ជំនួយ​ការសិក្សា
អើម៉ាគេដូន


អើម៉ាគេដូន

ឈ្មោះថា អើម៉ាគេដូន គឺ​មក​ពី​ពាក្យ​ហេព្រើរ ហារ​មេ​គី​ដូន ដែល​មាន​ន័យ​ថា « ភ្នំ​មេ​គី​ដូន »។ ច្រក​ភ្នំ​មេ​គី​ដូន នៅ​ខាង​លិច​វាល អេសដ្រាឡុន គឺ ៥០ ម៉ៃ (៨០ គ.ម.) ខាង​ជើង​ក្រុង​យេរូសាឡិម ហើយ​ជា​កន្លែង​មួយ ដែល​មាន​កើត​ចម្បាំង​ដ៏​សំខាន់ៗ​ជា​ច្រើន នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ចម្បាំង​ដ៏​ធំ និង​ចុង​ក្រោយ​បង្អស់​នឹង​កើត​ឡើង នៅ​ជិត​ពេល​នៃ​ការ​យាង​មក​លើក​ទី​ពីរ​នៃ​ព្រះ​អម្ចាស់ គឺ​ហៅថា​ចម្បាំង​អើម៉ាគេដូន ព្រោះ​វា​នឹង​ចាប់​ផ្ដើម​ឡើង​នៅ​កន្លែង​ដដែល​នោះ (មើល​អេសេ. ៣៩:១១; សាការី ១២–១៤, ជា​ពិសេស ១២:១១; វិវរ. ១៦:១៤–២១)។