ជំនួយ​ការសិក្សា
ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ


ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ

នៅ​ឆ្នាំ ១៨៣៣ មាន​វិវរណៈ​មួយ​ចំនួន ដែល​ព្យាការី​យ៉ូសែប ស៊្មីធ​បាន​ទទួល នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បោះពុម្ពផ្សាយ​ក្រោម​ចំណង​ជើង​ថា A Book of Commandments for the Government of the Church of Christ (ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ​សម្រាប់​ការ​គ្រប់​គ្រង​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ)។ ព្រះ​អម្ចាស់ ទ្រង់​នៅ​តែ​បន្ត​ការ​ទាក់​ទង​នឹង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ការ​ប្រជុំ​នៃ​វិវរណៈ​ទាំង​ឡាយ​នោះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​ពីរ​ឆ្នាំ​ក្រោយ​មក ជា​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា។