ឆ្នាំ​២០២៣
បើក​ដួងចិត្ត​របស់​អ្នក​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ
ខែ មេសា ឆ្នាំ ២០២៣


« បើក​ដួងចិត្ត​របស់​អ្នក​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មេសា ឆ្នាំ ២០២៣ ។

សារលិខិត​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ មេសា ឆ្នាំ ២០២៣

បើក​ដួងចិត្ត​របស់​អ្នក​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ

នៅ​រដូវ​កាល​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះវរបិតា​សួគ៌​សម្រាប់​អំណោយទាន​នៃ​ព្រះរាជបុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់ ដែល​បាន​យាង​មក​ផែនដី​ដោយ​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​ធ្វើ​ជា​ព្រះ​ដ៏​ប្រោសលោះ​របស់​យើង ។ ខ្ញុំ​មាន​អំណរ​គុណ​ដោយ​ដឹង​ថា ទ្រង់​បាន​ធ្វើ​ដង្វាយ​ធួន​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ជា​រៀងរាល់​ថ្ងៃ​ខ្ញុំ​មាន​ពរ​ដោយ​ដឹង​ថា ដោយសារ​តែ​ដង្វាយធួន​របស់​ទ្រង់ នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​អាច​រស់​ឡើង​វិញ​ដើម្បី​រស់​នៅ​ជា​រៀង​រហូត​នៅ​ក្នុង​គ្រួសារ​ដ៏​ជាទីស្រឡាញ់​មួយ ។

ខ្ញុំ​ដឹង​រឿង​ទាំងនោះ​តាមរយៈ​វិធី​តែ​មួយ​គត់​ដែល​យើង​គ្រប់​គ្នា​អាច​ដឹង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​មក​កាន់​គំនិត និង​ដួង​ចិត្ត​ខ្ញុំ​ថា វា​គឺជា​រឿង​ពិត—ពុំ​មែន​តែ​ម្ដង​ឡើយ ប៉ុន្តែ​ជា​រឿយៗ ។

យើង​មាន​ការ​សន្យា​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជា​ដៃគូ ។ កាតព្វកិច្ច​របស់​យើង​គឺ​ត្រូវ​ជ្រើសរើស​បើក​ដួង​ចិត្ត​របស់​យើង​ដើម្បី​ទទួល​ការណែនាំ និង​ការលួងលោម​ខាង​វិញ្ញាណ​ជា​បន្តបន្ទាប់​ពី​ព្រះវិញ្ញាណ​ពេញ​មួយ​ជីវិត ។

ផ្កា

រចនា​រូបភាព​ដោយ អិមមីលី អ៊ី ចូនស៍

ការ​ជ្រើស​រើស​ទីមួយ​គឺ មាន​ចិត្ត​រាបសា នៅ​ចំពោះ​ព្រះ ។

ដៃ​កំពុង​អធិស្ឋាន

ទីពីរ​គឺ អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ត្រីវិស័យ

ទីបី​គឺ គោរព​តាម​យ៉ាង​ម៉ឺង​ម៉ាត់ ។

រូបបេះដូង

ហើយ​ទីបួន​គឺ អធិស្ឋាន​ដើម្បី​ដឹង​អំពី​សេចក្ដី​ត្រូវ​ការ និង​ដួង​ចិត្ត​របស់​មនុស្ស​ដទៃ ព្រមទាំង​របៀប​ជួយ​ពួកគេ​ជំនួស​ព្រះអម្ចាស់ ។

ខ្ញុំ​សូម​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត​ខ្ញុំ​ថា បងប្អូន​នឹង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ​ដែល​បាន​ប្រទាន​ឲ្យ​បងប្អូន​ដោយ​សេចក្ដី​សប្បុរស ។ ហើយ​ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​នឹង​បើក​ចិត្ត​បងប្អូន​ជានិច្ច​ដើម្បី​ទទួល​យក​ព្រះវិញ្ញាណ ដើម្បី​បងប្អូន​អាច​មាន​អំណរ​ក្នុង​ការមាន​ទ្រង់​គង់​នៅ​ជាមួយ​បងប្អូន​ជា​ដៃគូរ​របស់​បងប្អូន​ជានិច្ច ។