កូនេលាស
ជាមេទ័ពម្នាក់ពីសេសារា ដែលពេត្រុសបានធ្វើបុណ្យជ្រមុជទឹកឲ្យ (កិច្ចការ ១០)។ លោកប្រហែលជាសាសន៍ដទៃទីមួយ ដែលចូលសាសនាចក្រ ដោយមិនចាំបាច់ប្រែចូលសាសនាយូដាជាមុនសិន។ បុណ្យជ្រមុជទឹករបស់កូនេលាស និងគ្រួសារលោកបានធ្វើជាសញ្ញាបើកផ្លូវឲ្យដំណឹងល្អបានផ្សាយដល់ពួកសាសន៍ដទៃ។ ពេត្រុសជាមេសាវក ដែលកាន់កូនសោនៃនគរព្រះនៅលើផែនដីនៅគ្រានោះ ក៏បានដឹកនាំការផ្សាយសាសនានេះ។