« ការរងទុក្ខរបស់ព្រះអង្គសង្គ្រោះ » ដើម្បីកម្លាំងនៃយុវជន ខែ មេសា ឆ្នាំ ២០២២ ។
ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន សារលិខិតប្រចាំខែ មេសា ឆ្នាំ ២០២២
ការរងទុក្ខរបស់ព្រះអង្គសង្គ្រោះ
រាប់រយឆ្នាំពីមុនព្រះយេស៊ូវគ្រីស្ទបានយាងមក នោះអេសាយបានមើលឃើញជាមុនអំពីការរងទុក្ខរបស់ទ្រង់សម្រាប់អំពើបាបរបស់យើង ។
ត្រូវគេមើលងាយ ហើយត្រូវបោះបង់ចោល
នៅពេលព្រះយេស៊ូវគ្រីស្ទបានយាងមកកាន់ផែនដី នោះមនុស្សមួយចំនួនបានជឿលើទ្រង់ ប៉ុន្តែមនុស្សភាគច្រើនមិនបានជឿទ្រង់ឡើយ ។ ពួកគេថែមទាំងមើលងាយទ្រង់ ហើយមានមនុស្សជាច្រើនបានស្អប់ទ្រង់ ។ នៅទីបំផុត មនុស្សបានជ្រើសរើសដាក់ទណ្ឌកម្មទ្រង់ ហើយធ្វើគតទ្រង់ ។ ( សូមមើល នីហ្វៃទី១ ១៩:៩ ) ។
ទ្រង់បានទ្រាំទ្ររងសេចក្តីឈឺចាប់របស់យើង
ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើព្រះអង្គទ្រង់នូវរាល់ការឈឺចាប់ ជំងឺ និងភាពទន់ខ្សោយរបស់យើង ។ ទ្រង់ធ្វើបែបនេះ ប្រយោជន៍ឲ្យទ្រង់អាចមានសេចក្ដីមេត្តាករុណាចំពោះយើង ហើយដឹងពីរបៀបដើម្បីជួយយើង ។ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។
ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខចំពោះអំពើបាបរបស់យើង ។ ទ្រង់ធ្វើបែបនេះប្រយោជន៍ឲ្យយើងអាចទទួលបានការអត់ទោស នៅពេលយើងប្រែចិត្ត ។ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១១; ១៩:១៥–១៩ ) ។
យើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់
« ស្នាមរំពាត់របស់ទ្រង់ » គឺជាស្នាមរបួសរបស់ទ្រង់ ។ ស្នាមរបួសទាំងនេះតំណាងឲ្យរាល់ការរងទុក្ខដែលទ្រង់បានស៊ូទ្រាំសម្រាប់យើង រួមទាំងការច្រូចព្រះលោហិតរបស់ទ្រង់ និងការសុគតរបស់ទ្រង់ផងដែរ ។ ដោយសារព្រះយេស៊ូវគ្រីស្ទបានរងទុក្ខសម្រាប់យើង នោះយើងអាចបានជា ។ ពលិកម្មរបស់ទ្រង់អាចធ្វើឲ្យអំពើបាបរបស់យើងទទួលបានការអត់ទោស ្រង់ព្យាបាលយើង និងផ្លាស់ប្ដូរយើង ។ ( សូមមើល ម៉ូសាយ ៣:៧–១១; មាត្រា នៃ សេចក្ដីជំនឿ ១:៣ ) ។
© 2022 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, April 2022. Cambodian. 18314 258