« បើកដួងចិត្តរបស់អ្នកចំពោះព្រះវិញ្ញាណបរិសុទ្ធ » ដើម្បីកម្លាំងនៃយុវជន ខែ មេសា ឆ្នាំ ២០២៣ ។
សារលិខិតទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ប្រចាំខែ មេសា ឆ្នាំ ២០២៣
បើកដួងចិត្តរបស់អ្នកចំពោះព្រះវិញ្ញាណបរិសុទ្ធ
នៅរដូវកាលបុណ្យអ៊ីស្ទើរនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះព្រះវរបិតាសួគ៌សម្រាប់អំណោយទាននៃព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ដែលបានយាងមកផែនដីដោយស្ម័គ្រព្រះទ័យដើម្បីធ្វើជាព្រះដ៏ប្រោសលោះរបស់យើង ។ ខ្ញុំមានអំណរគុណដោយដឹងថា ទ្រង់បានធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង ហើយមានព្រះជន្មរស់ឡើងវិញ ។ ជារៀងរាល់ថ្ងៃខ្ញុំមានពរដោយដឹងថា ដោយសារតែដង្វាយធួនរបស់ទ្រង់ នៅថ្ងៃណាមួយ ខ្ញុំអាចរស់ឡើងវិញដើម្បីរស់នៅជារៀងរហូតនៅក្នុងគ្រួសារដ៏ជាទីស្រឡាញ់មួយ ។
ខ្ញុំដឹងរឿងទាំងនោះតាមរយៈវិធីតែមួយគត់ដែលយើងគ្រប់គ្នាអាចដឹង ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលមកកាន់គំនិត និងដួងចិត្តខ្ញុំថា វាគឺជារឿងពិត—ពុំមែនតែម្ដងឡើយ ប៉ុន្តែជារឿយៗ ។
យើងមានការសន្យាដែលមិនអាចកាត់ថ្លៃបានថា ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាដៃគូ ។ កាតព្វកិច្ចរបស់យើងគឺត្រូវជ្រើសរើសបើកដួងចិត្តរបស់យើងដើម្បីទទួលការណែនាំ និងការលួងលោមខាងវិញ្ញាណជាបន្តបន្ទាប់ពីព្រះវិញ្ញាណពេញមួយជីវិត ។
ការជ្រើសរើសទីមួយគឺ មានចិត្តរាបសា នៅចំពោះព្រះ ។
ទីពីរគឺ អធិស្ឋានដោយសេចក្ដីជំនឿ លើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
ទីបីគឺ គោរពតាមយ៉ាងម៉ឺងម៉ាត់ ។
ហើយទីបួនគឺ អធិស្ឋានដើម្បីដឹងអំពីសេចក្ដីត្រូវការ និងដួងចិត្តរបស់មនុស្សដទៃ ព្រមទាំងរបៀបជួយពួកគេជំនួសព្រះអម្ចាស់ ។
ខ្ញុំសូមអធិស្ឋានអស់ពីដួងចិត្តខ្ញុំថា បងប្អូននឹងស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណដែលបានប្រទានឲ្យបងប្អូនដោយសេចក្ដីសប្បុរស ។ ហើយខ្ញុំសូមអធិស្ឋានថា បងប្អូននឹងបើកចិត្តបងប្អូនជានិច្ចដើម្បីទទួលយកព្រះវិញ្ញាណ ដើម្បីបងប្អូនអាចមានអំណរក្នុងការមានទ្រង់គង់នៅជាមួយបងប្អូនជាដៃគូររបស់បងប្អូនជានិច្ច ។
© 2023 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly For the Strength of Youth Message, April 2023. Language. 19006 258