២០២២
ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ
ខែ មេសា ឆ្នាំ ២០២២


« ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មេសា ឆ្នាំ ២០២២ ។

ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន សារលិខិត​ប្រចាំ​ខែ មេសា ឆ្នាំ ២០២២

ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ

រាប់រយឆ្នាំ​ពីមុន​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក នោះ​អេសាយ​បាន​មើលឃើញ​ជាមុន​អំពី​ការរងទុក្ខ​របស់​ទ្រង់​សម្រាប់​អំពើ​បាប​របស់​យើង ។

ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​បោះបង់ចោល

រូបភាព
ព្រះហស្ដ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាប់​ចំណង

នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​កាន់​ផែនដី នោះ​មនុស្ស​មួយចំនួន​បាន​ជឿ​លើ​ទ្រង់ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ជឿ​ទ្រង់​ឡើយ ។ ពួកគេ​ថែមទាំង​មើល​ងាយ​ទ្រង់ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្អប់ទ្រង់ ។ នៅ​ទីបំផុត មនុស្ស​បាន​ជ្រើសរើស​ដាក់ទណ្ឌកម្ម​ទ្រង់ ហើយ​ធ្វើ​គត​ទ្រង់ ។ ( សូម​មើល នីហ្វៃទី​១ ១៩:៩ ) ។

ទ្រង់​បាន​ទ្រាំទ្រ​រង​សេចក្តី​ឈឺចាប់​របស់​យើង

រូបភាព
ព្រះយេស៊ូវ​កំពុង​លុត​ជង្គង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី

ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​រាល់​ការឈឺចាប់ ជំងឺ និង​ភាព​ទន់ខ្សោយ​របស់​យើង ។ ទ្រង់​ធ្វើ​បែប​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​អាច​មាន​សេចក្ដី​មេត្តាករុណា​ចំពោះ​យើង ហើយ​ដឹង​ពី​របៀប​ដើម្បី​ជួយ​យើង ។ ( សូម​មើល អាលម៉ា ៧:១១–១៣  ) ។

ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង

ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​ចំពោះ​អំពើបាប​របស់យើង ។ ទ្រង់​ធ្វើ​បែប​នេះ​ប្រយោជន៍​ឲ្យ​យើង​អាច​ទទួល​បាន​ការ​អត់ទោស នៅពេល​យើង​ប្រែចិត្ត ។ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១១; ១៩:១៥–១៩ ) ។

យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា​ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់

រូបភាព
មនុស្ស​កំពុង​ស្ទាប​ព្រះហស្ដ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់

« ស្នាមរំពាត់​របស់​ទ្រង់ » គឺជា​ស្នាម​របួស​របស់​ទ្រង់ ។ ស្នាម​របួស​ទាំងនេះ​តំណាង​ឲ្យ​រាល់ការរងទុក្ខ​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​សម្រាប់​យើង រួម​ទាំង​ការ​ច្រូច​ព្រះលោហិត​របស់​ទ្រង់ និង​ការ​សុគត​របស់​ទ្រង់​ផង​ដែរ ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​សម្រាប់​យើង នោះ​យើង​អាច​បាន​ជា ។ ពលិកម្ម​របស់​ទ្រង់​អាច​ធ្វើ​ឲ្យ​អំពើបាប​របស់​យើង​ទទួល​បាន​ការ​អត់ទោស ្រង់​ព្យាបាល​យើង និង​ផ្លាស់ប្ដូរ​យើង ។ ( សូមមើល ម៉ូសាយ ៣:៧–១១; មាត្រា នៃ សេចក្ដីជំនឿ ១:៣ ) ។

បោះពុម្ព