២០២១
ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់
ខែ តុលា ឆ្នាំ ២០២១


« ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ តុលា ឆ្នាំ ២០២១ ។

ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន សារលិខិត​ប្រចាំ​ខែ តុលា ឆ្នាំ ២០២១

ឈ្មោះ​សាសនាចក្រ​របស់​ទ្រង់

មាន​អត្ថន័យ​នៅ​ពីក្រោយ​ឈ្មោះ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​សាសនាចក្រ​របស់​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ

សាសនាចក្រ​របស់​យើង

សាសនាចក្រ—មនុស្ស​មួយ​ក្រុម​ដែល​ជឿ​លើ​អ្វីៗ​ដូច​គ្នា និង​ថ្វាយបង្គំ​ជាមួយ​គ្នា ។ សាសនាចក្រ​នេះ​ជា​របស់​ផង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ទ្រង់​បាន​ចាប់ផ្ដើម​វា ។ ទ្រង់​ដឹកនាំ​វា ។ វា​ជា​របស់​ទ្រង់ ។

ត្រូវ​បាន​ហៅ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រាប់​ពួកយើងពី​អ្វី​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​មនុស្ស​ហៅ​សាសនាចក្រ​របស់​ទ្រង់ ។ ដូច្នេះ​ហើយ នោះ​ជា​អ្វី​ដែល​យើង​គួរតែ​ហៅ​វា—ហើយ​ជា​អ្វី​ដែល​យើង​គួរតែ​សុំ​ដោយ​រាបសា​ឲ្យ​អ្នក​ផ្សេង​ទៀត​ហៅ​វា​ ។ ឈ្មោះ​នេះ​គឺ​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ចុងក្រោយ

ថ្ងៃ​ចុងក្រោយ—ជា​ជំនាន់​ដែល​យើង​រស់នៅ ជា​គ្រា​ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំ​សាសនាចក្រ​របស់​ទ្រង់​ត្រឡប់​មក​ផែនដី​វិញ​សម្រាប់​ថ្ងៃ​ចុងក្រោយ​នេះ ។ វា​នឹង​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាងមក​ជាលើកទីពីរ​របស់​ទ្រង់ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ

( សូម​មើល « សាសនាចក្រ​របស់​យើង » ) ។ នេះ​គឺ​ជា​ផ្នែក​ទីមួយ​នៃ​ឈ្មោះ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​ហៅ​វា​ថា « សាសនាចក្រ » ដោយសារ​ទ្រង់​បាន​រៀបចំ​វា​ឡើង ។ ហើយ​ទ្រង់​បាន​ដាក់​ព្រះនាម​របស់​ទ្រង់​នៅលើ​វា ។

ថ្ងៃ​ចុងក្រោយ

( សូមមើល « ថ្ងៃ​ចុងក្រោយ » ) ។ នេះ​ជា​ផ្នែក​បន្ទាប់​ទៀត​នៃ​ឈ្មោះ​សាសនាចក្រ ។ វា​បង្ហាញ​យ៉ាង​សាមញ្ញ​ថា នេះ​ជា​សាសនាចក្រ​ដែល​ទ្រង់​បាន​នាំ​ត្រឡប់​មក​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ មិន​មែន​ជា​សាសនាចក្រ​ដែល​ទ្រង់​បាន​ចាប់ផ្ដើម​នៅក្នុង​គ្រា​មុន​នោះ​ទេ ។

ពួកបរិសុទ្ធ

ពួកបរិសុទ្ធ—ជា​ពាក្យ​មួយ​ដែល​មានន័យ​ថា « មនុស្ស​ដែល​បរិសុទ្ធ » ។ នេះ​ជា​ផ្នែក​ចុងក្រោយ​នៃ​ឈ្មោះ​សាសនាចក្រ ។ វា​និយាយ​អំពី​សមាជិក​នៃ​សាសនាចក្រ ។ ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​​ធ្វើ​ឲ្យ​យើង​ស្អាត​ស្អំ និង​បរិសុទ្ធ ។ ហើយ​ទ្រង់​ប្រទាន​ដល់​យើង​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ពង្រឹង​យើង កាលដែល​យើង​ព្យាយាម​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ ។ ប្រសិន​បើ​យើង​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ហើយ​បន្ត​ព្យាយាម នោះ​ទ្រង់​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ ។ ទ្រង់​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ពួក​បរិសុទ្ធ ។