អ៊ីសាក
ជាអយ្យកោម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ កំណើតលោកពីលោកអ័ប្រាហាំ និងនាងសារ៉ា កាលគេមានអាយុចាស់ទៅហើយនោះ គឺជាអព្ភូតហេតុមួយ (លោកុ. ១៥:៤–៦; ១៧:១៥–២១; ២១:១–៨)។ ការដែលលោកអ័ប្រាហាំស្ម័គ្រចិត្តបូជាអ៊ីសាក គឺជានិមិត្តរូបអំពីព្រះ និងព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ (យ៉ាកុប [ព.ម] ៤:៥)។ អ៊ីសាក គឺជាអ្នកគ្រងមរតកចំពោះសេចក្ដីសន្យាទាំងឡាយនៃសេចក្ដីសញ្ញាអ័ប្រាហាំ (លោកុ. ២១:៩–១២; ១ នីហ្វៃ ១៧:៤០; គ. និង ស. ២៧:១០)។