ឆ្នាំ​២០២៣
សួនច្បារ​គែតសេម៉ានី
ខែ មិថុនា ឆ្នាំ ២០២៣


« សួនច្បារ​គែតសេម៉ានី » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មេសា ឆ្នាំ ២០២៣ ។

ទីកន្លែង​ទាំងឡាយ ចេញពី ព្រះគម្ពីរ

សួនច្បារ​គែតសេម៉ានី

សូម​រៀន​បន្ថែម​ទៀត​អំពី​ទីកន្លែង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្ដើម​រងទុក្ខ​ជំនួស​យើង ។

ព្រៃ​អូលីវ

តើ​វា​នៅ​ទីណា ?

នៅលើ​ជម្រាល​ភ្នំ​ដើម​អូលីវ ខាង​កើត​ក្រុង​យេរូសាឡិម ( នៅ​ខាង​ស្ដាំ​ក្នុង​រូបភាព សម្គាល់​ដោយ​ដើម​ឈើ​ធំ​មួយ ) ។

ផែនទី​ក្រុង​យេរូសាឡិម​សម័យ​បុរាណ

រូបភាព​ផែនទី​ក្រុង​យេរូសាឡិម ដោយ ជីម មេដសិន

តើ​មានអ្វី​នៅ​ទីនោះ ?

ព្រៃ​ដើម​អូលីវ ហើយ​ប្រហែល​ជា​​កន្លែងគាប​​យក​ប្រេងពី​ផ្លែ​អូលីវ ។

ការគាប​អូលីវ

តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង​នៅទី​នេះ ?

បន្ទាប់​ពី​អាហារ​យប់​ចុងក្រោយ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​សួនច្បារ​គែតសេម៉ានី​ជាមួយ​នឹង​ពួកសាវក​ដប់មួយ​នាក់​របស់​ទ្រង់ ។ បន្ទាប់​មក​ទ្រង់​បាន​យាងទៅ​អធិស្ឋាន ហើយ​បាន​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ទៅ​ជាមួយ​ទ្រង់ ។

ទ្រង់ « ចាប់​តាំង​មាន​ព្រះហឫទ័យ​ភាំង​ជា​ខ្លាំង ហើយ​តប់ប្រមល់​ណាស់ » ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ » ( ម៉ាកុស ១៤:៣៣–៣៤ ) ។

ទ្រង់​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា​អើយ បើសិន​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ ។

« នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថានសួគ៌ មក​ចម្រើន​កម្លាំង​ថ្វាយ ។

« ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង​បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ​ស្រក់​ទៅ​ដី » ( លូកា ២២:៤២–៤៤ ) ។

បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​រងទុក្ខ​ដ៏​ខ្លាំងក្លា​នេះ យូដាស​បាន​ក្បត់​ទ្រង់ ហើយ​ពួក​មន្ត្រី​សាសន៍​យូដា និង​ក្រុម​ទាហាន​ពួក​រ៉ូម​បាន​ចាប់​ទ្រង់ ។

ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី

សួនច្បារ​គែតសេម៉ានី ដោយ ម៉ៃឃល ម៉ម