នេហេមា
ជាអ្នកឧត្ដុង្គឧត្ដមម្នាក់នៃសាសន៍អ៊ីស្រាអែលនៅក្រុងបាប៊ីឡូន នៅក្នុងព្រះគម្ពីរសញ្ញាចាស់ (ប្រហែលជាពូជលេវី ឬជាពូជអំបូរនៃយូដា) ដែលបានកាន់តំណែងជាអ្នកថ្វាយពែង នៅឯរាជ្យវាំងនៃអើថាស៊ើកសេស ដែលលោកបានទទួលរាជ្យទានអនុញ្ញាតឲ្យលោកសង់ កំផែងក្រុងយេរូសាឡិមឡើងវិញ។
គម្ពីរនេហេមា
គម្ពីរនេះជាការបន្តពីគម្ពីរអែសរ៉ា។ គឺមាននូវដំណើររឿងអំពីការចម្រើន និងការលំបាកនៃកិច្ចការនៅក្រុងយេរូសាឡិម ក្រោយពីសាសន៍យូដាបានត្រឡប់មកពីការឃុំឃាំងរបស់សាសន៍បាប៊ីឡូនវិញ។ ជំពូកទី ១–៧ ប្រាប់អំពីដំណើរមួយនៃនេហេមាទៅក្រុងយេរូសាឡិមលើកដំបូង និងការសង់កំផែងទីក្រុងឡើងវិញ ទោះជាមានការជំទាស់ដ៏ធំក្ដី។ ជំពូកទី ៨–១០ អធិប្បាយប្រាប់អំពីការអប់រំខាងសាសនា និងខាងសង្គម ដែលនេហេមាខំធ្វើឡើង។ ជំពូកទី ១១–១៣ រាយនាមប្រាប់ពីពួកអ្នកដែលសក្ដិសម ហើយប្រាប់អំពីដំណើររឿងអំពីពិធីឆ្លងកំផែង។ ខ ៤–៣១ នៃជំពូកទី ១៣ កត់អំពីដំណើរទីពីរនៃនេហេមា ទៅក្រុងយេរូសាឡិម បន្ទាប់ពីបានឃ្លាតចេញអស់រយៈពេល ១២ ឆ្នាំ។