៅពេលខ្លះនោះទេ ។ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « វាត្រូវការការខិតខំដោយសកម្ម និងប្រកាន់ខ្ជាប់ » ( « ស្តាប់ទ្រង់ » ខែ មេសា ឆ្នាំ ២០២០ សន្និសីទទូទៅ [ Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ] ) ។
កាលណាអ្នកសិក្សា អធិស្ឋាន ថ្វាយបង្គំ បម្រើ និងប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរជ័យដល់អ្នកនូវព្រះវិញ្ញាណរបស់ទ្រង់ ហើយតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងផ្លាស់ប្តូរអ្នក ។ បន្ទាប់មក អ្នកអាចដឹងថាអ្នកបានស្តាប់សំឡេងរបស់ទ្រង់ ។
© 2021 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៩ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, February 2021. Cambodian. 17464 258