គែតសេម៉ានី
ជាសួនច្បារមួយដែលបាននិយាយដល់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ថានៅក្បែរភ្នំអូលីវ។ ក្នុងភាសាអើរ៉ាមពាក្យ គែតសេម៉ានី មានន័យ ថា « ត្បាល់គាបផ្លែអូលីវ »។ ព្រះយេស៊ូវទ្រង់បានយាងទៅឯសួនច្បារនៅពេលយប់ដែលយូដាសបានក្បត់ទ្រង់។ នៅទីនោះទ្រង់បាន អធិស្ឋាន ហើយបានរងទុក្ខនៅក្នុងច្បារគែតសេម៉ានី ជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក (ម៉ាថាយ ២៦:៣៦, ៣៩; ម៉ាកុស ១៤:៣២; យ៉ូហាន ១៨:១; អាលម៉ា ២១:៩; គ. និង ស. ១៩:១៥–១៩)។